ភាគទី១៦: ឈឺក្បាលណាស់!!" អួយយ៉ួយ!អ្នកអង្គម្ចាស់តូចលែងទូលបង្គំទៅទ្រង់អូសទូលបង្គំទៅណាទៀតហើយនិង?? " សម្លេងស្រែកតវ៉ារបស់កំលោះសង្ហារ ឆាងវ៉ុន ក៏បានបន្លឺឡើងពីខាងក្នុងឡានមួយថ្ងៃនេះ ជុងអុី ធ្វើបាបគេសម្បើមណាស់ប្រើឲ្យធ្វើនេះធ្វើនោះហើយឥឡូវនេះទើបតែម៉ោង៣ជាង( រសៀល)ទេ នាយអូសគេចេញពីក្រុមហ៊ុនឲ្យឡើងឡានទៅណាជាមួយនាយទៀតហើយ។
" បានហើយឈប់ស្រែកទៅថ្លង់ណាស់ឯងគិតថាយើងយកឯងទៅរំលោភហេស៎បានជាប្រឹងស្រែកម្លឹងៗ ?? " មកដល់ក្នុងឡាន ជុងអុី ដាក់ស្រែក្រវ៉ាតឲ្យបានត្រឹមត្រូវទើបងាកមកស្ដីឲ្យគេម្ដងស្រែនោះស្រែក
" អុស៍!អ្នកអង្គម្ចាស់ខ្ញុំប្ដូរស្លាប់ខ្ញុំមិនឲ្យអ្នកអង្គម្ចាស់មករំលោភខ្ញុំបានទេបើទោះបីជាត្រូវរំលោភគ្នាមែនក៏ខ្ញុំជាអ្នកនៅខាងលើដែរ " ឆាងវ៉ុន និយាយទាំងកាយវិការហួងហែងខ្លួនរហូតធ្វើឲ្យ ជុងអុី ហួសចិត្តជាមួយគេខ្លាំង
" ឯងឡប់ៗចឹងសោះចេះតែលោកប៉ានិងបងប្រុសខ្ញុំយកឯងដើរតាមបានរាប់ឆ្នាំដែរក្រៅពីពូកែខាងវៃគ្នាហើយនោះខួរក្បាលឯងនេះប្រើការមិនបានសោះ " នាយនិយាយបណ្ដើរដៃក៏បញ្ចារចង្កូតឡានបណ្ដើររវល់តែហួសចិត្តជាមួយ ឆាងវ៉ុន ច្រលំបើកឡានខ្លួនឯងបាត់🌚
" អេ! អ្នកអង្គម្ចាស់តូចនេះទ្រង់ដៀលទូលបង្គំផងហេស?? " សម្លេងប្រកែកគ្នានៅលើឡានក៏ចេះឮសន្ទនាជាហូរហែររហូតដល់កន្លែងមួយ.......
" មោរចុះមកឬចង់យើងបីឯងចុះមកមែនទេ ? ឆាប់ចុះមក" ជុងអុី និយាយទាំងជ្រួញជញ្ចើមចូលគ្នា
" អ្នក....អ្នកអង្គម្ចាស់តូចទីនេះ..នែ.... " ឆាងវ៉ុន រ៉េភ្នែកមើលជុំវិញកន្លែងដែលខ្លួនឈរនោះចង់សួរថាតើកន្លែងនេះជាកន្លែងណាតែ ជុងអុី ក៏និយាយកាត់
" ក្លឹប! " ជុងអុី
" ហាស់!!! " ឆាងវ៉ុន
" ឯងស្រែកស្អីក៏ស្រែកម្លេះ?ចង់បែកត្រចៀកយើងហើយនៀគ " ជុងអុី និយាយទាំងយកដៃបិទត្រចៀកបំពង់ករនិងពូកែស្រែកខ្លាំងណាស់
