EP34:អរគុណដែរបារម្ភពីគ្រួសារខ្ញុំ!

1.4K 81 10
                                    


ភាគទី៣៤: អរគុណដែរបារម្ភពីគ្រួសារខ្ញុំ!!

ប្រាវ!!!!

" ពួកនាងធ្វើការយ៉ាងម៉េចយូៗទៅគ្រាន់តែមនុស្សស្រីខ្លួនតូចម្នាក់ក៏មើលមិនបានល្អដែរនៅបណ្ដោយឲ្យបាត់ខ្លួនបានបែបនេះទៀតហាស៎?? " លោកគីម និយាយទាំងបោកថូផ្កាចោរគាត់ខឹងណាស់ដែរពួកអ្នកបម្រើអស់នេះធ្វើឲ្យបាត់ យូរី បែបនេះហើយមកទល់ស្មាលនេះទៅហើយនៅរកនាងមិនទាន់ឃើញទៀត
" លោកម្ចាស់ឲ្យពួកខ្ញុំសុំទោលគឺមកពីអ្នកនាង យូរី រត់បុកខ្ញុំមិនឲ្យខ្ញុំប៉ះគាត់ទេខ្ញុំបានព្យាយាមរត់តាមគាត់ដែរតែតាមមិនទាន់សោះ " អ្នកបម្រើដែរមើលថែ យូរី និយាយឡើងទាំងឱនមុខចុះ
" បានហើយបំបែកគ្នាទៅ ទៅរកកូនយើងឲ្យឃើញបើមិនឃើញទេកុំមកវិញ " លោកគីម និយាយទាំងយកដៃញីសៀតផ្កាខឹងផង បារម្ភពីកូនផងបើនាងមានសតិប្រក្រតីមានអីតែនេះគឺនាងកំពុងតែមានសតិមិនគ្រប់ណា
" បានហើយលោកប៉ា លោកប៉ាសម្រាកខ្លះទៅក៏ល្អដែររឿងផ្សេងទៀតចាំខ្ញុំឲ្យមនុស្សធ្វើជំនួសប៉ាចុះ " ថេយ៉ុង យកថ្នាំនិងប្រងខ្យល់មកឲ្យគាត់និងនិយាយទាំងបារម្ភគាត់កំពុងរវល់ចាត់ចែងមង្គលការរបស់ ថេយ៉ុង ផងហើយនៅឥឡូវត្រូវមកឈឺក្បាលរឿងបាត់ យូរី ទៀត
" ហឹមប៉ាមិនអីទេអរគុណកូនហើយណាថ្ងៃស្អែកគឺជាថ្ងៃចូលរោងហើយប៉ាត្រូវទៅមើលការតុបតែងឲ្យបានល្អសិនណាហើយកូនបានទៅថតរូបទុកតាំងមុខរោងហើយឬនៅនឹង " លោកគីម ក៏ងាកមកសួរកូនប្រុសម្ដងព្រោះ២ថ្ងៃទៀតគឺដល់ថ្ងៃពិសេសរបស់គេហើយគាត់ក៏មិនសូវបានសម្រាកដែរព្រោះរវល់រាងខ្លួនសូម្បី យូណា ក៏មកជួយរៀបចំដែរនាងស្រលាញ់ ថេយ៉ុង យ៉ាងនេះថ្ងៃពិសេសរបស់គេម៉េចនិងអាចគ្មាននាងនោះ
" រួចរាល់ហើយលោកប៉ា លោកប៉ាកុំបារម្ភអីសម្រាកឲ្យបានច្រើនទៅនៅទីនោះមានមនុស្សរបស់អ្នកអង្គម្ចាស់ជួយហើយ " ថេយ៉ុង និយាយទាំងជួយច្របាច់ស្វាឲ្យឪពុកតិចៗ
" ហឹម! អ្នកអង្គម្ចាស់ចនល្អជាមួយកូនណាស់គេយកចិត្តទុកដាក់និងកូនខ្លះណាស់ប៉ាក៏សង្ឃឹមថាគេនិងអាចមើលថែកូនជំនួសប៉ាបានណាមានគេនៅក្បែរកូនប៉ាទុកចិត្តហើយកាលនោះបើកុំតែប៉ារឹងចចេសគេក៏មិនទៅដែរពេលនេះប៉ាអាចត្រឹមតែ ធ្វើឲ្យបំណងរបស់ម្ដាយកូនបានសម្រេចប៉ុណ្ណោះយ៉ាងហោចណាស់ពេលប៉ាស្លាប់ទៅប៉ាក៏អាចមានមុខទៅជួបនិងម្ដាយកូនដែរណា " លោកគីម និយាយទាំងសម្លឹងមើលរូបរបស់អ្នកស្រីគីមគាត់និងធ្វើឲ្យបំណងរបស់អ្នកស្រីគីមកាលនៅរស់ដែលចង់ឲ្យ ថេយ៉ុង និង ជុងគុក រៀបការជាមួយគ្នានោះឲ្យក្លាយជាការពិតឲ្យបាន
" លោកប៉ា....!!! លោកប៉ានិយាយអីបែបនេះ? បានហើយលោកប៉ាឆាប់ចូលគេងចុះកូនក៏ចូលគេងដែរហើយណារឿងគ្រប់យ៉ាងបានបញ្ចប់ហើយលោកប៉ាឈប់បន្ទោសខ្លួនឯងទៅម៉ាក់គាត់ទៅបានស្ងប់សុខហើយ " ថេយ៉ុង ព្យាយាមនិយាយកុំឲ្យលោកគីមមានអារម្មណ៏ថាគាន់មិនគម្បីនិងម្ដាយខ្លួនទៀតអីគាត់ធ្វើបានល្អបំផុតហើយ
" ហឹម! រាត្រីសួស្តីកូនប៉ា " លោកគីម
" បាទ! រាត្រីសួស្តីលោកប៉ាកូនទៅហើយ " ថាហើយ ថេយ៉ុង ក៏ឡើងមកខាងលើបន្ទប់វិញហើយក៏ចូលគេងទៅជិតដល់ថ្ងៃពិសេសហើយត្រូវតែឆាប់គេងកុំឲ្យភ្នែករូង

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now