ភាគទី២២: ទ្រង់ជាមនុស្សអាក្រក់!!" ចុះអ្នកណាដឹងថាឯងឲ្យយើងមកតែងខ្លួនជាមនុស្សស្រីហើយស្លៀកពាក់ខ្លីបែបនេះអាចង្រៃ " ជុងអុី ជេរប្រទេចទាំងក្ដៅស្លឹកត្រចៀកតើដឹងទេថា ឆាងវ៉ុន នាំនាយមកកន្លែងណា?
" បន្លំខ្លួនចូរបារប្រុសលក់ខ្លួនច្បាស់ជាត្រូវតែខ្លួនជាមនុស្សស្រីហើយឬមួយអ្នកអង្គម្ចាស់តូចចង់តែងខ្លួនជាប្រុសលក់ខ្លួន វិញមែនទេ? " ត្រូវហើយទីនេះគឺជាបាររបស់ប្រុសលក់ខ្លួន ឆាងវ៉ុន បានដំណឹងពីកូនចៅរបស់គេ( កូនចៅខាងលោកចន ) ថាឃើញ សេងយ៉ុន និងកូនចៅប័ក្សពួករបស់ អុងសុី ឧស្សាហ៍ចេញចូលទីនេះណាស់ដូចចេះហើយទើបគេមកសើបមើលក្រែងល៎របានតម្រុយបន្ថែមតែនណាដឹងថាកុមារាអស់កំលោះម្នាក់នោះរត់មកតាមទៅ?
" ខ្ញុំខំគិតថាឯងនេះប្រែជាឆ្លាតហើយតើតាមពិតនៅតែល្ងង់ ដដែរ !ហីយ៉ាអាស្បែកជើងកែងមនុស្សស្រីនេះហេតុអីក៏ពិបាកពាក់យ៉ាងនេះ? " ថាហើយ ជុងអុី ក៏ដើរខ្ទប់រ៉ូបហើយពាក់ស្បែកជើងកែងចោតសក់ពាក់វែងត្រឹមចង្កេះដើរចូលទៅខាងក្នុងមុន ឆាងវ៉ុន បាត់ទៅ
" អេ!អ្នកអង្គម្ចាស់តូចចាំទូលបង្គំផង " ពួកគេទាំងពីរដើរចូលមកខាងក្នុងទាំងងាកឆ្វេងស្ដាំៗហួយ!កន្លែងអីគួរឲ្យខ្លាចយ៉ាងនេះមើលចុះសមជាបារប្រុសលក់ខ្លួនមែនម្នាក់ៗស្លៀកតែលីអូទេចំណែកពួកស្រីៗវិញនាំគ្នាចូលទៅស្ទាប់អង្អែររាំក្រឡែងក្រឡុកមានទាំងប្រុសទាំងស្រីអីយ៉ួយព្រឺសម្បុសណាស់
" ឯងថាទៅកន្លែងនេះគួរឲ្យខ្លាចទេហួយមើលចុះ " ជុងអុី និយាយតិចៗនៅពេលដែលឃើញៗប្រុសមាឌធំអស់នោះនាំគ្នារាំតោងបង្គោលដែកបង្ហាញឲ្យមនុស្សប្រុសស្រីស្ទាប់អង្អែលពួកគេគ្មានសល់
" សំណាសហើយដែរយើងមិនបន្លំជាមនុស្សប្រុសកុំអីគេចាប់យកទៅខ្វៃទាំងពីរនាក់ហើយអេ!លែ...លែងខ្ញុំទៅ!!កុំប៉ះខ្ញុំអួយជួយផងអ្នកអង្គម្ចាស់ជួយផងហួយ! " កំពុងនិយាយគ្នាសុខៗក៏មានបុរសម្នាក់មកអុសឆាងវ៉ុនយកទៅព្រោះគេគិតស្មានថាឆាងវ៉ុនជាមនុស្សស្រីដែរមកលេងក្នុងក្លឹបនេះដែរ
" ស្រីស្អាតមកលេងខាងនេះជាមួយបងមក " ប្រុសម្នាក់នោះ
" លែងគេទៅ! " ជុងអុី និយាយទាំងចាប់ដៃបុរសម្នាក់នោះជាប់
" អេអ្នកនាងខាងនេះនែ.... " ប្រុសម្នាក់នោះ
" អើរ..គេជា..ជាប្អូនស្រីខ្ញុំកុំប៉ះពាល់គេ " ជុងអុី សម្រេចចិត្តកុហសព្រោះមិនចង់ឲ្យមនុស្សទាំងអស់នោះមកប៉ះពាល់ ឆាងវ៉ុន របស់នាយឡើយ
" អូ! មិនអីទេចឹងតាមសម្រួលចុះ " ថាហើយប្រុសម្នាក់នោះក៏ដើរចេញបាត់ទៅតែភ្នែក ជុងអុី សម្លក់គេមិនឈប់សោះ
" យ៉ាងម៉េចហើយ? " ជុងអុី ក៏ងាកមកសួរ ឆាងវ៉ុន វិញម្ដងមើលមុខដូចភ័យៗយ៉ាងម៉េចទេ
" មិនអីទេបាទ!អូសអត់ទេបងស្រី " ឆាងវ៉ុន ថាហើយគេក៏ដើរទៅមុនបាត់ទៅ
" ស្អីគេ?? " មិញនេះកុំតែបានគេជួយទេកុំអីត្រូវគេយកទៅខ្វៃហើយនៅមានមុខមកផ្គើនគេទៀតហេស??
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