12

738 23 0
                                    

Her brother's secret

រ៉ាហ្វាអែល ជ្រួញចិញ្ចើមនឹងវត្តមានរបស់កូនស្រី ហើយពោលឡើងជាមួយនិងសម្តីទ្រគោះបោះបោកដូចដែលធ្លាប់ធ្វើដាក់នាង។

«មកដល់ហើយក៏ល្អ! រឿងរ៉ែពេជ្រដល់ណាហើយ?»

«គេព្រមប្រគល់អោយខ្ញុំ តែជំនួសមកវិញខ្ញុំត្រូវមានកូនអោយគេ...» នាងឈរត្រង់ខ្លួន រៀបរាប់ដំណើររឿងប្រាប់ឪពុក ដែលមិនគិតថានឹងហៅអោយនាងរួមតុជាមួយ។

«លៀរ៍...រ៉ែពេជ្រអី?» រ៉េយ៍ អង្គុយក្បែរនោះសួរឡើងទាំងមិនយល់ថានាងនិងឪពុកកំពុងនិយាយពីអី។

«ល្អ! បន្តតួនាទីជាប្រពន្ធរបស់វារហូតដល់ពពោះ ហើយយើងនឹងប្រគល់នូវអ្វីដែលឯងចង់បាន!» រ៉ាហ្វាអែល និយាយកាត់កូនប្រុស ហើយញោចគែមមាត់ញញឹមនឹងរ៉ែពេជ្រដែលជិតក្លាយជារបស់ខ្លួន។

«ប៉ានិងលៀរ៍ បានសន្យាអី? ហេតុអីខ្ញុំមិនដឹង?» រ៉េយ៍ ក្រោកឈរវឹប ហើយសម្លឹងប្អូនស្រីនិងឪពុកឆ្លាស់គ្នាទាំងសង្ស័យ។

«រ៉េយ៍អាន់! កុំសួរនាំច្រើន! ទៅធ្វើការរបស់ឯងបានហើយ! ប៉ាបានអោយ ឆាលស៍ រៀបចំឯកសារមួយចំនួនសម្រាប់ត្រួតពិនិត្យ បន្ទាប់ពីនោះ ត្រៀមខ្លួនណែនាំខ្លួនជាអគ្គនាយកថ្មីរបស់ ឆេមប័រលីន គ្រុប!»

«តែខ្ញុំមិនទាន់បានត្រៀមខ្លួន!» គេប្រកែកនឹងសំណើរឪពុកភ្លាមៗ

«7ឆ្នាំហើយ ដែលយើងបញ្ជូនឯងទៅរៀនក្រៅប្រទេស នេះឯងគិតចង់គេចវេសដល់ពេលណាទៀតអ្ហាស៎»

«តែ...» គេស្ទាក់ស្ទើរ ហើយក្រសែភ្នែកមុត លួចមើលមុខស្រទន់ជារឿយៗ

«អស់ពេលលេងសើចហើយ កូនប្រុស!» គាត់ពោលជាលើកចុងក្រោយ ហើយសម្លឹងកូនប្រុសយ៉ាងប្រាកដប្រជា ឃើញបែបនេះ រ៉េយ៍ ទំលាក់ស្មាចុះ ហើយដើរទាំងគ្មានព្រលឹងក្នុងខ្លួន កាត់រាងស្តើងដែលកំពុងឈរធ្វើមុខស្មើរធេង មើលទៅជ្រុងម្ខាងគេចពីគេ។

«ខ្ញុំសង្ឃឹមថាប៉ាមិនភ្លេចការសន្យា...» ក្រោយពីបងប្រុសចេញផុតពីភ្នែក នាងហើបមាត់និយាយរំលឹកឪពុកពីរឿងសន្យានាងនិងគេ។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now