ភាគទី២០: ចូលឡានទៅអ្នកអង្គម្ចាស់តូចអស់កំលោះ< ផាំងៗៗៗ > ស្នូរគ្រាប់កាំភ្លើងបានបន្លឺឡើងលាន់ឮពេញព្រៃដោយដៃមនុស្សបិទមុខមួយក្រុមបាញ់រះការពារម្ចាស់យ៉ាងស្វាហាប់ ។
" មកហើយ! " ជុងអុី និយាយទាំងញញឹមតិចៗអាចនិយាយថានាយឆ្លាតណាស់តែរឿងវៃកាប់ចាក់គ្នាដូចមិនសូវពូកែសោះគួរតែសុំឲ្យ ឆាងវ៉ុន ជួយបង្រៀនបន្ថែមហើយមើលទៅ
" ស្ដេចខ្មោច!សុំទោលដែរពួកខ្ញុំមកយឺតបន្ដិច " ក្រោយពីសម្អាតក្រុមឃាតកររួចហើយក្រុមមនុស្សបិទមុខនោះក៏ឱនក្បាលគោរពរ ជុងអុី 180ដឺក្រេ
" បើឯងមកយឺតតែប៉ុន្មាននាទីទៀតយើងថាអ្នកដែរដេកស្លាប់ពេលនេះគឺជាយើងក៏ថាបាន " ជុងអុី
" សុំទោលបាទ " កូនចៅទាំងអស់នាំគ្នាក្រាប់ចុះសុំអភ័យទោលពៅម្ចាស់ទាំងដឹងខុស
" បានហើយៗក្រោកមកនាំគ្នាទៅចាប់ពួកគេមកនណាមិនទាន់ស្លាប់យើងចង់ដឹងថានណាជាអ្នកបញ្ជារមក " ជុងអុី
" បាទ " កូនចៅរបស់គេក៏ទៅអូសមនុស្សម្នាក់យកមកដាក់ពីមុខនាយ ជុងអុី ដែរអង្គុយលើក្បាលឡានទាញ់ស្ករគ្រាប់មកបៀមធ្វើប្រហើយ
" ឆាងវ៉ុន ឯងចាប់មុខវាឡើងឲ្យវាសម្លឹងមុខយើងមក " ដោយគេគិតតែពីឱនទើបត្រូវចាប់ក្បាល់ឲ្យសម្លឹងមុខនាយ
" បាទងើបមុខឡើង " ឆាងវ៉ុន ចាប់ចង្ការបុរសនោះឲ្យងើយឡើងឃើញថាមុខជាំបែកឈាមពេញមុខហើយ
" លែង!លែងយើងទៅ "
" លែងហេស៎? លែងយ៉ាងម៉េចបើយើងមិនទាន់បានសួរចម្លើយឯងផងអេៗ!កុំគិតចង់សម្លាប់ខ្លួនឲ្យសោះបើទោះបីជាឯងសម្លាប់ខ្លួនហើយក៏ដោយក៏យើងនិងឲ្យគេទៅប្រលះស្បែកគ្រួសារឯងដែរយល់ល្អប្រាប់យើងមកថានណាបញ្ជារឯងមក " ដោយឃើញគេប្រុងនិងខាំអណ្ដាតសម្លាប់ខ្លួន ជុងអុី ក៏គម្រាប
" បើទោះជាខ្ញុំប្រាប់ឯងក៏មនុស្សម្នាក់នោះមិនលើកលែងឲ្យគ្រួសារខ្ញុំដែរ "
" ឲ្យតែឯងប្រាប់ការពិតដល់ខ្ញុំ ខ្ញុំយក ឆាងវ៉ុន មកធានាឲ្យថាគ្រួសាររបស់ឯងនិងសុខសប្បាយរួមទាំងឯងផងដែរ " ជុងអុី
" អេ! អ្នកអង្គម្ចាស់តូចទ្រង់យ៉ាងម៉េចនឹងហេតុអីត្រូវយកខ្ញុំមកធានាឲ្យគេបែបនឹង ទ្រង់ខ្សែរលើពេកហើយទេដឹង " ឆាងវ៉ុន និយាយទាំងប្រឹងប្រកែកសុខៗយកគេមកធានាឲ្យពួកជាឃាតករចឹងវាមិនសម
" អេឯងស្ងាត់មាត់ទៅ ក្រែងឯងនៅកំលោះមិនចឹងហេស? យើងអស់កំលោះហើយ" ជុងអុី ( អុញ???😟🌚)
" ទ្រង់!... " ឆាងវ៉ុន និយាយទាំងក្ដៅក្រហាយចង់ឲ្យគេប្រគល់ភាពបរិសុទ្ធឲ្យអាឃាតករនេះឬក៏យ៉ាងម៉េចនឹង???
