28

853 18 3
                                    

ទីបញ្ចប់របស់ ហ្វីឡូមែល

៚ភូមិគ្រឹះខាស្ពេនស័រ

បន្ទាប់ពីជម្លោះរបស់ម្ចាស់វិមានដោះស្រាយរួចរាល់ បរិយាកាសនៅក្នុងភូមិគ្រឹះត្រលប់ជាស្រស់បំព្រងវិញ អ្នកបម្រើទាំងពួងមុខរីកដូចគ្រាប់ជីរ ព្រោះមិនចាំបាច់វេទនាចិត្តធ្វើខ្លួនមិនត្រូវពេលដើរកាត់ឃើញចៅហ្វាយឈ្លោះគ្នាដូចមុន។

«ខឹ..ខឺ...!»

«ថេអូ! ធ្វើសម្លេងបែបនេះមានន័យថាម៉េចហា៎ កូនកំហូច» នាងសម្លឹងមើលកូនប្រុសដែលបីជាប់នឹងដៃ ព្រមទាំងញញឹមញញែមនឹងសម្លេងរខិបរខុបរបស់គេ។

«បងថាគេកំពុងបញ្ឈឺ ហ្វីន ទេដឹង? មើលចុះកូនស្រីរកយំហើយព្រោះអូនមិនបីនាង...» មេក៍ បីកូនស្រីដែលពេបមាត់ក្នុងរង្វង់ដៃរបស់គេ ហើយមើលទៅកូនប្រុសដែលសើចកខឹកឡើងខិល។

«អូអូ...ព្រះនាងតូចរបស់ម៉ាក់...» នាងប្តូរកូនប្រុសជាមួយស្វាមី ព្រោះឃើញនាងតូចចាប់ផ្តើមរលីងរលោងទឹកភ្នែកបណ្តើរៗ

«ង៉ាង៉ាៗៗ» គ្រាន់តែដាក់ដល់ដៃឪពុកភ្លាម កូនប្រុសសំណព្វបញ្ចេញអាការៈមិនពេញចិត្ត ហើយស្រែកយំភ្លាម ធ្វើអោយមុខសង្ហាររបស់លោកប៉ាវ័យក្មេងប្រែជាស្លេកមួយរំពេច។

«ថេអូ! បើកូនមិនឈប់យំ ប៉ានឹងបញ្ជូនកូនទៅនៅជាមួយលោកតាមិនខាន!!!»

ផាច់!!

«បងយ៉ាងម៉េចហ្នឹង? ចេះគម្រាមកូនទៅកើត!» ដៃភរិយាបណ្តូរចិត្តទះស្មារគេមួយដៃ រួចសម្លក់គេថ្មែរ។

«ខឹខឹ...» កូនប្រុសកំហូចបាត់យំដូចគេបេះ ពេលឃើញលោកប៉ាគេរងទុក្ខ។

«ប៉ានឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់អោយ ហ្វីន! ចាំមើលទៅ» គេមើលមុខកូនប្រុស ហើយញញឹមបែបអ្នកឈ្នះ ខណៈពេលដែលដៃរបស់ភរិយាហោះមកលើស្មាគេម្តងទៀត...

ផាច់!!!

«បើបងធ្វើអោយ ថេអូ យំម្តងទៀត ត្រូវផស់អូនមិនខាន!!!» នាងសម្លក់ប្តីសង្ហារ ហើយបីកូនស្រីទៅប្តូរខោទឹកនោមចេញ។

«កូនប្រុស! យើងសហការរីករាយនឹងគ្នាយ៉ាងម៉េចដែរ?» គេមើលមុខក្មេងតូចឡើងស៊ីរៀស៍ ជាងពេលចុះកិច្ចសន្យាជាមួយដៃគូរធំៗទៅទៀត។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now