EP27: ហួយស្លាប់ហើយ២ទល់មួយហីនេះ

1.7K 93 10
                                    



ភាគទី២៧:   ហួយស្លាប់ហើយ២ទល់មួយហីនេះ

✌️ពីរថ្ងៃកន្លងផុតទៅ

ចាប់តាំងពីរបងប្រុសត្រឡប់មកវិញ ជុងអុី ក៏មានពេលទំនេរជាងមុនច្រើននាយឆ្លៀតចូលទៅមើលកូនចៅនៅក្នុងសម្ពន្ធ័របស់នាយផងហើយក៏ឆៀងចូលមកផ្សារទំនើរដើម្បីទិញរបស់ប្រើប្រាស់ខ្លះហើយនិងមកយកសម្លៀកបំពាក់ដែរកាត់ហើយនៅហាងប្រចាំត្រកូលរបស់នាយផងដែរ ។ ទោះជា ជុងគុក មកវិញក៏ដោយក៏ ជុងអុី នៅតែអុស ឆាងវ៉ុន មកតាមដែរទោះជាអ្នកខាងនោះខំប្រកែកយ៉ាងណាក៏មិនឈ្នះនាយដែរ

" កាន់ទៅនិយាយច្រើនណាស់តាំងពីរមកឯងរអ៊ូររហូតមិនហត់ខ្លះទេហេស? " ជុងអុី ដោយសារតែទ្រាំស្ដាប់ពាក្យរអ៊ូរងុំៗដូចឃ្មុំរបស់អ្នកម្ខាងទៀតលេងបានក៏ងាកមកស្ដីឲ្យម្ដង
" មិនហត់ទេខ្ញុំនិងរអ៊ូរដល់ចាស់ " ឆាងវ៉ុន
" អរ! ឯងចង់រអ៊ូរឲ្យដល់ចាស់ហែស?មានអីយកឯងធ្វើប្រពន្ធតែម្ដងល្អទេដើម្បីឲ្យឯងរអ៊ូរបានរាល់ថ្ងៃដាក់យើងដល់ចាស់តែម្ដងទៅយ៉ាងម៉េចដែរ " ជុងអុី ក៏ងាកមកនិយាយទាំងញញឹមញាក់ចិញ្ចើមដាក់នាំឲ្យ ឆាងវ៉ុន ឯណេះភ័យរហូតលេបទឹកមាត់មួយក្អឹកផ្សើមបំពង់ករ១សិនលែនហ៊ានតវ៉ាទៀត ។
" អ្នកអង្គម្ចាស់តូច! ជួបគ្នាទៀតហើយ " ភ្លាមនោះសម្លេងរបស់នណាក៏មិនដឹងហោះកាត់ត្រចៀកអ្នកដែរឈរឈ្លោះគ្នាកណ្ដាលផ្សារនោះឲ្យងាកទៅចាប់អារម្មណ៏វិញភ្លាមៗ
" អ្នកនាង យូណា ! " ជុងអុី
" ហុឹស!ចែដន្យដល់ហើយ " យូណា នុយាយទាំងញញឹមឌឺដងឲ្យនាយនៅខឹងមិនទាន់បាត់ទេប្រាប់ទៅ
" អរ! មែនហើយៗប្រហែលជានិស្ស័យហើយ " ជុងអុី និយាយទាំងសើចមិនសូវសម
" នេះអ្នកអង្គម្ចាស់តូចមកទិញរបស់ហេស៎? " យូណា
" ត្រូវហើយនេះអ្នកនាង..... " ជុងអី
" ខ្ញុំក៏មកទិញរបស់ដែរបើចឹងលាសិនហើយ " នាងថាហើយក៏ប្រុងនិងចេញទៅតែ ជុងអុី ក៏ឃាត់
" អេ! ខ្ញុំថាពួកយើងដើរជាមួយគ្នាតែម្ដងយ៉ាងម៉េចដែរចាត់ទុកថាជាការរៀបអានគ្នាចុះណាមួយថ្ងៃមុនខ្ញុំបានលើសលួសលើអ្នកនាងគឺពិតជាសុំទោលពិតមែន " ជុងអុី
" អរចឹងក៏បានដែរ " ថាហើយពួកគេទាំងបីក៏ដើរទិញអីវ៉ាន់ជុំគ្នាដោយ ជុងអុី បានជួយកាន់អ្វីវ៉ាន់របស់នាងផងហើយក៏ជួយកាន់ ឆាងវ៉ុន ខ្លះដែរ ។

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now