" អត់ទេ!អ្នក...អ្នកអង្គម្ចាស់តូចទោះបីជាទូលបង្គំមានមុខមាត់ ស្រស់សង្ហាមនុស្សស្រីគ្រប់គ្នាចង់បានហើយនៅSingleយូអត់គូរក៏ដោយតែ ទូលបង្គំជាសុភាពបុរសទូលបង្គំមិនចូលកន្លែងបែបនេះទេកណ្ដាលថ្ងៃត្រង់នាំទូលបង្គំមកចូលក្លឹបទូលបង្គំអរគុណបំណងល្អទ្រង់តែទូលបង្គំអត់ចូលទេសុំទៅមុនហើយអេ.... !! " ឆាងវ៉ុន និយាយរៀបរាប់យ៉ាងហូរហែរធ្វើឲ្យ ជុងអុី ឯណេះឈរស្ដាប់គេនិយាយទាំងហត់ចិត្ត
" ឯងនិយាយចប់ហើយឬនៅ? បើចប់ហើយឆាប់ចូលទៅ " ជុងអុី និយាយហើយអូសដៃអ្នកម្ខាងទៀតចូលទៅតែគេនៅតែក្រាញននៀរមិនព្រមទៅដដែរ
" អត់ទេអ្នកអង្គម្ចាស់តូចទូលបង្គំមិនចូលទេ ទូលបង្គំនៅបរិសុទ្ធណា" ឆាងវ៉ុន
" ឯងគិតថាយើងចូលទៅធ្វើស្អីទាំងថ្ងៃនិង?? " ជុងអុី ប្រលែងដៃនាយហើយច្រត់ចង្កេះសួរយកតែម្ដងហត់ចិត្តខ្លះណាស់ហត់ម៉ាទំហឹងតែម្ដងហើយ
" ច្បាស់ជាទៅផឹកស្រាអោបស្រីហើយនេះជាក្លឹបណាអ្នកអង្គម្ចាស់តូចមិនអាចចូលទៅស្ដាប់ធម៏រងាប់អារម្មណ៏បានទេ
ទ្រង់ថាទូលបង្គំនិយាយត្រូវទេ" ឆាងវ៉ុន និយាយទាំងមុខជូ
" យើងថាហើយឯងនេះក្រៅពីរឿងវៃគ្នាហើយខួរក្បាលឯងប្រើការមិនកើតទេ មោរទៅតាមយើងមក " ថាហើយនាយក៏កញ្ឆក់ដៃ ឆាងវ៉ុន ចូលទៅខាងក្នុងទាំងមុខមាំ ។ ចូលមកដល់ខាងក្នុង ជុងអុី ក៏លើមេដៃរបស់នាយដែរមានចិញ្ចៀនត្រាខ្លាខ្មៅបង្ហាញឡើងហើយដើរចូលទៅក្នុងបន្ទប់សង្ងាត់មួយនៃក្លឹបគ្រាន់តែនាយចូលមកដល់ភ្លាមកូនចៅរបស់នាយដែរឈរតម្រៀបជួរគ្នានោះក៏ឱនក្បាលគោរពនាយសឹងតែដល់ដីអាចនិយាយថានាយគឺដូចជាមេម៉ាហ្វៀយ៉ាងចឹងតែទាល់ត្រង់ថាពួកគេគឺធ្វើការត្រេមត្រូវនិងអាថ៌កំបាំងបំផុតហើយកន្លែងដែលពួកគេធ្វើការគឺនៅក្នុងក្លឹប ឃ្លាំង ទំនេរ ឬបន្ទប់សម្ងាត់ណាមួយដែលមានសញ្ញាក្បាលខ្លាខ្មៅនៅទីនោះហើយបណ្ដាញនិងកូនចៅរបស់ពួកគេមានគ្រប់ទីកន្លែង
" សូមគោរពស្ដេចខ្មោច!!!! " សម្លេងមនុស្សទាំងអស់បានបន្លឺឡើង( នៅក្នុងក្រុមគេហៅអ្នកកាន់ចិញ្ចៀនត្រាខ្លាខ្មៅថាស្ដេចខ្មោច )
" ក្រោកឡើង!! " សម្លេងមាំរបស់កំលោះសង្ហារសក់ស ជុងអុី ក៏បន្លឺឡើងឯ ឆាងវ៉ុន គេមើលឡើងបើកភ្នែកធំៗ
" ការងារដែលឲ្យពួកឯងធ្វើយ៉ាងម៉េចហើយ ??? " ជុងអុី
