ភាគទី៣៧: ភាគបញ្ចប់!!!
ក្រោយពីរៀបចំខ្លួនហើយរួចរាល់ ជុងគុក ក៏ពិតជាបានចេញដំណើរមកតែម្នាក់ឯងពិតមែនដោយនាយប្រើឡានផ្ទាល់ខ្លួនមកតែម្ដង ។ ចំណាញពេលប្រហែល១ម៉ោងទើបនាយមកដល់ទីតាំងដែរ អុងសុីង បានណាត់មកនោះវាជាប្រភេទផ្ទះនៅឯជនបទ ប្រហែលនាយទិញទុកយូរហើយមើលទៅ ។
" ខ្ញុំមកជួប អុងសុីង ជាពិសេស " ជុងគុក និយាយពេលដែរគេមកដល់មាត់ច្រក់តែពួកអង្គរក្សទាំងអស់នោះមិនអនុញ្ញាតឲ្យនាយចូល
" លោកឈ្មោះអីហើយមានអីជាភស្កុតាំងដែរទេ? " បុរសម្នាក់នោះក៏សួរឡើង
" ខ្ញុំឈ្មោះ ចន ជុងគុក នេះជាសារដែរ អុងសុីង ណាត់ខ្ញុំមក " និយាយហើយ ជុងគុក ក៏បង្ហាញសារឲ្យពួកគេមើលទើបពួកគេព្រមឲ្យនាយចូល ។ ក្រោយចូលមកដល់ក្នុងផ្ទះហើយកូនចៅរបស់ អុងសុីង ក៏នាំផ្លូវ ជុងគុក ទៅរកបន្ទប់សម្ងាត់មួយមើលទៅដូចជាអាថកំបាំងខ្លាំងណាស់" ទីនេះហើយសុំអញ្ជើញ " បុរសនោះនាំ ជុងគុក ចូលបន្ទប់ហើយគេក៏ឱនលាទៅវិញទៅ
" ឯងមកហើយហេស? អង្គុយចុះផឹកតែសិនទៅ " អុងសុីង និយាយទាំងចាក់ទឹកតែឲ្យមនុស្សចំពោះមុខ ជុងគុក មិនមាត់គេក៏អង្គុយចុះហើយលើកពែងតែមកផ្លុំផឹកតិចៗ
" ឯងនៅតែដូចពីមុនចូលចិត្តធ្វើអ្វីដែរគ្រប់គ្នាធ្វើមិនបាន " ជុងគុក និយាយទាំងសម្លឹងមើលបរិវេណជុំវិញបន្ទប់គេស្គាល់គ្នាមកយូរហើយរឿងចំណងចំណូលចិត្តអីនិងពួកគេសុទ្ធតែដឹងពីគ្នាទាំងអស់និង
" ឯងក៏មិនខុសពីយើងប៉ុន្មានដែរអ្វីដែរឯងចង់បានគឺត្រូវតែយកឲ្យបាន " អុងសុីង និយាយទាំងសម្លឹងមើលទៅខាងក្រៅដូចគ្នា
" ហុឹស! យើងចូលសាច់ការទៅ ប្រគល់មនុស្សមកឯងចង់បានអីក៏យកទៅចុះ " មិននិយាយច្រើន ជុងគុក ក៏ចូលសាច់ការតែម្ដង
" ប្រញាប់យ៉ាងនេះហេស? ឯងខ្លាចថាយើងយើងធ្វើបាបគេហេស? " អុងសុីង
" យើងគ្មានពេលច្រើនទេនិយាយមកឯងចង់បានអី? " ជុងគុក សួរគេទាំងមុខមាំ
" ល្អ! យើងត្រូវការជីវិតឯង! " អុងសុីង ក៏សួរបែបសម្លឹងមើលទៅកាំភ្លើងរបស់គេដែរទុកនៅលើតុកនោះទាំងទឹកមុខពិបាកស្មាន
" ហុឹម! បើចង់បានក៏យកទៅតែឯងក៏ត្រូវដោះលែងគេសិនដែរ "
ជុងគុក តបទាំងទឹកមុខធម្មតាវាជាការពិតបើសិនជាឲ្យនាយដោះដូររវាងជីវិតខ្លួនឯងនិង ថេយ៉ុង នាយប្រាកដណាស់ថានិងយក ថេយ៉ុង
" ហុឹសៗ! ស្មោះស្មាក់ដល់ហើយណ៎...ចុះសិនជាយើងសម្លាប់ទាំងឯងហើយយកទាំង ថេយ៉ុង ទៀតនោះតើឯងគិតយ៉ាងម៉េច? " អុងសុីង សួរទាំងដៃចាប់កាន់កាំភ្លើងនាយអង្អែលតិចៗ
" បើចឹងយើងមិនឲ្យឯងយកបានទេព្រោះអីឯងលោភលន់ពេកហើយ ទេវតាមិនត្រូវការមនុស្សបែបនេះទេ!! " ជុងគុក និយាយហើយឆុតឆាកប្រយុទ្ធគ្នាក៏ចាប់ផ្ដើម ជុងគុក ស្ទុះកញ្ចក់កាំភ្លើងពីដៃ អុងសុីង ហើយបាច់ទៅលើដំបូលជាការផ្ដល់ដំណឹងមួយសិនទើបនាយក្រវ៉ាត់កាំភ្លើងចោរហើយក៏វៃគ្នាដោយដៃទទេរវិញម្ដង ។ ចំណែកឯបក្សពួករបស់ ជុងគុក ដែរនៅខាងក្រោមឯណេះក៏ចាបផ្ដើមចាត់ការ មនុស្សដែរមកជួយ ជុងគុក ភាគច្រើនសុទ្ធតែមកពីសម្ពន្ធ័ K-A រឿងវៃគ្នាពួកគេជំនាញណាស់តែមួយភ្លាមទេ ចាត់ការមនុស្សរបស់ អុងសុីង ឡើងដេករៀលអ្វីដែលសំខាន់ពីរប្ដីប្រពន្ធនោះក៏បងជួយដែរគឺ ឆាងវ៉ុន និង ជុងអុី នោះអីរឿងសំខាន់យ៉ាងនេះម៉េចនិងអាចគ្មានពួកគេទៅហើយឥឡូវនេះ ឆាងវ៉ុន កាត់ស្ទាវតាមអ្នកជាប្ដីហើយដោយបានដាក់សក់ពណ៏ សរ ដូចគ្នាទៀតហៅថាប្ដីប្រពន្ធសក់ សរ ហើយពេលនេះ។
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