EP32:មាត់អូនផ្អែមណាស់

1.5K 84 6
                                    



       ភាគទី៣២: មាត់អូនផ្អែមណាស់

   " ស្រលាញ់គ្នាណាស់ណ៎! បើចឹងគួរតែឲ្យពួកឯងងាប់ជាមួយគ្នាហើយ " យូរី ដែរលួចមើលសកម្មភាពមានក្ដីសុខរបស់ ថេយ៉ុង និង យូណា នៅជាមួយគ្នានោះក៏និយាយទាំងក្ដីច្រណែនហេតុអីមើលទៅ ថេយ៉ុង មានក្ដីសុខម្លេះហេតុអីនាងមិនអាចមានក្ដីសុខដូចជាគេ??
  " រង់ចាំពេលវេលាមកដល់សិនទៅយើងនិងមិនទុកឯងទេ " នាងនិយាយហើយក៏ដើរចេញទៅសម្មកភាពរបស់នាងក៏មិនអាចគេចផុតពីភ្នែករបស់មនុស្សក្នុងសម្ពន្ធ័K-Aដែរដោយសារតែ ជុងគុក បានប្រើប្រាស់ពួកគេសូម្បីដែរមនុស្សដែរទៅជួយសាក្សីសំខាន់នោះក៏ជាសម្ពន្ធ័K-Aជាអ្នកធ្វើដែរ ។
  " រាយការណ៍ឲ្យម្ចាស់សម្ពន្ធ័ទៅ " បុរសដែរជាមេក្រុមក៏បញ្ចារកូនចៅខ្លួនឲ្យបញ្ចូនដំណឹងទៅឲ្យម្ចាស់ខ្លួនជាមុនព្រោះមើលទៅនាងដូចជាមិនសូវស្រួលទេ

  ............

   ជុងគុក បានមកផ្ទះមួយកន្លែងដែរជាកន្លែងលាក់ខ្លួនរបស់សាក្សីដែរនាយបានជួយសង្គ្រោះជីវិតនៅថ្ងៃនោះហើយ ជុងគុក នេះឯងដែរជាអ្នកដឹងរឿងគ្រប់យ៉ាងរបស់ម្ដាយចុង ។