" ភ្នាក់ងាររបស់ពួកយើងទើបតែបានបង្កប់ខ្លួនចូលទៅទេបាទសូមស្ដេចខ្មោចកុំអាល៎អន្ទះសារពេកអី " កូនចៅម្នាក់ដែលជាមេក្រុមតូចៗម្នាក់ក៏ចូលមកនិយាយ
" អឹម! ធ្វើការឲ្យប្រយ័ត្នប្រយែងបន្ដិចណាឃ្លាំមមើលពួកគេឲ្យគ្រប់សម្មកភាពមានដំណឹងអីបញ្ចូលដំណឹងឲ្យយើងដឹងភ្លាម " ជុងអុី បានឲ្យមនុស្សទៅតាមដាន អុងសុី ព្រោះគេបានសួរលោកប៉ារបស់គេនិង ឆាងវ៉ុន រួចហើយ អុងសុី គឺជាមនុស្សគួរឲ្យសង្ស័យបំផុត
" បាទស្ដេចខ្មោច អឺនែ...គេម្នាក់នេះ.. " គេប្រុងនិងសួរថា ឆាងវ៉ុន ជានណាតែ ជុងអុី ក៏កាត់មុន
" គេជាកូនចៅជំនិតយើងចាប់ពីថ្ងៃនេះទៅឃើញគេក៏ដូចជាឃើញយើងចឹងយល់ដែរទេ " ជុងអុី
" បាទទទួលបញ្ជាស្ដេចខ្មោច "
" ល្អបំបែកគ្នាទៅយើងទៅវិញហើយ " ថាហើយពួកគេបំបែកគ្នារៀងៗខ្លួនទៅ ជុងអុី ក៏អូសដៃ ឆាងវ៉ុន ចេញទៅតែភ្លាមនោះគេស្រាកតែ..
" ផាច់ៗ!! អីយ៉ាអ្នកអង្គម្ចាស់តូចអស្ចារ្យណាស់ " ឆាងវ៉ុន ទះដៃផាច់ៗ!សើចដាក់ ជុងអុី ដូចកូនក្មេងធ្វើឲ្យនាយសើចចេញមកតិចៗទាំងហួសចិត្តគិតៗទៅមិនដឹងខុសឬត្រូវទេដែរនាំគេឲ្យមកស្គាល់សម្បុកនាយបែបនេះ
" ហុឹសៗ! បានហើយយើងទៅបន្ទប់ទឹកមួយណាឯងទៅចាំយើងនៅខាងក្រៅទៅ " ថាហើយនាយក៏ដើរទៅបន្ទប់ទឹកបាត់ទៅ ។ ក្រោយពីរួចរាល់ហើយនាយក៏ដើរត្រឡប់វិញតែភ្លាមនោះនណាមិនដឹងទេរត់បុកនាយមួយទំហឹងតែម្ដងដល់ថ្នាក់ដួលនៅនិងឥដ្ឋឡើងផ្ងើរជើង
" អាយ!!!អាព្រាននារីអារោគចិត្តអាមនុស្សឆ្គួតឯងដើរអត់បើក ភ្នែកទេឬក៏យ៉ាងម៉េចនិងរ៉ូបរបស់យើងប្រលាក់អស់ហើយ " ស្រីស្រស់ស្រែកឡើងខ្លាំងៗខណ្ខះដែលរ៉ូបសស្អាតរបស់នាងត្រូវប្រលាក់និងរហែងបន្ដិចនោះ
" នែ! ស្រីឆ្គួតនាងថាអ្នកណាព្រាននាររីអ្នករោគចិត្តនោះនាងជាអ្នកដើរមកបុកខ្ញុំខ្លួនឯងទេណាមិនសុំទោលហើយជេខ្ញុំទៀត " ជុងអុី ក៏ងើបមកថាឲ្យវិញភ្លាមៗរត់បុកគេហើយមកជេរទៀតក្ដៅក្រហាយណាស់តើ
" យើងថាឲ្យឯងនិងហើយអារោគចិត្តកណ្ដាលថ្ងៃចែងចេះមកចូលក្លឹបទៅកើត " យីនៅក្នុងក្លឹបដូចតែគ្នាសោះចែ
