ទាយាទ
រាងស្តើងប្រាស់ខ្លួនលើគ្រែ បើកភ្នែកព្រឹមៗ មិនពេញភ្នែក ហើយដៃស្រឡូនស្ទាបទៅជ្រុងម្ខាងទៀត តែមិនប៉ះនឹងរាងកាយមាំដែលនាងរំពឹងទុក។ នាងលើកដៃជ្រោងសក់ព្យាយាមរំលឹករឿងពីម្សិលក៏ចាំបានថាគេមានការត្រូវធ្វើយប់មិញ ទើបមុខស្អាតអស់ចំងល់នឹងអវត្តមានរបស់ប្រុសកម្លោះ។ កូនក្រមុំថ្មោងថ្មី នាំរាងកាយល្វតល្វន់របស់នាងទៅបន្ទប់ទឹក ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់នាងបន្ទាប់។ ក្រោយពីចាត់ចែងតុបតែងខ្លួនរួច នាងដើរចុះទៅខាងក្រោម ហើយស្រាប់តែប្រសព្វភ្នែកនឹងប្រុុសដែលនាងកំពុងគិតដល់ អង្គុយលើតុអាហារសម្លឹងមកនាងជាមួយនឹងស្នាមញញឹម។ ស្រីស្រស់មើលដឹងពីស្នាមញញឹមលើមុខរបស់គេ តែក្រសែភ្នែករបស់គេដែលសម្លឹងមកគឺត្រជាក់ស្រេបខុសពីសព្វមួយដង។
«អរុណសួស្តី មេក៍...យប់មិញលោកមិនគេងក្នុងបន្ទប់ទេហ៎?» នាងទាញកៅអីមកអង្គុយ ហើយចាប់ផ្តើមការសន្ទនា បើទោះបីជាមានអារម្មណ៍មិនស្រួលនឹងខ្សែភ្នែកសម្លឹងមកក៏ដោយ។
«អ្ហឹម»
«អ្ហឺម...» នាងឆ្លើយក្នុងបំពង់ក ហើយអោនមុខចុះដួសអាហារលើតុ តែប្រយោគបន្ទាប់របស់សម្លេងគ្រលរសួរមកនាង ធ្វើអោយនាងងាកខ្វាច់ទៅរកគេមួយរំពេច។
«វាជាអ្នកណា ហ្វី?»
«លោកនិយាយពីស្អី?»
«អាម្សៀលដែលអោបដៃអោបជើងនាងម្សិលមិញ ជាអ្នកណា?»
«លោកនិយាយពីអ្នកណា?»
«នាងមានប្រុសច្រើននាក់ អោបដៃអោបជើងមែនទេ ទើបចាំមិនបាន?» ដៃក្រាស់បោះទូរស័ព្ទលើតុអាហារ ខ្ទាតប៉ះនិងកែវទឹកក្បែរដៃរបស់ស្រីស្រស់ កំពប់ហូរប្រលាក់សំពត់របស់នាងគ្មានសល់ តែស្រីក្រមុំគ្មានពេលមកខ្វល់រឿងសំពត់ ក្រៅពីស្រវាទូរស័ព្ទយកមកមើល។ នាងលើកម្រាមដៃមកឈ្លីក្បាលទាំងធុញទ្រាន់ ហើយទំលាក់ទូរស័ព្ទចុះជាមួយនឹងចម្លើយដ៏សាមញ្ញ។
«រេយ៍, បងប្រុសខ្ញុំ»
«បងប្រុស...» គេបន្ទរចម្លើយរបស់នាង ព្រមទាំងលើកដៃអង្អែលពុកចង្ការ។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...