13🔞

1.3K 22 0
                                    

Her brother's secret (2)

នាងស្ងាត់មាត់ជ្រៀបលឺច្បាស់ពីមាត់ក្រាស់របស់គេ កែវភ្នែកតក់ស្លុតរបស់នាងបាញ់ចំមុខរបស់បុរសចំពោះមុខដែលនាងគោរពស្រលាញ់ដូចជាបងប្រុសបង្កើត បើអាចទៅរួច នាងសង្ឃឹមថានេះជាសុបិន្ត។

«លៀរ៍...» គេហៅនាងទាំងសម្លេងក្ងួរៗ ពេលឃើញនាងគិតតែពីមើលមុខគេមិននិយាយស្តីអី។

«តើគ្រប់យ៉ាងនឹងផ្លាស់ប្តូរទេបើបងយើងមិនមែនជាបងប្អូន? ខ្ញុំមិនធ្លាប់គិតលើបងក្នុងទំនាក់ទំនងស៊ីជម្រៅ! ម្យ៉ាងទៀត ខ្ញុំរៀបការហើយ! ឈប់និយាយពាក្យនេះដាក់ខ្ញុំទៀត បើបងមិនចង់អោយខ្ញុំឈប់និយាយរកបងមួយជីវិត» បើទោះជាស្លុតនឹងការពិតរបស់គេ នាងនៅព្យាយាមធ្វើមុខមាំ ហើយបញ្ជាក់ពីការសម្រេចចិត្តរបស់នាងចំពោះពាក្យសារភាពរបស់គេ។

«លៀរ៍ បងពិតជាស្រ...»

«ឈប់និយាយ រ៉េយ៍!!! បើបងចង់រក្សាទំនាក់ទំនងជាមួយខ្ញុំតទៀត ឈប់និយាយថាបងស្រលាញ់ខ្ញុំ!!!» នាងស្រែកកាត់គេពាក់កណ្តាលទី ទឹកមុខធុញថប់បង្ហាញលើមុខស្រទន់ មើលក៏ដឹងថានាងឆ្អែតពិតមែន នាងខំគេចពីប្តីរបស់នាងព្រោះតែរឿងនេះ តែមិនស្មានថានាងត្រូវមកលឺពាក្យនេះនៅទីនេះទៀតសោះ។

«តើបងគួរធ្វើបែបណា ទើបឯងយល់ពីបង?»

«ចេញពីបន្ទប់ខ្ញុំ!!! ខ្ញុំមិនចង់ស្តាប់បងទៀតទេ! ចេញ!!!» ម្រាមដៃវែងចង្អុលទៅទ្វារ ហើយសម្លឹងមុខបងប្រុសជាមួយនឹងមុខធុញទ្រាន់ពេញទំហឹង បញ្ជាក់ច្បាស់ណាស់ថានាងអស់ការអត់ធ្មត់នឹងបន្តការសន្ទនាជាមួយគេទៀត។

រាងខ្ពស់ ក្រោកឈរទាំងមុខក្រៀមក្រំ ហើយបោះជំហានមួយៗ ចេញតាមសម្រួល ព្រោះមិនចង់អោយប្អូនស្រីខឹងនឹងគេកាន់តែខ្លាំងជាងនេះ។
____
ហ្វីលៀរ៍ ត្រលប់មកភូមិគ្រឹះខាស្ពេនស័រវិញ មុនថ្ងៃកំណត់ដែលបានសន្យានឹងប្តីរបស់នាង ទោះបីជានាងចង់បន្តនៅមួយរយៈតែព្រោះរឿងបងប្រុសនាង ធ្វើអោយនាងពិបាកនឹងប្រឈមនឹងគេ។

«ហ្វី!» រាងសង្ហារឈរផ្អែកនឹងទ្វារបន្ទប់របស់ពួកគេ ហើយភ្នែកខៀវចាស់របស់គេមើលមកទាំងកំហឹង។

កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់Where stories live. Discover now