" នាង..! នាងថាឲ្យខ្ញុំនាងមិនមើលខ្លួនឯងទេឬយ៉ាងម៉េចកណ្ដាលថ្ងៃចែសចេះស្លៀកពាក់ដូចខ្វះក្រណាត់ទៅកើតគិតថាស្អាតហេស! " ជុងអុី ក៏បកទៅ វិញមិនឲ្យបាត់១មាត់សុំប្រាប់ថារឿងឈ្លោះមិនឲ្យចាញ់នណាទេ
" ឯង..... "
" យូរី មកបានហើយយើងឆាប់ទៅៗ " អរតាមពិតអ្នកដែលឈ្លោះជាមួយ ជុងអុី នេះ ជាយូរីសោះគឺនាងមកខួបកំណើតមិត្តរបស់នាងនៅក្លឹបនេះហើយមិញនេះមិត្តរបស់នាងក៏ចាប់អូសដៃនាងចេញទៅបើបណ្ដោយវៃគ្នាឥឡូវហើយ
" ហ្ហើយស៊យមែន " មកដល់ក្នុងឡាន ជុងអុី ក៏រអ៊ូម្នាក់ឯងតិចៗទាំងមិនបានចាប់អារម្មណ៏ថាគេកំពុងតែ.....!!
" អ្នកអង្គម្ចាស់តូចទ្រង់អង្គុយលើទូលបង្គំហើយ " ឆាងវ៉ុន ដែរអង្គុយនៅខាងអ្នកបើកនោះក៏ស្រែកប្រាប់មនុស្សមាឌដូចក្របីនោះឲ្យក្រោកចេញទាំងមុខជូយី!!ចេះមកអង្គុយកិនគ្នាទៅកើតអាសូរតែតូចមាឌដូចដំរី🌚
" អុស៍!យើងសុំទោលៗយើងប្រចំកន្លែងក្រែងឲ្យចាំនៅខាងក្រៅមិនចឹងហេស?" នាយងើបដើរទៅខាងមួយទៀតព្រោះថាពេលមកនាយគឺអង្គុយកន្លែងនេះទើបភ្លេចមើល
" មិនចង់ឈរចាំខាងក្រៅ " ឆាងវ៉ុន តបទាំងមុខក្រញូវ( ហើយកើតអីនិងវ៉ុនៗ "
" អរ " ជុងអុី មិនសួរនាំទៀតពួកគេក៏ចេញដំណើរទៅក្រុមហ៊ុនបាត់ទៅ ។[ SKIN ]
កាត់មកមើលខាង ថេយ៉ុង ម្ដងពេលនេះជិតយប់ទៅវិញទៅហើយគេទើបនិងដឹងខ្លួនពីកាលសន្លប់ទេរវល់តែយល់សប្ដិយ៉ាងវែង អន្លាយតែគេចាំបានថាមនុស្សដែរតែងតែការពារគេនិងនាំគេចេញពីក្នុងយល់សប្ដិនោះគឺជា ជុងគុក នាយបាននាំគេចេញពីកាល យល់សប្ដិដល់សែនវែងឆ្ងាយនោះ ។
" ហ៊ឹម! "
" ថេយ៍!ដឹងខ្លួនហើយហេស៎កូន ?? " អ្នកស្រីចាងរហ័សចូលមកជួយលើកកូនប្រុសឲ្យក្រោកឡើងពេលនេះគេមិនមែននៅផ្ទះចំការទៀតទេលោកចាងបានឲ្យគេនាំ ជុងគុក និង ថេយ៉ុង មកសម្រាកនៅលំនៅឋានចាងវិញហើយ
" អ្នកម៉ាក់អូយ! " ថេយ៉ុង ប្រុងនិងលើកដៃឡើងហើយតែក៏ត្រូវស្រែកវិញព្រោះដៃគេជាប់សេរ៉ូម លោកចាងបានដាក់សេរ៉ូមឲ្យគេឆាប់មានកម្លាំងឡើងវិញព្រោះគេខ្សោយខ្លាំងណាស់