" ល្អៗ!ខ្ញុំប្រាប់តែខ្ញុំមិនស្គាល់ឈ្មោះគេទេ "
" ម្នាក់នេះមែនទេ ? " ឆាងវ៉ុន យកទូរស័ព្ទបង្ហាញរូប អុងសុីង ចេញមកតែគេក៏ក្រវីក្បាល
" មិនមែនទេៗម្នាក់នោះមើលទៅរៀងទាបជាងនិងបន្ដិច "
" ឬក៏ម្នាក់នេះ? " ឆាងវ៉ុន យករូបសេងយ៉ុនចេញមកហើយគេក៏ ងក់ក្បាល
" ត្រូវហើយៗជាគេម្នាក់នឹងហើយគេថាឲ្យស្ទាត់ចាត់ការតាមផ្លូវឲ្យបានសម្រេចបើមិនសម្រេចគេមិនធានាជីវិតគ្រួសារខ្ញុំឡើយ "
" ពិតជាគេមែន បានហើយធ្វើតាមសន្យារឯងនាំគេទៅចាត់ចែងឲ្យបានល្អបញ្ចូនបងប្អូនយើងទៅការពារគេ២-៣នាក់ទៅ " ជុងអុី ឲ្យកូនចៅរបស់គេនាំឃាតករម្នាក់នោះនិងគ្រួសារទៅហើយការពារតាមពាក្យសន្យារទោះយ៉ាងណាគេជាមនុស្សប្រកាន់សច្ចៈធម៏ថាដោះលែងគឺដោះលែងថាសម្លាប់គឺសម្លាប់ហើយ
" ទទួលបញ្ជារស្ដេចខ្មោចអើរ..ចុះពួកលោក.... " គឺចង់សួរថាតើ ជុងអុី និង ឆាងវ៉ុន និងទៅណាបន្ដតែ ជុងអុី ក៏និយាយកាត់
" ហីយ៉ា!នៅខាងក្រៅបែបនេះហៅយើងធម្មតាៗទៅមិនចាំបាច់ហៅស្ដេចខ្មោចអីទេខ្មោចឯណាសង្ហារយ៉ាងនេះចំមែន " នាយនិយាយទាំងជ្រួញចិញ្ចើមហើយឆ្លៀតថាខ្លួនឯងនិងសង្ហារទៀតផង
" បានតែសង្ហារវៃមិនដែរឈ្នះគេផងថែមទាំងអស់កំលោះទៀត " ឆាងវ៉ុន និយាយតិចៗ ម្នាក់ឯងតែក៏ល្មមអាចឮដល់ ជុងអុី ដែរ
" នែ!អ្នកណាវៃមិនឈ្នះឯងយើង....ចាំតែមើលទៅយើងនិងរកគ្រូល្អមកបង្រៀនហើយដល់ពេលនោះយើងប្រាកដជាវៃឯងឲ្យក្រោបនិងដីម្ដងកូនប្រុស១០ឆ្នាំក្រោយចង់សងសឹកក៏មិនហួសពេលដែរឯងចាំតែមើលទៅ " ជុងអុី និយាយហើយមុខក្រញូវមិនដឹងយ៉ាងម៉េចតាំងពីតូចដល់ធំវៃមិនដែលឈ្នះ ឆាងវ៉ុន សោះគឺមិនដែលទាល់តែសោះហើយ
" ឆឹស! ចូលឡានទៅអ្នកអង្គម្ចាស់តូចអស់កំលោះខ្ញុំជូនទ្រង់ទៅវិញ " ឆាងវ៉ុន បានប៉ុណ្ណឹងចាំតែមើលទៅបង្អាប់ទាល់តែឆ្គួត
" ឯង!!!...ហ្ហើយអាចង្រៃនេះ " ក្រោយពីឌឺដងគ្នាហើយពួកគេក៏ឡើងឡានត្រឡប់មកសម្រាក់វិញរឿងផ្សេងទៀតចាំស្អែកចាំធ្វើបន្ដ ។
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