EP8: លោកគឺជាអ្នកថែសេះ

2.3K 118 1
                                    

  
                 ភាគទី៨: លោកគឺជាអ្នកថែលសេះ

" TOP ស្អីខ្លាចម្ចុលចឹងហឹសៗ...! " ថេយ៉ុង និយាយទាំងពេបមាត់មិនជឿនាយក្រាស់ស្រាប់តែពេលនោះ ជុងគុក ក៏ស្ទុះងើបមករក ថេយ៉ុង យ៉ាងលឿនហើយក៏ត្រកង់កាយតូចជាប់ដៃភ្នែកទល់ភ្នែកច្រមុះទល់ច្រមុះចង្វាក់បេះដូងក៏លោតញាប់ស្ទើរតែប្រះពេលនៅជិតគ្នាបែបនេះក៏ធ្វើឲ្យពួកគេបានដឹងពីខ្យល់ដង្ហើមគ្នាដែលកំពុងតែដកចេញចូលលឿនៗចង្វាក់បេះដូងដែលលោតឮៗ (ដុក ដាក់ ) ក៏កន្រ្ទាក់ខ្លាំងៗរហូតត្រូវយកដៃមកស្ទាប់វា ។

" លោក....លោកចង់ធ្វើអីចេញទៅ " ថេយ៉ុង ក៏យកដៃរុញនាយកំលោះចេញទាំងអៀនតិចៗថ្ពាល់ក៏ឡើងក្រហមព្រឿងៗហាក់មិនយល់ដែលគ្រាន់តែប៉ុណ្ណឹងក៏អៀនដែល ។
" អើរ...ចាំខ្ញុំលាបរបួសខ្លួនឯង...ឯងទៅសម្រាកចុះ " ជុងគុក និយាយទាំងញ័រដៃទទ្រើកដំបូងគឺថាចង់បន្លាច ថេយ៉ុង ឲ្យខ្លាចខ្លួនតែគឺស្រាប់តែភ្លឹកនឹងសម្រស់ ថេយ៉ុង ទៅវិញពេលនេះគេឡើងភ័យហើយរកថាមិនត្រូវទេភ័យឡើងវង្វេងរត់ចេញពីបន្ទប់ខ្លួនឯងហើយក៏ប្រមូលរបស់របបពេទ្យចេញក្រៅទាំងបេះដូងលោតសឹងផ្ទុះទៅហើយ ។
" អេៗ! លោកទៅណាទីនេះជាបន្ទប់លោក?.....ចាំខ្ញុំជាអ្នកចេញ លោកលាងរបួសខ្លួនឯងទៅ " ថាហើយ ថេយ៉ុង ក៏ប្រញាប់រត់ចេញទៅទាំងអៀនដូចគ្នា យីគូនេះអៀនគ្នាឡើងវង្វេងបន្ទប់តែម្ដងហើយណ៎ ។

    ........

   ថេយ៉ុង មកដល់បន្ទប់ទាំងថ្ពាល់ក្រហមបេះដូងវិញលោតឡើងខ្លាំងៗគេយកដៃមកស្ទាប់ថ្ពាល់ខ្លួនឯងទាំងញ័រដៃទទ្រើតហើយក៏ យកដៃទៅស្ទាប់បេះដូងខ្លួនឯងវិញហ្ហើយតើវាជាអ្វីឲ្យប្រាដកទៅ បានជាគេត្រូវមកអៀននាយយ៉ាងនឹងនោះ ។

   " ហ្ហើយ! ការងារឯងច្រើនណាស់កុំគិតពីគេទៀតគេគ្មានស្អីអស្ចារ្យទេ " និយាយហើយ ថេយ៉ុង ក៏ចូលទៅលាបលេការពារកម្ដៅថ្ងៃហើយទាញមួកនឹងស្រោមដៃចេញទៅចម្ការតួនាទីគេត្រូវមើលកម្មករធ្វើការនឹងប្រមូលផលតាមរដូវរបស់ដំណាំនីមួយៗ ។ ថេយ៉ុង ជិះម៉ូតូកូនទាដែលទុកសម្រាប់គេធ្វើដំណើនោះជិះយកទៅចំណែក សូអុីន នឹង ហីដេន ពួកបានចេញទៅបាត់ហើយដោយទុកឲ្យ ថេយ៉ុង មកតាមក្រោយ ។

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now