  " លោកគិតថាជួយខ្ញុំហើយចង់ឲ្យខ្ញុំនិយាយការពិតទៅហេស?វាមិនអាចទេ " លោកហាន និយាយទាំងរឹកពារក្រអើតក្រទោមទាំងមិនដឹងថាអ្នកដែរនៅជំពោះមុខគាត់នេះជានណាទេ
  " ហុឹសហុឹស! កាង សុងហាន ហើយ កាង សុងហាន លោកគិតថាមិនប្រាប់ខ្ញុំហើយខ្ញុំនិងមិនសម្លាប់លោកហេស?យ៉ាងច្រើនសម្លាប់លោកចោរហើយតាមសើបបន្ដទៀតក៏គ្មានបញ្ហារដែរលោកគិតខ្លួនឯងទៅថាលោកនៅមានប្រយោជន៏ទៀតដែរទេ? បើលោកនៅមានប្រយោជន៏លោកគិតថាមនុស្សម្នាក់នោះអាចឲ្យគេមកសម្លាប់លោកដែរទេ?កន្លែងនេះណាលោកគួរតែដឹងច្បាស់ខ្លួនឯងហើយតើមែនទេ?ណ្ណាស់ហើយបើលោកមិនប្រាប់ខ្ញុំក៏មិនអីដែរតែបើពេលនេះខ្ញុំប្រលែងលោកទៅខាងក្រៅមែននោះមិនចាំបាច់ឲ្យខ្ញុំសម្លាប់លោកដោយផ្ទាល់ក៏បានគឺច្បាស់ជាមានមនុស្សអាចសម្លាប់លោកជំនួសខ្ញុំហើយលោកថាទៅតើត្រូវទេ ?? " ជុងគុក សួរទាំងទឹកមុខបែបសើចចម្អក់គេគឺមានប្រៀបជាងហើយ
   " អើរ...លោក..លោកជានណា?ហេតុអី..??? " សុងហាន និយាយទាំងរដាក់រដុបនេះគ្មានជម្រើសឲ្យគាត់រើសទេហេស?
  " លោកទាយទៅមើលថាខ្ញុំជានណា? ហុឹសៗ! " ជុងគុក និយាយទាំងសើចរួចលើកនាឡិកាសរូបត្រានាគខ្មៅនោះសេរ៉េឡើងបន្ដិចបង្ហាញឲ្យលោកហានបានឃើញនិងដឹងពីឋានៈរបស់គេ
   " អ្នក..អ្នកអង្គម្ចាស់ចនហេស?? លោកគឺជាអ្នកអង្គម្ចាស់ចន " លោកហាន និយាយទាំងភ្ញាលផ្អើលនិងវត្តមានមនុស្សជំពោះមុខគាត់
  " ត្រូវហើយខ្ញុំគឺជា ចន ជុងគុក អ្នកអង្គម្ចាស់ធំត្រកូនចន " ជុងគុក និយាយទាំងញញឹមដាក់គាត់មនុស្សទាល់ច្រកហើយនៅចង់ឲ្យមានជម្រើសច្រើនទៀតហេស?
  " អើរ...ខ្ញុំ...ទូលបង្គំសុំព្រះរាជាទានទោលក្រាបទូល " លោកហានក៏ឱនគោរពមនុស្សនៅចំពោះមុខសឹងតែដល់ដីខ្លួន ក៏ចាប់ផ្ដើមញ័រទទ្រើតភ័យបែបញើសជោគ
  " បានហើយលោករើសទៅខ្ញុំឲ្យជម្រើសលោកពីរទីមួយ សារភាពប្រាប់ខ្ញុំគ្រប់យ៉ាងខ្ញុំនិងទុកជីវិតឲ្យលោកទីពីរមិនបាច់ប្រាប់ឬនិយាយអ្វីទាំងអស់តែ...ខ្ញុំនឹងសម្លាប់លោក " ជុងគុក និយាយទាំងសម្លេងត្រជាក់ស្រេបស្ដាប់ហើយព្រឺឆ្អឹងខ្នង
  " ទូល..ទូលបង្គំ..នែ... " និយាយមិ ទាន់ចប់ផង ជុងគុក ក៏និយាយកាត់
  " លោកគិតទៅបើខ្ញុំមិនសម្លាប់លោកក៏ដោយក៏មានអ្នកសម្លាប់លោកដែរនៅពេលនេះតើនណាដែរអាចមានអំណាច់ការពារជីវិតលោកបាននោះក្រៅពីខ្ញុំលោកថាទៅ " ជុងគុក ក៏និយាយទឹកមុខបែបក្រអើតក្រទោមក្នុងលោកនេះអ្វីដែរគេធ្វើមិនបាន នោះបើចង់បានហើយត្រូវតែបានគ្រាន់តែថារបស់ខ្លះគឺត្រូវការពេលវេលាតែប៉ុណ្ណោះ ។
  " ល្អៗ..ខ្ញុំ..ខ្ញុំសារភាពហើយតែទ្រង់កុំភ្លេចសន្យារផង " គ្រាន់តែឮចម្លើយគាត់ភ្លាម ជុងគុក ក៏ញញឹមចុងមាត់បែបអ្នកឈ្នះ
  " ហុឹម! វិនយូ ឯងចាត់ការទៅ " ជុងគុក ក៏ងាកមកបញ្ចារមនុស្សក្បែរឲ្យរៀបចំឲ្យរៀបរយរឿងបែបនេះមិនចាំបាច់ឲ្យគេប្រលាក់ ដៃទេមានមនុស្សធ្វើជំនួសហើយ ( វិនយូ មនុស្សដែរមកពីសម្ពន្ធ័ K-A ជាមនុស្សដែរ ឆាងវ៉ុន រើសដោយផ្ទាល់ដៃសង្ហារ ស្អាត ឆ្លាត ពូកែក្បាច់គុណ ពូកែបាញ់កាំភ្លើង ស្មោះត្រង ហើយមានជំនាញលាក់ខ្លួននិងពូកែសង្កេតសើបការទៀតផង )
  " បាទអ្នកប្រុស " វិនយូ ក៏ចេញទៅធ្វើការងាររបស់គេយ៉ាងលឿនអាចនិយាយបានថាមនុស្សដែរមកពីសម្ពន្ធ័ K-A ពួកគេពូកែៗណាស់ហើយស្មោះត្រង់ជាមួយម្ចាស់ទៀតផង

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now