EP25: គេជាកូនរបស់លោកពូ គីម ថេយ៉ុង !!!

1.7K 100 7
                                    



ភាគទី២៥: គេជាកូនរបស់លោកពូ គីម ថេយ៉ុង !!!

ឆាងវ៉ុន នៅឈរគាំងម្នាក់ឯងដោយសារតែគេមិននឹកស្មានថាការបាត់ខ្លួនរបស់ចៅហ្វាយគេម្ដងនេះបែរជាចំណេញអាចរកឃើញអនាគតប្រពន្ធគាត់យ៉ាងចឹងសោះពិតជាមិនគួរឲ្យជឿថាទៅជាចឹងទេ។
" បើដឹងថាចៅហ្វាយបាត់ខ្លួនទៅហើយចំណេញអាចរកឃើញមនុស្សដែរចៅហ្វាយនឹករលឹកអស់ពេលជាយូរឃើញវិញបែបនេះខ្ញុំវៃគាត់ច្រក់បាវហើយយកទៅបោះចោរយូរហើយដើម្បីឲ្យគាត់បាត់ខ្លួនហើយអាចរកឃើញអ្នកប្រុសតូចមកវិញកុំឲ្យគាត់កើតមកទុក្ខរាប់ឆ្នាំយ៉ាងដូច្នេះ " កូនចៅមហាឆ្លាតរបស់ ជុងគុក ឈរគិតតែម្នាក់ឯងនៅគំនិតដែរមនុស្សធម្មតាគិតមិនឃើញហើយក៏តាំងមកក្រវីក្បាលទាំងហួសចិត្តជាខ្លាំងទើបដើរចូលទៅខាងមុខ បើកឡានជូនចៅហ្វាយទាំងពីររបស់គេទៅភូមិគ្រឹះចនតាមការ បញ្ជាររបស់ ជុងគុក ។

🕌ភូមិគ្រឹះចន

ទម្រាំតែធ្វើដំណើរមកដល់ភូមិគ្រឹះចនគឺឈានចូលដល់ម៉ោង ៥ល្ងាចទៅហើយចំណែកឯរ ជុងអុី ឯណោះវិញបាត់ ឆាងវ៉ុន ពេញ មួយថ្ងៃនាយតេៗចង់បែកទូរស័ព្ទតែ ឆាងវ៉ុន នាយមិនខ្ចីលើកព្រោះថាគេរវល់តែសប្បាយអរនិងការវិលត្រឡប់មកវិញរបស់ ជុងគុក គ្មានបានខ្វាយខ្វល់លើកទូរស័ព្ទអីទេ ។
" ហ្ហើយ! អាចោរល្បលយោ៎នេះគេទៅណាគេនឹងហេតុអីមិនលើកទូរស័ព្ទខ្ញុំបែបនេះចាំមើលណាតែបើរកឯងឃើញពេលណាយើងធាក់ឯងឲ្យធ្លាយក្អួតតាម៉ងហា៎ " ជុងអុី និយាយទាំងក្ដៅក្រហាយថ្ងៃនេះទៅធ្វើការម្នាក់ឯង ជួបភ្ញៀវក៏ម្នាក់ឯង ប្រជុំម្នាក់ក៏ឯងហើយនៅមកផ្ទះវិញក៏ម្នាក់ឯងទៀតក្ដៅខ្លាំងណាស់រកទៅ ងូតទឹកសិន ។

ងុឺត!!!

សម្លេងចាប់ហ្វ្រាំងឡានលាន់ឮសន្ធឹកពេញភូមិគ្រឹះទាំងអស់នាំឲ្យអ្នកបម្រើទាំងចាស់ទាំងក្មេងងាកមកមើលព្រោងព្រាត លើកលែងតែ លោកចននិងអ្នកស្រីដែរអង្គុយមើលទូរទស្ស៏ជាមួយគ្នាប៉ុណ្ណោះ ។

" អ្នកប្រុស! " អ្នកបម្រើ
" ចៅហ្វាយតូច ! " អ្នកបម្រើទាំងអស់នាំគ្មានឧទានឡើងទាំងភ្ញាស់ផ្អើលរហូតឮទៅដល់លោកម្ចាស់និងលោកស្រីឲ្យងាកមើលមុខគ្នាទាំងឆ្ងល់តើមានរឿងអីបានជាឡូឡាយ៉ាងនឹង ?

