ភាគទី៣៥: ថេយ៍ បាត់ខ្លួនហើយម៉ាក់!!!ក្រោយពីបញ្ចប់ពិធីរៀបការហើយ ជុងគុក និង ថេយ៉ុង ក៏បាន រៀបចំត្រឡប់ទៅផ្ទះថ្មីរបស់គេដែរគ្រួសារទាំងសងខាងបាន រៀបចំទុកឲ្យជាចំណងដៃថ្មីរបស់ពួកគេទាំងយប់តែម្ដងតែចៃដន្យអី ជុងគុក ក៏ភ្លេចយកសោរឡានមកនាយក៏សុំ ថេយ៉ុង ទៅរកមួយភ្លាត សិន។
" ថេយ៍ បងភ្លេចយកសោរមកបាត់ហើយអូននៅចាំបងបន្ដិចទៅណា " ជុងគុក
" បាទបងទៅចុះឆាប់មកវិញផងណា " ថេយ៉ុង នៅជាមួយ យូណា គេបានជួយដឹកដៃ ថេយ៉ុង មករកឡាននេះដោយសារ ថេយ៉ុង ឈឺជើងថ្ងៃនេះគេដើរច្រើនពេកទើបធ្វើឲ្យជើងគេហើមឡើងក្រហម
" យូណា ខ្ញុំផ្ញើរ ថេយ៍ ផងណា " ជុងគុក ក៏ងាកមកផ្ដាំ យូណា ឲ្យជួយមើលថែសំណព្វចិត្តខ្លួនផងព្រោះនាយហាក់ដូចជាមានអារម្មណ៏មិនសូវស្រួលសោះដូចជាមានប្រផ្នូលចម្លែកម៉េចមិនដឹង
" ចាស៎!មកបង ថេយ៍ ដើរតិចៗណា " យូណា ក៏ងក់ក្បាលហើយក៏ជួយគ្រាបងប្រុសខ្លួនសម្រៅទៅកាន់ឡាន
" យូណា! ឯងមិនខឹងខ្ញុំទេហេស?ដែរខ្ញុំធ្វើបែបនេះដាក់ម៉ាក់ឯងនោះ " ថេយ៉ុង ក៏សួរពេលដែរពួកគេដើរមកជិតដល់ឡានគឺដោយសារតែគ្មានសោរទើបមិនអាចចូលបាន
" ខឹងហេស!ខ្ញុំទេដែរគួរតែសួរបង ថេយ៍ តើបង ថេយ៏ ខឹងស្អប់ខ្ញុំទេដែរខ្ញុំជាកូនស្រីឃាតករដែរសម្លាប់ម្ដាយបង ថេយ៍ ហើយនៅ ចង់សម្លាប់បង ថេយ៍ ទៀតថែមទាំងបោកប្រាស់គ្រួសារបង ថេយ៍ ថាខ្ញុំជាកូនរបស់លោកប៉ាទៀតតើបង ថេយ៍ ខឹងស្អប់ខ្ញុំទេ?? " យូណា និយាយទាំងឱនមុខចុះឲ្យនាងទៅខឹងគេយ៉ាងម៉េចនិងបានបើម្ដាយនាងធ្វើដាក់ ថេយ៉ុង ច្រើនយ៉ាងនិងគ្រាន់តែជាប់គុកក៏នៅមិនទាន់សាកសមផង នាងគឺជាមនុស្សដែរចេះបែងចែកល្អអាក្រក់ខ្លាំងណាស់ ។
" ខ្ញុំបានអហោសិកម្មឲ្យគ្រប់គ្នាហើយឯងកុំគិតបែបនេះទៀតណាហើយឯងបាត់ទៅណាប៉ុន្មានថ្ងៃនេះដឹងទេថាខ្ញុំបារម្ភពីឯងប៉ុណ្ណាលោកប៉ាក៏ចឹងដែរណាហើយ យូរី នាងក៏បាត់ខ្លួនទៀតលោកប៉ាគាត់ពិបាកចិត្តខ្លាំងណាស់ដឹងទេ? " ថេយ៉ុង ស្រដីទាំងចាប់ដៃនាងមកកាន់ក្នុងចិត្តបារម្ភពីនាងខ្លាំងណាស់
" ខ្ញុំបានទៅគេងផ្ទះមិត្តភក្តិរបស់ខ្ញុំនៅឯជនបទឯណោះបង ថេយ៏ កុំបារម្ភអីអេ!!!ពួកឯងជានណាអឹម....!!! " កំពុងតែនិយាយគ្នាសុខៗស្រាប់តែមានជនបិទមុខ៤នាក់បានចូលមកចាប់ពួកគេខ្ទប់មាត់ជាប់
" អេ!!!លែងភ្លាមពួកឯងចង់ធ្វើអីយើងនឹងអឹម...! " ពួកមនុស្សទាំងនោះបានយកកន្សែងមកខ្ទប់មាត់របស់ ថេយ៉ុង និង យូណា ជាប់រកតែរើហៅជំនួយមិនទាន់សោះ
" អឹម...!!! " ដោយសារតែក្នុងកន្សែងមានថ្នាំសន្ដំក៏ធ្វើឲ្យអ្នកទាំងពីរទន់ដៃទន់ជើងសន្លប់ស្ដូកបាត់មាត់ឆឹងទៅហើយពួកនោះក៏នាំគ្នាបីពួកគេដាក់ឡានខ្មៅមួយទៀតដែរបើកដោយគ្នីគ្នាពួកគេគាប់ជួនជាពេលនោះ ជុងគុក ក៏ដើរមកដល់ដំបូងនាយមិនសូវជាចាប់អារម្មណ៏ប៉ុន្មានទេប៉ុន្ដែរនាយក៏ឃើញថាបានបាត់ ថេយ៉ុង និង យូណា ទៅហើយទើបនាយស្រែកឆោរឡោរទាំងភ័យហើយកូនចៅរបស់នាយដែរទើបតែមកដល់តាមក្រោយនោះក៏រត់ចូលមកឡើងស្រូរដោយសារតែការធ្វេប្រហេសមួយភ្លេតរបស់នាយធ្វើឲ្យជនឆ្លៀតឱកាសចាប់ខ្លួនពួកគេទៅបាត់ ។
