កូនកម្លោះថ្មី
បន្ទាប់ពីគ្រោះថ្នាក់នោះមក មួយសប្តាហ៍កន្លងផុតយ៉ាងរហ័ស។ អាការៈរបស់ស្រីក្រមុំកាន់តែធូរស្រាលជាងមុន ហើយស្នាមជាំនៅលើដងខ្លួនក៏លែងមានទៀត តែនាងនៅដើរខ្ញើចៗ នៅឡើយព្រោះជើងរបស់នាងគ្រិចមិនទាន់ជាស្រួលបួល។
«នេះគេគិតចង់ទុកខ្ញុំទីនេះដល់ពេលណា?» នាងអង្គុយក្នុងបន្ទប់និយាយម្នាក់ឯងបណ្តើរ បេះស្រទាប់ផ្កាដែលដាក់លម្អលើតុចោលទៅលើការ៉ូបណ្តើរទាំងមួម៉ៅ ព្រោះមិនដឹងកំចាយកំហឹងរបស់ខ្លួនលើអ្នកណា ទើបផ្កាធូលីបដ៏កំសត់ក្លាយជាជនរងគ្រោះជំនួស។
ក្រិក!
ទ្វារបន្ទប់នាងស្រាប់តែបើកឡើង បង្ហាញអោយឃើញរាងមាំដែលធ្លាប់ស្គាល់ និងនារីពីរនាក់ទៀតស្លៀកពាក់សមរម្យដើរអមនឹងគេ។ ស្រីក្រមុំដែលទើបនឹកដល់បុរសចំពោះមុខមុននេះ ក៏ភ្លេចខ្លួនលាន់មាត់ហៅឈ្មោះគេទាំស្នាមញញឹម។
«មេក៍! ខ្ញុំមានរឿងចង់និយាយជាមួយលោក» នាងប្រាប់ទៅគេទាំងខ្សែភ្នែកអង្វរករ ហើយដៀងកន្ទុយភ្នែកសម្លឹងមុខនារីពីរនាក់ទៀតក្នុងបំណងចង់អោយពួកនាងចេញ ព្រោះនាងត្រូវការនិយាយគ្នាតែពីរនាក់ជាមួយបុរសទល់មុខនាង។
«ពេលក្រោយ ហ្វី! ពួកនាងអាចវាស់ទំហំរបស់នាងបាន» គេបដិសេធនាងយ៉ាងខ្លី ហើយបែរមុខទៅបញ្ជានារីពីរនេះអោយធ្វើការរបស់ពួកនាង។ ក្រោយពេលទទួលបានបញ្ជាពីបុរសក្បែរខ្លួន ពួកនាងក៏រូតរះដើរទៅរករាងស្តើងដែលអង្គុយធ្វើមុខស្លឺមិនយល់រឿង។
«នេះជារឿងស្អី មេក៍?» នាងតំឡើងសម្លេងខុសពីអម្បាញ់មិញទៅគេ ខណៈពេលដែលរាងកាយរបស់នាងត្រូវនារីពីរនាក់ទៀតកំពុងចាប់វាស់វែងទំហំ។
«ឈុតរៀបការសម្រាប់អាពាហ៍ពិពាហ៍របស់ 'យើង'» គេសង្កត់ពាក្យ 'យើង' ហើយស្នាមញញឹមផុសឡើងលើមុខសង្ហារ។
«នេះលោកកំពុងគិតអីហា៎ អោយខ្ញុំបញ្ជាក់ប៉ុន្មានដងទៀតថារឿងរៀបការនោះពិតជាចាំ...» សម្តីរបស់នាងត្រូវបង្អាក់ពាក់កណ្តាលទី ដោយសម្លេងគ្រលរជាមួយនិងធៀបការដែលហូតចេញពីអាវធំហុចទៅអោយនាង។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...