ភាគទី២: ជួយ....ជួយគេផង!ក្រោយពីដំណើរកំម្សាន្ដបានចប់ពួកគេក៏នាំគ្នាបន្ដដំណើរត្រឡបមកផ្ទះវិញដោយក្រុមគ្រួសារនីមួយៗជិះឡានរៀងខ្លួនដូចពេលទៅដែល ។ តាមផ្លូវធ្វើរដំណើរមានទួលខ្ពស់ជាច្រើនវាអាចបង្កឲ្យមានគ្រោះថ្នាក់បានបើសិនជាបើកលឿនពេកនោះអញ្ចឹងហើយម្នាក់ៗគឺបើកតិចៗបំផុតមិនយូរប៉ុន្មានក៏មកដល់ទួលដែលខ្ពស់ជាងគេ១វានៅក្រៀកនឹងជើងភ្នំមែនទែនឡាននីមួយៗត្រៀមខ្លួនជាន់ហ្វ្រាំគ្រប់គ្នាដោយសារតែផ្លូវចុះនោះចោទខ្លាំង ។
" ត្រៀមហើយឬនៅបាទលោកស្រី " តាកុងឡានរបស់អ្នកស្រី គីម ក៏ងាកមកសួរគាត់ដើម្បីឲ្យគាត់ដាក់ខ្សែរក្រវ៉ាតឲ្យបានត្រឹមត្រូវ
" ខ្ញុំត្រៀមរួចហើយ " អ្នកស្រីគីម ក៏តបទៅគាត់វិញទាំងមានប្រផ្នូរមិនល្អយប់មិញគាត់ក៏យល់សប្ដិមិនល្អដែល
" អញ្ជឹងខ្ញុំទៅហើយ " ពូតាកុងឡានក៏ងាកមកចាប់អារម្មណ៏នឹងការបើកបបរវិញឡានគាត់គឺនៅក្រោយគេចំណែកឡាន២ទៀតគឺទៅមុនបាត់ហើយ ។ គាត់ដោះលេខមួយទើបជាន់ហ្គាលមួយទំហឹងយកហើយក៏អាចឡើងទួលនោះផុតតែពេលចុះគឺត្រូវទប់ហ្វាំងតិចៗខ្លាចជ្រុលចង្កូតតែចៃដន្យអីគាត់ហាក់ជាន់ហ្វាំមិនសុីសោះប្រៀបដូចជាឡានត្រូវបានដាច់ហ្វាំអញ្ចឹងទាំងដែលពេលទៅឡាននៅធម្មតាសោះហើយទីបំផុតឡានក៏ត្រូវផុតចង្កូតក្រឡប់ធ្លាប់ទៅជើងភ្នំបាតស្រមោលឆឹង ។" អាយយយយយ៎ !!! " សម្លេងស្រែករបស់មនុស្ស៣នាក់ក៏ស្រែកបន្លឺឡើងមិនដឹងថានិងទៅជាយ៉ាងណាទេហើយក៏មិនទាន់មានអ្នកដឹងដែលថាឡានរបស់អ្នកស្រីគីម បានក្រឡាប់ចុះទៅជំរាលភ្នំនោះ ។
SKIN
កាត់មកមើល ជុងគុក ឯណេះវិញគេចេះតែក្រឡេកក្រោយទៅរកឡានរបស់ ថេយ៉ុង តែហាក់មិនបានឃើញឡានគេសោះ គេក៏ចាប់ផ្ដើមមិនស្រួលក្នុងចិត្តព្រោះយប់មិញគេយល់សប្ដិឃើញ ថេយ៉ុង និង អ្នកស្រីគីម មានគ្រោះថ្នាក់ ។
" ប៉ាម៉ាក់ឈប់ឡានសិនបានទេ? " ជុកហៅប៉ានឹងម៉ាក់ដែលអង្គុយក្បាងខាងមុខឲ្យពួកគាត់ឈប់ឡាន
" មានអីហេស៎កូន? ផ្លូវធ្វើដំណើរនេះមានចំណោតច្រើនណាស់ចាំទៅដល់ខាងមុខទៅណាកូន " លោកស្រីចន ក៏ងាកមកតបនឹងកូនវិញបើឈប់ផ្ដេសផ្ដាស់អាចនឹងបង្កឲ្យមានគ្រោះថ្នាក់បាន
" បាទចឹងក៏បានដែល " ជុកគុក តបទាំងទឹកមុខស្រងូតស្រងាត់អារម្មណ៏មិននៅក្នុងខ្លួនសោះ
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Fiksi Sejarah" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