ភាគទី7:Top ស្អីខ្លាចម្ចុលចឹង!

2.4K 134 2
                                    

            
             ភាគទី៧: Top ស្អីខ្លាចម្ចុលចឹង!

  ក្រោយពីនាំ ជុងគុក មកដល់ផ្ទះលំហែលហើយ ថេយ៉ុង ក៏បានឲ្យកម្មករប្រុសនោះទៅទិញសម្ភារះដែលខ្លួនត្រូវការវះកាត់ឲ្យ ជុងគុក ជាបន្ទាន់ចំណែក សូអុីន ថេយ៉ុង បានឲ្យទៅរៀបចំថ្នាំដើម្បីទុកឲ្យគេវះកាត់ដោយសារតែផ្លូវទៅផ្ទះវិញវាឆ្ងាយពេកអញ្ចឹងហើយមិនអាចទៅយកឧបករណ៏បានទេមានតែទិញថ្មីយកមកប្រើ ។ ដោយសារតែរបួសរបស់នាយជ្រៅផងណាមួយមិនចង់ឲ្យប៉ាម៉ាក់គេដឹងផងទើបសម្រេចចិត្តថានិងវះកាត់យកគ្រាប់ចេញដោយខ្លួនឯងតែម្ដងទៅ ។ អ្នកទាំងអស់គ្នាប្រហែលឆ្ងល់ហើយមែនទេថាហេតុអីបាន ថេយ៉ុង ចេះវះកាត់តាមពិតទៅ ថេយ៉ុង អត់បានរៀងផ្នែកពេទ្យអីដូចបងប្រុសគេទេតែដោយសារតែគេចូលចិត្តហើយចង់ចេះព្យាបាលដែលគេក៏លួចវារៀនខ្លះៗពីលោកចាងនិងលួចរៀននៅសាលាផងដែលហើយ ជុងគុក ក៏ជាអ្នកជំងឺដំបូងបង្អស់ ។

    " លោកត្រៀមខ្លួនហើយឬនៅ? " ក្រោយពីទទួលបាន ឧបករណ៏វះកាត់បានហើយគ្រប់ហើយ ថេយ៉ុង ក៏ងាកមកសួរអ្នកជំងឺរបស់គេវិញម្ដងវាគឺជាលើកទីមួយពិតមែនតែគេនិងប្រឹងឲ្យអស់ពីសម្ថតភាពរបស់គេ ។
   " ជីវិតខ្ញុំផ្ញើរលើឯងហើយ " ជុងគុក ប្រឹងតបទាំងមាត់ស្លេករបួសក៏ជ្រៅឈាមក៏ហូរមិនឈប់ទៀត ។
   " ខ្ញុំនិងប្រឹងឲ្យពីសន្ថតភាព " និយាយចប់ ថេយ៉ុង ក៏ទាញរកថ្នាំស្ពឹកមកចាក់ឲ្យនាយមួយម្ចុលហើយការវះកាត់ក៏ចាប់ផ្ដើមដោយកំលោះតូចរបស់យើងពិតជាខិតខំពិតមែនគេខំឡើងបែកញើសពេញខ្លួនអស់ទៅហើយ ។

     ២ម៉ោងកន្លងផុតទៅ✨

   " អ្នកប្រុសៗ! យ៉ាងម៉េចទៅហើយ?គេយ៉ាងម៉េចទៅហើយ ? " គ្រាន់តែ ថេយ៉ុង បើកទ្វារចេញមកភ្លាម សូអុីន នឹង ហីដេន ( កម្មករប្រុសនោះ ) ក៏ងើបទៅសួរទាំងស្លនស្លោរមិញនេះគេពីរនាក់នេះអង្គុយមិនជាប់និងកៅអីទេត្រជាក់ចុងដៃចុងជើងអស់ហើយ ។
   " គឺមានសុវត្ថិភាពហើយ ហ្ហើយ! " ថេយ៉ុង ក៏ពោលទាំងការនឿយហត់ហើយគេដួលសន្លប់តែម្ដងទៅតែសំណាងបាន ហីដេន ជួយទ្រទាន់ហើយក៏នាំគេទៅបន្ទប់ដោយមាន សូអុីន ជាអ្នកនាំផ្លូវដោយសារតែភាពហត់នឿយពេកទើបធ្វើឲ្យគេសន្លប់បែបនេះ ។ គេជួយនាយបានហើយតែអ្នកដែលអីនោះគឺជាគេខ្លួនឯងនឹងហើយចេញមកវិញឡើងស្លេកមាត់ ។
   " ហ្ហើយ ! អ្នកប្រុសអើយអ្នកប្រុសមកថ្ងៃដំបូងសោះតែដូចរងកម្មដក់ហើយមើលចុះមិនទាន់មានបាយចូលពោះផងសន្លប់ស្អាតបាត់ " សូអុីន និយាយទាំងកំពុងជូតខ្លួនឲ្យ ថេយ៉ុង ក្រោយពីជូតខ្លួនឲ្យ ថេយ៉ុង រួចហើយនាងក៏ចុះទៅរៀបចំអាហារសម្រាប់ទុកឲ្យអ្នកជំងឺវិញម្ដង ។
    " តុកៗ! សូអុីន នៅខាងក្នុងមែនទេ " ហីដេន ដែលទើបមកពីរៀបចំបន្ទប់សម្រាកឲ្យ ជុងគុក នោះក៏ចូលមកគៅរះទ្វារបន្ទប់របស់ ថេយ៉ុង ដោយសារតែគេទៅរក សូអុីន នៅផ្ទះបាយមិនឃើញ ។
   " ក្រាក! មានការអីហេស៎! " សូអុីន ក៏ចេញមកសួរនាយកំលោះវិញម្ដង
   " គឺបងយកនំនិងទឹកមកឲ្យអូនញាំបងឃើញអូនមិនទាន់បានញាំអីមួចថ្ងៃហើយទើបបងយកមកឲ្យទៅនេះ " និយាយហើយ ហីដេន ក៏ហុចរបស់ដែលនៅនិងដៃនេះទៅឲ្យនាង
   " បារម្ភពីខ្ញុំហេស? " នាងនិយាយទាំងលួចញញឹមតិចៗ ហីដេន នេះក៏សង្ហារមិនធម្មតាដែលប្រាប់ទៅ
" បាទចឹងបងទៅសិនហើយណា " និយាយហើយពួកគេក៏បំបែកគ្នាទៅដោយ ហីដេន នៅជាន់ក្រោមមើលថែ ជុងគុក ឯ សូអុីន នៅជាន់លើមើលថែ ថេយ៉ុង ។

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now