" ថេយ៍!!! ថេយ៉ុង !!! " ជុងគុក ស្រែកទាំងភិតភ័យនាយមិនគួរបណ្ដោយឲ្យ ថេយ៉ុង និង យូណា នៅកន្លែងងងឹតបែបនេះតែសោះ
" ចៅហ្វាយតើមានរឿងអី?ចុះឯណាអ្នកប្រុសតូច? " វិនយូ ដែរទើបតែមកដល់ក៏សួរទាំងភ័យដូចគ្នាគេអស់កម្លាំងពេញមួយថ្ងៃហើយគិតថានិងចង់ទៅសម្រាកតែដល់ឃើញ ជុងគុក បែបនេះគេស្វាងចែសតែម្ដងហើយ
" កូនជុងមានរឿងអីនិងកូនឯណា ថេយ៉ុង?? " លោកចនក៏សួរទៅកូនប្រុសរបស់គាត់
" មែនហើយ! ឯណាកូន ថេយ៍ " លោកគីម
" ជុងគុក កូនកើតអីម៉េចក៏យំ? " លោកស្រីចន ក៏សួរទាំងបារម្ភនៅសុខៗកូនគាត់ក៏ស្រាប់យំទន់ជ្រាយបែបនេះភ្លាមៗគាត់ឡើងភាំងទៅហើយនេះ
" ថេយ៍...ថេយ៍ បាត់ខ្លួនហើយម៉ាក់មានមនុស្សយកទៅហើយលោកប៉ាអ្នកម៉ាក់ " ជុងគុក និយាយទាំងយំនាយទប់មិនជាប់ពិតមែននាយភ័យណាស់បេះដូងសឹងតែលែងលោតទៅហើយណា
" ថាម៉េច??? " ពួកគាត់ស្រដីឡើងព្រមគ្នាទាំងភ្ញាស់ផ្អើលម្នាក់ៗក៏ចាប់ផ្អើមភ័យស្លន់សោរគ្រប់ៗគ្នា
" នេះ...កូនជុងតើរឿងវាយ៉ាងម៉េចនឹង??ហេតុអីកូន ថេយ៏ ត្រូវមនុស្សចាប់ទៅបែបនេះ? " លោកគីមកក៏សួរបន្ដគាត់ពិតជាបារម្ភពីកូនគាត់ខ្លាំងណាស់
" មែនហើយៗ!! " អ្នកស្រីចន ក៏សួរតាំងទាមទារចម្លើយដូចគ្នា
" គឺមិញនេះខ្ញុំបានភ្លេចយកសោរឡានមកហើយក៏ត្រឡប់ទៅរកវិញដោយទុកឲ្យ ថេយ៏ នៅជាមួយនិង យូណា តែពេលត្រឡប់មកវិញក៏បាត់ ថេយ៍ ហើយនិង យូណា បាត់ទៅហើយតែក៏ឃើញឡានខ្មៅមួយនោះបើកចេញទៅខ្ញុំគិតថាជាឡាននេះហើយដែរចាប់ ថេយ៉ុង យកទៅនោះ វិនយូ ឯងបញ្ជារមនុស្សឲ្យស្ទាក់ឡាននោះឲ្យជាប់ហាមឲ្យពួកវារត់រួចឲ្យសោះណា " ជុងគុក ក៏ងាក់មករកជំនិតខ្លួនវិញម្ដងមិញនេះគេរវល់តែស្លន់ចិត្តភ្លេចគិតរឿងនេះទៅកើតដែរ ។
" បាទចៅហ្វាយ!!! តោះពួកឯងឆាប់ទៅ " វិនយូ លើកចិញ្ចៀនត្រាឡើងកូនចៅរបស់សេ្ដចខ្មោចក៏ចែកការងារគ្នាទៅធ្វើយ៉ាង រហ័សឯនាយឯណេះក៏ទាញសោរឡានជិះចេញទៅតាមឡាន នោះបាត់ទៅរកតែចាស់ៗឃាតមិនទាន់សោះ ។
" អេកូន ជុង....!!! " អ្នកស្រីចន រកនិងឃាត់តែឃាត់មិនទាន់នាយនោះទេ
" កុំឃាត់គេអីអូនគេមិនស្ដាប់យើងទេបងថាពួកយើងគួរតែទៅប្ដឹងប៉ូលីសទៅណាចាំបងបញ្ចូនមនុស្សទៅជួយកូនណាតោះអ្នកដន្លង " លោកចន និយាយទាំងទាញដៃភរិយាមកខាងក្នុងផ្ទះវិញគាត់ដឹងថាពេលនេះបើចង់ហាម ជុងគុក វាមិនមែនជារឿងល្អទេណាមួយគាត់ស្គាល់ចរិកគេច្បាស់ណាស់ទោះជាឃាត់ក៏មិនស្ដាប់ដែរអញ្ចឹងហើយមានតែបណ្ដោយទេ ។
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