EP14: ដុតបន្ទប់ដាក់អុសចោរទៅ🔥

1.8K 98 6
                                    

ភាគទី១៤ ; ដុតបន្ទប់ដាក់អុសចោរទៅ🔥

   🕌 ភូមិគ្រឹះចន

ជុងអុី កំលោះសង្ហារបោះជំហានដើរចូលភូមិគ្រឹះយ៉ាងសង្ហាមាត់នៅតែបៀមស្ករគ្រាប់ហើយពាក់វ៉ែនតាខ្មៅធម្មតាគ្មានខ្វល់ដោះចេញអីទេសំខាន់ពាក់ទៅឡូយ ។
" អូយ!! ព្រះជួយ! មានចោរចូលភូមិគ្រឹះហើយ " ម៉ែរដោះដែរកំពុងរៀបចំអាហារពេលល្ងាចនោះក៏ស្រែទាំងភិតភ័យព្រោះគាត់មើលកំលោះសង្ហារម្នាក់នេះមិនស្គាល់ឡើយ
  " ហីយ៉ាៗម៉ែដោះគឺខ្ញុំណាមិនមែនជាចោរមកពីណាទេមានចោរឯណាអាចដើរចូលភូមិគ្រឹះចនបានស្រួលៗបែបនេះនោះ "  ជុងអុី និយាយទាំងរត់ទៅអោបគាត់ចោរណាសង្ហារចឹងហ៎
" អ្នកអង្គម្ចាស់តូច! ជាអ្នកអង្គម្ចាស់តូចពិតមែនហេស! "
" ត្រូវហើយជាខ្ញុំណាយ៉ាងម៉េចដែរខ្ញុំសង្ហារទេ ? " ជុងអុី សួរហើយក៏បង្វិលខ្លួនមួយជុំឲ្យគាត់មើល
" ហីយ៉ាអ្នកអង្គម្ចាស់តូចធ្វើខ្លួនបែបនេះម៉ែដោះនៅគិតថាចោរផងណា " ម៉ែដោះ
  " ម៉េចនិងអាចនោះខ្ញុំដើរទៅទីណាក៏មានមនុស្សស្រីលង់ស្រលាញ់ដែរម៉េចក៏ថាដូចចោរទៅវិញ " ជុងអុី ក៏ប្រកែកយ៉ាងលឿន
" គឺដូចពិតមែនណា...អូ..!លោកម្ចាស់មកវិញហើយហេស? "
" ហុឹម!នេះកាបូប " លោកចនគ្រាន់តែក្រហឹមតបហើយក៏ហុចកាបូបឲ្យទៅម៉ែដោះកាន់គាត់អត់ទាន់និយាយរក ជុងអុី នៅឡើយទេព្រោះគាត់នៅខឹងនិងនាយ
  " អុស៍! លោកបងមកវិញហើយហេស? ចុះ....ចុះនេះអ្នកណា?? " លោកស្រីចនដែររវល់នៅមើលការខុសត្រូវនៅផ្ទះបាយគាត់ទើបចេញមកឃើញនាយសង្ហារសក់សនេះទេគាត់មើលកូនប្រុសមិនស្គាល់ឡើងព្រោះនាយរត់ចោរគាត់តាំងពីតូចហៅមកកូរ៉េវិញក៏អត់មកសុខចិត្តនៅជប៉ុនតាំងពីតូចរៀនទីនេះញាំទីនោះជាមួយលោកតាពេលនេះមកវិញក៏តែងខ្លួនយ៉ាងឡូយទៀត
   " អូនសួរគេខ្លួនឯងទៅ ! " លោកចនតបហើយគាត់ក៏ងើបទៅងូតទឹកបាត់ទៅ
  " ហិហិ អ្នកម៉ាក់គឺខ្ញុំ ជុងអុី ណា " ជុងអុី ក៏សើចដាក់ម្ដាយស្ញេញទើបរត់ទៅអោបគាត់តាមក្រោយ
" ហាស! ជុងអុី កូនម៉ាក់ហេស?? ហេតុអីមកវិញអត់ប្រាប់ម៉ាក់ចឹង លួចរត់មកទៀតហើយមែនទេ??ហួយស្លាប់ហើយមើលតែងខ្លួនអីក៏សាហាវម្លេះហាស៎កូនជាអ្នកលេងឬយ៉ាងម៉េច?? " ថាហើយអ្នកស្រីចនក៏ចាប់គេមួលយកតែម្ដង
  " អួយៗ!!អ្នកម៉ាក់កូនឈឺណាស់!! សឺត អ្នកម៉ាក់កុំខឹងអីណាខ្ញុំមិនបានលួចរត់មកទេខ្ញុំបានសុំលោកតារួចហើយចំណែកនេះវិញវាគ្រាន់តែជាstayតុបតែងរបស់កូនទេណា កូនមិនដែរទៅធ្វើបាបនណាឬក៏ធ្វើអំពើរអាក្រក់អីដែរហើយកូនបានទៅធ្វើការនៅក្រុមហ៊ុនបងប្រុសថែមទៀតផងណា "
  " ពិតមែនហេស! "
  " បាទកូនដែរទៅកុហសអ្នកម៉ាក់ពីពេលណា "
  " ល្អណាស់ចុះប៉ាកូនថាយ៉ាងម៉េច? "
  " គាត់នៅមិនទាន់និយាយរកកូនទេអ្នកម៉ាក់ជួយកូនផង " នាយកំលោះក៏ពេបមាត់ដាក់ម្ដាយតិចៗ
  " ហីយ៉ា ប៉ាកូនបានតែចឹងទេបន្ដិចទៀតគាត់លែងអីហើយបើកុំតែកាលនោះកូនក្បាលខូចរត់ចេញពីផ្ទះមិនប្រាន់នណាគាត់ក៏មិនអាចខឹងដែរមួយរយះនេះគាត់ហត់ទាំងកាយទាំងចិត្តបងប្រុសកូន បាត់ខ្លួននៅតាមរកមិនទាន់ឃើញផងម៉ាក់និងប៉ាក៏ពិបាកចិត្តណាស់ដែរបានកូនមកវិញបែបនេះម៉ាក់ត្រេកអរណាស់ " លោកស្រីចនរៀបរាប់ប្រាប់កូនប្រុសទាំងទឹកមុខក្រៀមក្រំ (លោកចនមិនទានប្រាប់រឿង ជុងគុក ខនមកនោះទៅគាត់ឡើយ )
  " មិនអីទេអ្នកម៉ាក់មានខ្ញុំនៅហើយខ្ញុំនិងតាមរកបងប្រុសឲ្យឃើញ ម៉ាក់ឈប់ពិបាកចិត្តទៅ "  ជុងអុី
  " ហឹមល្អណាស់ចឹងឆាប់ទៅងូតទឹកទៅណានិងអាល៎មកញាំបាយជាមួយគ្នា " លោកស្រីចន
  " បាទអ្នកម៉ាក់ដ៏សែនស្អាតសឺត " ថាហើយនាយក៏រត់ឡើងទៅខាងលើបាត់ចំណែកអីវ៉ាន់របស់នាយត្រូង ឆាងវ៉ុន ប្រមូលយកទៅខាងលើអស់ហើយ ។

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now