11

714 18 0
                                    

Macgill's confession

«មានរឿងអីហ៎?» នាងដាក់ខ្លួនអង្គុយលើសាឡុង ហើយសួរទាំងចង់ដឹង។

«ហេតុអីនាងព្រមមានកូនជាមួយខ្ញុំ ហ្វី?»

នាងមើលមុខគេទាំងមិនយល់នឹងចេតនារបស់គេ នេះគេមិនដឹងឬក៏ធ្វើពុតជាមិនដឹង ព្រោះតែមានអីផ្សេងលាក់ពីក្រោយ?

«យើងនិយាយគ្នាហើយមិនចឹង? ជាថ្នូលនៃការដោះដូររ៉ែពេជ្រ» នាងឆ្លើយតាមដែលការសន្យារបស់នាងនិងគេកាលពីម្សិលមិញ តែនាងនៅតែចម្លែកចិត្តដែលគេសួររឿងទាំងដែលខ្លួនគេ ដឹងចម្លើយស្រាប់។

«ហេតុអី?» គេជ្រួញចិញ្ចើម ហើយនៅតែបន្តសួរមិនឈប់។

«គឺ...» នាងស្ទាក់ស្ទើរបន្តិច តែក៏និយាយចេញមកជាមួយនឹងសម្លេងធ្វើដូចជាមិនខ្វល់ប៉ុន្មាន «លោកបានកូន ខ្ញុំក៏បានរ៉ែពេជ្រ! វាសមមាត្រណាស់ ត្រូវអត់?»

«តែប៉ុណ្ណឹង?» គេសួររកចម្លើយបន្ថែម ព្រោះមិនពេញចិត្តនឹងចម្លើយនាងមុននេះ។

«គ្មានទេ!» នាងឆ្លើយភ្លាមៗ ហើយផ្អែកខ្នងនឹងសាឡុងរួចលើកជើងគងអន្ទាក់ខ្លាក្នុងកាយវិការសប្បាយៗ ខុសពីប្រុសមុខមាំដែលសម្លឹងនាងមិនដាក់ភ្នែក។

«នាងស្រលាញ់ខ្ញុំទេ​ ហ្វី?»

«អ្ហាស៎? លោកកើតអីឬអត់ មេក៍?» នាងជ្រួញចិញ្ចើមសួរពីអាការៈរបស់គេ ព្រោះមិនដឹងថាថ្ងៃនេះស្អីចូលខ្លួនគេ បានជានិយាយស្អីចម្លែកៗ

«ខ្ញុំសួរនាងថានាងស្រលាញ់ខ្ញុំឬអត់ ឆ្លើយនឹងសំនួរខ្ញុំ»

«ខ្ញុំមិនធ្លាប់សូម្បីតែគិត! លោកក៏ដូចគ្នា​ មិនចឹង?»

«ចុះបើខ្ញុំប្រាប់ថាខ្ញុំធ្លាប់?» ទឹកមុខប្រាកដប្រជារបស់គេធ្វើអោយរាងស្តើងក្រោកឈរមួយរំពេច ហើយបដិសេធភ្លាមៗ

«លោកកំពុងយល់ច្រលំ មេក៍​! អារម្មណ៍របស់លោកមិនមែនជាក្តីស្រលាញ់»

«នាងមិនមែនខ្ញុំ នាងដឹងបានយ៉ាងម៉េច? ម្យ៉ាង ខ្ញុំមិនធ្លាប់មានអារម្មណ៍បែបនេះជាមួយអ្នកណា»

«លោកបែបនេះ ក៏ព្រោះតែខ្ញុំជាមនុស្សស្រីដែលលោកបណ្តើរប៉ុណ្ណោះ! នៅពេលដែលលោកមានអ្នកផ្សេង គ្រប់យ៉ាងនឹងត្រលប់ដូចដើម! វាគ្រាន់តែជាអារម្មណ៍មួយឆាវ»

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now