" អាល៎!កូនកុំកម្រើកខ្លាំងពេកណាលោកប៉ារបស់កូនទើបតែដូសេរ៉ូមថ្មីឲ្យកូនទេ " អ្នកស្រីចាង
" អ្នកម៉ាក់ហេតុអីក្នុងយល់សប្ដិនោះ ទេ! មិនមែនយលសប្ដិទេពេលដែលកូនត្រូវផ្សែងឈ្លក់នោះកូនស្រាប់តែឃើញរឿងកាលកូននៅក្មេងកូនឃើញមនុស្សស្រីម្នាក់និងកូននៅក្នុងឡានក្រឡាប់មួយហើយ..អើយ!!!ឈឺក្បាលណាស់អាយយ!!!ឈឺក្បាលណាស់ " ថេយ៉ុង ស្រែកទាំងយកដៃទប់ក្បាលសងខាងធ្វើឲ្យអ្នកស្រីចាងភ័យជាខ្លាំង
" ថេយ៍!លោកបងជួយកូនផង!លោកបង!! " អ្នកស្រីចាងក៏ស្រែកហៅលោកចាងខ្លាំងៗគាត់ពិតជាភ័យណាស់ពេលនេះ
" អូនមានរឿងអីនិង " លោកចាង ក៏ប្រញាប់ចូលមកយ៉ាងលឿនព្រោះគាត់បានឮអ្នកស្រីចាងស្រែកហៅមិញនេះ
" លោកបងជួយកូនយើងផង " អ្នកស្រីចាង
" ហឹកៗ!ឈឺក្បាលណាស់អួយ! លោកប៉ាជួយថេយ៍ផង " ថេយ៉ុង ស្រែកហៅឪពុកទាំងយំប្រាប់គាត់
" ថេយ៍ អឹស! " ដោយទ្រាំឃើញកូនយំធ្វើទុកទៀតលែងបានគាត់ក៏សម្រេចចិត្តវាយគេឲ្យសន្លប់តែម្ដងទៅ
" ថេយ៍ លោកបងកូនយើងយ៉ាងម៉េចហើយ? " លោកស្រីចាង ក៏ងាកមកសួរប្ដីគាត់វិញ
" មិញនេះមានរឿងអីកើតឡើងទៅហេតុអីក៏នៅសុខៗកូន ថេយ៍ ស្រាប់តែឈឺក្បាលខ្លាំងយ៉ាងនេះ ? " លោកចាង
" មិញនេះគេប្រាប់ថាគេបានចងចាំរឿងកាលពីក្មេងនោះបានខ្លះហើយតែគេក៏ខំរកនឹកនិយាយប្រាប់អូនទើបទៅជាបែបនេះ " អ្នកស្រីចាង
" តាមពិតចឹងទេហេស៎ ហុឹម! បើគេចង់រកនឹករឿងការពីមុនគួរតែឲ្យគេរកនឹកម្ដងបន្ដិចៗបើបង្ខំវាអាចនិងប៉ះពាល់ដល់ខួរក្បាលណាមិនអីទេអូនយកថ្នាំជំនួយខួរក្បាលឲ្យកូនញាំទៅពេលគេ ដឹងខ្លួនម្ដងទៀតពេលនេះគេធំហើយល្មមឲ្យគេទៅម្ចាស់ដើមវិញហើយ " លោកចាងនិយាយទាំងមើលមុខប្រពន្ធគាត់ពួកគាត់សុទ្ធតែស្រលាញ់ ថេយ៉ុង ដូចជាកូនបង្កើតចឹងតែពេលនេះគេធំហើយគួរតែដល់ពេលដែលគេវិលត្រឡប់ទៅជាគីម ថេយ៉ុង វិញហើយ ។សូមរងចាំភាគបន្ដ✌️☺️
NI KA RM💜💚🌸
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Ficción histórica" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