" អុឹម! ម៉ែដោះតើមានរឿងអីហេស? " លោកចន ក៏សួរទៅម៉ែដោះមើលទៅខាងក្រៅដូចមានរឿងអីរញ៉េរញ៉ៃហេស?
" អឺរគឺ.....! " ម៉ែដោះប្រុងតែនិងឆ្លើយហើយតែក៏មានសម្លេងមួយក៏ងោះកាត់មកមុន
" លោកប៉ាអ្នកម៉ាក់មិនចេញមកស្វាគមន៏កូនតិចទេហេស? " សម្លេងមាំធំដែរលោកចននិងអ្នកស្រីចនខំរងចាំអស់ពេលជាង២ខែបានបន្លឺធ្វើឲ្យអ្នកស្រីចននិងលោកចនត្រូវងាកទៅមើលភ្លាមៗ
" ជុងគុក!!!.....ជុងគុក កូនម៉ាក់!!! " លោកចននិងអ្នកស្រីចន ឧទានទាំងត្រេកអរខណ្ខៈដែលម្ចាស់ឈ្មោះដើរចូលទៅអោបពួកគាត់ទាំងញញឹមថ្ពាល់ខួចតិចៗ ។ ពីនាក់ម្ដាយកូនឈរអោបគ្នាយ៉ាង យូរទើបលែងវិញអ្នកស្រីចនយកដៃអង្អែលក្បាលកូនប្រុសថ្នមគាត់ពិតជានឹកកូនប្រុសខ្លាំងណាស់ ។
" ជុង កូនម៉ាក់!កូនមកវិញហើយមានមិនស្រួលត្រង់ណាទេកូនមើលឲ្យម៉ាក់មើលតិចមើល " អ្នកស្រីចន ចាប់បង្វិលកូនប្រុសឆ្វេងស្ដាំៗមើលថាតើកូនគាត់មានបាត់កន្លែងណាទេដោយភ្លេចចាប់អារម្មណ៏នឹងក្មេងប្រុសសក់មាសនៅខាងក្រោយដែរកំពុងឈរ មើលគ្រួសារគេជួបជុំគ្នាទាំងញញឹមតិចៗ ។
" អេ!ហើយចុះនេះជា... " លោកចន ដែរទើបតែចាប់អារម្មណ៏ឃើញមាឌតូចឈរនៅខាងក្រោយម្នាក់ឯងនោះក៏សួរឡើងទើបបង្វែរចំណាប់អារម្មណ៏របស់គ្រប់គ្នាឲ្យមកចាប់អារម្មណ៏និង ថេយ៉ុង វិញម្ដង ។
" អូស៏! លោកប៉ាអ្នកម៉ាក់នេះគឺជា ថេយ៉ុង គីម ថេយ៉ុង ដែរជាគូរដណ្ដឹងរបស់កូនដែរបាត់ខ្លួននោះអីលោកប៉ាអ្នកម៉ាក់ចាំបានទេ? " ជុងគុក ក៏ចាប់ដៃរាងតូចមកកាន់ហើយណែនាំឲ្យប៉ាកម៉ាក់ខ្លួនបានស្គាល់
" ថេ.....ថេយ៉ុង ហេស? ជាកូនរបស់អ្នកអូនគីមហេស? ជុងគុក តើកូនទៅជួបគេនៅឯណា?អាល្អិតតើងឯងពិតជាកូនប្រុសរបស់អ្នកអូនគីមពិតមែនហេស? " អ្នកស្រីចន លើកដៃដែរញ័រទទ្រើនរបស់គាត់មកអង្វែលមើល ថេយ៉ុង ចាប់មុខគេមើលទាំងក្ដុកក្ដួលក្នុងចិត្តនេះគេធំហើយហេស?នេះជាដំណក់ឈាមចុងក្រោយរបស់មិត្តគាត់តើមែនទេ?
" ពិតមែនហេស? ជុងគុក...គេជាកូនរបស់អ្នកស្រីគីមពិតមែនហេស?តើកូនជួបគ្នាយ៉ាងម៉េចហាស! " លោកចន ក៏និយាយទាំងភ្ញាស់ផ្អើលមិនខុសពីអ្នកស្រីចនប៉ុនន្មានដែរទេ
" រឿងវែងឆ្ងាយណាស់អ្នកម៉ាកលោកប៉ាពេលនេះ ថេយ៏ បាន បាត់បង់ការចង់ចាំពីមុនៗអស់ទៅហើយខ្ញុំថាល្ងាចនេះឲ្យ ថេយ៏ គេងនៅផ្ទះយើងសិនទៅណាអ្នកម៉ាក់នេះក៏រៀងយប់ទៅហើយឯរឿងផ្សេងទៀតចាំមានពេលខ្ញុំនិងនិយាយប្រាប់អ្នកទាំងអស់គ្នាយ៉ាងណាពេលនេះ ថេយ៏ មកឆ្ងាយផងឲ្យគេទៅងូតទឹកហើយញាំអាហារសិនទៅណាម៉ែដោះជួយទៅជញ្ចូនអីវ៉ាន់របស់ ថេយ៏ ទៅ ដាក់បន្ទប់ខ្ញុំផងណា " ជុងគុក និយាយហើយក៏ប្រុងតែនិងអូស៏ដៃ ថេយ៏ ទៅខាងលើហើយស្រាប់តែត្រូវឈប់វិញភ្លាមពេលឮសម្លេងមួយហោះកាត់ត្រចៀក
" ហុឹម! ល្អណាស់ម៉ែដោះឆាប់ឡើង " លោកចន
" អីយ៉ា អ្នកម៉ាក់មានរឿងអីនិងឮសម្លេងខ្លាំងៗទៅដល់បន្ទប់ខ្ញុំផ៎.....បងប្រុសនេះ!!! អឹប " ជុងអុី ដែរទើបតែងូតទឹកស្អាតបាតហើយក៏ចុះមករកញាំអារហារពេលល្ងាចនោះក៏ស្រែកសួរទៅម្ដាយទាំងឆ្ងល់ទាំងមិនទាន់បានប្រលេកមើលខាងក្រោមថាមានរឿងអីរហូតដល់ចុះមកដល់ជាន់ក្រោមគេស្រែកឡើងភ្ញាស់ផ្អើលនិងវត្តមានបងប្រុសរបស់ខ្លួនហើយក៏ហត់មួយទំហឹងទៅអោបអ្នកជាបងជាប់ដូចជាកូនក្មេងយ៉ាងចឹង
" អូស៏! លោកតាម៉េចបានជាមកអោបខ្ញុំចឹងមើលចុះកុំធ្វើចឹងអី " ជុងគុក និយាយទាំងប្រឹងរើពីប្អូនសក់សរបស់នាយមើលចុះស្ទាវសម្បើមណាស់
" ហួយ! បងប្រុសសស!!! " ជុងអុី ហៅបងប្រុសតាំងសម្អូស សម្លេងពេបមាត់ដាក់អ្នកជាបងដូចកូនក្មេងកុំឲ្យអ្នកជាបងបង្អាប់ទៀត
" អ្នកម៉ាក់!អ្នកម៉ាក់មើលជួយចាប់លោកតាម្នាក់នេះផងមើលចុះធំឡើងសក់សអស់ទៅហើយនៅមកពេបមាត់ពេបករដាក់ខ្ញុំទៀត " ជុងគុក ក៏ងាកទៅប្ដឹងអ្នកជាម្ដាយម្ដងឲ្យគាត់ជួយចាប់ ជុងអុី ចេញផងតោងស្អិតដូចតុកែយ៉ាងចឹង
" ជុងអុី បានហើយៗណាបងទើបមកពីឆ្ងាយឲ្យបងទៅងូតទឹក ផ្លាស់ខោអាវសិនទៅណានឹងអាល៎មកញាំបានជុំគ្នា " អ្នកស្រីចន
" ល្អៗហើយចុះនេះណែ... " ជុងអុី សម្រៅលើ ថេយ៉ុង ដែរនៅឈរក្បែរបងប្រុសខ្លួនហីយ៉ាក្មេងនេះស្អាតដល់ហើយមើលមុខចុះឡើងរលោងម៉តតែម្ដងហើយ
" គឺជាបងថ្លៃឯង គីម ថេយ៉ុង " ជុងគុក
" ហាស៎!!!នេះជាបងថ្លៃខ្ញុំហេស?បង ថេយ៉ុង មែនទេ?បង ថេយ៉ុង ដែរបងតាមរកនោះតើមែនទេ?ហួយ!បងធំហើយមើលចុះថែមទាំងស្អាតទៀតផងបងចាំខ្ញុំបានទេ?ខ្ញុំគឺ ជុងអុី នោះអីហីយ៉ាសុំអោបមួយមកនឹកបងខ្លាំងណាស់! " ជុងអុី ប្រុងនិងចូលទៅអោប ថេយ៉ុង ហើយតែក៏មានអ្នកខ្លះឈរពាំងមុខទាន់
" ពេលនេះ ថេយ៉ុង បាត់ការចង់ចាំអស់ហើយគេមិនចាំឯងទេយើងនាំគេទៅងូតទឹកសិនរឿងផ្សេងទៀតចាំនិយាយគ្នានៅពេលក្រោយ " ជុងគុក
" សុំទោលណាខ្ញុំមិនចាំលោកនោះទេតែថាបើពួកយើងធ្លាប់ស្គាល់ គ្នាមែនថ្ងៃណាមួយខ្ញុំប្រាដកជាអាចនឹកឃើញលោកវិញជាមិនខាន " ថេយ៉ុង និយាយទាំងញញឹម( ហួយ!ហេតុអីគាត់ញញឹមស្អាតយ៉ាងនេះណ៎ ជុងអី គិតក្នុងចិត្ត)
" មែនហើយៗ ជុងអុី ចាំថ្ងៃក្រោយទៅណាកូន ជុងនាំប្អូនទៅងូតទឹកទៅកូន " អ្នកស្រីចន ក៏ដេញឲ្យពួកគេទៅសម្អាតខ្លួននឹងអាល៎មកញាំអាហារញាំជុំគ្នា ។

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now