EP23: តើជាតិនេះបងអាចជួបអូនម្ដងទៀតដែលទេ?

1.4K 66 9
                                    


          ភាគទី២៣: តើជាតិនេះបងអាចជួបអូនម្ដងទៀតដែលទេ?

  " អ្នកអង្គម្ចាស់តូចៗ!! " សម្លេងស្រែកហៅរបស់ ឆាងវ៉ុន បន្លឺឡើងលាន់ឮពេញofficeធ្វើការរបស់កំលោះសង្ហារ ជុងអុី ដែរកំពុងផ្ចង់អារម្មណ៍ធ្វើការនោះឲ្យដាច់សមាធិកភ្លាមៗ
  " ហើយឯងស្រែកអីក៏ស្រែកយ៉ាងនេះហាស៎? " ជុងអុី ស្រែកសួរទាំងកាលមួម៉ៅកំពុងតែឈឺក្បាលនិងការងារពេញតុកឯណេះផងស្រែករកស្អី
  " អឺ..គឺអ្នកអង្គម្ចាស់តូចគឺទ្រងបានឃើញពត៌មានហើយឬនៅមិនគួរសោះហ្ហើយ " ឆាងវ៉ុន និយាយទាំងមុខជូររបៀបមនុស្សខកចិត្តតើមានរឿងអីទៅ?
  " យើងមិនទាន់បានមើលទេតែថាមានរឿងអីទៅ?  " ជុងអុី
  " គឺរឿងពីម្សិលមិញនោះអីភស្កុតាំងគឺបានទាំងអស់តែមនុស្សរត់រួចពិតជាស្ដាយណាស់អាម្នាក់នេះពិតជាពិបាលចាត់ការពិតមែន " ឆាងវ៉ុន
  " ហុឹសៗ! កំដរវាលេងបន្ដក៏ល្អដែរយើងចូលចិត្តសត្រូវបែបនេះ " ជុងអុី និយាយទាំងញញឹមកាន់ប៊ិចក្រវីចុះឡើងមិនមែនមិនចង់ចាត់ការទេតែនាយចង់ដឹងថាអាម្នាក់នេះនៅមានស្នៀតអីទៀត
  " អូរ!មែនហើយខ្ញុំភ្លេចប្រាប់លោកម្ចាស់ឲ្យខ្ញុំមកប្រាប់អ្នកអង្គម្ចាស់ថាល្ងាចនេះអ្នកម្នាងលោកយាយរបស់ទ្រង់ឲ្យគ្រួសារចននិងគ្រួសារគីមទៅញាំអាហារជុំគ្នានៅដំណាក់របស់ទ្រង់ " ឆាងវ៉ុន
  " ហ្ហើយ!ទៀតហើយៗលោកយាយប្រាដកជាណែនាំមនុស្សស្រីណាឲ្យយើងទៀតហើយ " ជុងអុី និយាយទាំងមុខជូរនាយគ្មានចិត្តស្រលាញ់ស្រីណាទេនិយាយឲ្យត្រង់ចុះ
   " យ៉ាងម៉េចនឹងទ្រង់មិនចង់មានប្រពន្ធទេឬ? មើលចុះទ្រង់បានក្លាយជាតាចាស់សក់សហើយនៅមិនចង់បានប្រពន្ធទៀតហេស៎?ចង់នៅអត់ប្រយោជន៍ដល់ពេលណាទៀតហាស៎? " ឆាងវ៉ុន យីដៀល??
  " ឯង!!!....ឯងថាឲ្យអ្នកណាអា ឆាងវ៉ុន ? " ជុងអុី និយាយទៀតងើបឈរចង្អុះមុខគេនៅសុខៗមកដៀលចៅហ្វាយចឹង
  " អត់....អត់មានទេទៅហើយបាទ " ថាហើយ ឆាងវ៉ុន ក៏ប្រញាប់រត់ចេញទៅខាងក្រៅបាត់ទៅនៅឲ្យគេវៃហេស
  " ហ្ហើយ! មិនមែនយើងមិនចង់បានទេតែមកពីយើងមានមនុស្សក្នុងចិត្តរួចហើយ " នាយនិយាយទាំងញញឹមហើយយកដៃស្ទាប់បេះដូងខ្លួនឯងតិចៗ ( នណាគេហាស៎ ជុងអុី??? )

      🏡ផ្ទះចំការ

  ពេលល្ងាចចូរមកដល់ក្រោយពីបញ្ចាប់ការងាររួចរាល់អស់ហើយក៏ដល់ម៉ោងត្រូវសម្រាកនិងជួបជុំគ្នាម្ដងអាចនិយាយបានថានេះជាថ្ងៃចុងក្រោយហើយដែល ជុងគុក នៅទីនេះព្រោះថ្ងៃស្អែកនាយ ត្រូវវិលត្រឡប់ទៅជា ចន ជុងគុក អ្នកអង្គម្ចាស់ធំរបស់ត្រកូលចន វិញហើយ ។ អ្នកស្រីចាងនិងលោកចាងក៏និងត្រៀមខ្លួនក្នុងការ ប្រាប់ការពិតដល់ ថេយ៉ុង ដូចគ្នាមិនត្រឹមតែពួកគាត់ទេពូតៃកុងឡាននិងពូគិល ក៏និងធ្វើជាសាក្សីឲ្យគេនៅថ្ងៃនេះដូចគ្នា ។
   " ថេយ៍ ហា៎! ម៉ាកប៉ានិងលោកពូមានរឿងចង់ប្រាប់កូនវាជារឿងដែរពួកយើងលាក់បាំងកូនមកយូរហើយពេលនេះវាក៏ល្មមដល់ពេលត្រូវលាតត្រដាងវិញដូចគ្នាណា " អ្នកស្រីចាង និយាយទាំងអង្អែលក្បាលកូនប្រុសថ្នមៗគាត់គ្រាន់តែសង្ឃឹមថាគេនិងមាន ក្ដីសុខប៉ុណ្ណោះ
  " អ្នកម៉ាក់មានរឿងអីហេស?ហេតុអីមើលទៅដូចជាពិបាក និយាយម្លេះ? " ថេយ៉ុង តបទាំងមើលមុខពួកគាត់គ្រាប់ៗគ្នា
  " តើកូនបានត្រៀមចិត្តស្ដាប់ហើយឬនៅសន្យានិងម៉ាក់មកណាថាកូនត្រូវតែស្ដាប់ដល់ចប់ឮទេ " អ្នកស្រីចាង និយាយទាំងសម្លេងស្រទន់ដាក់កូនចិញ្ចឹមជាទីស្រលាញ់របស់ខ្លួន
  " តើ...តើមានរឿងអីនិងលោកប៉ា?ឆាប់ប្រាប់កូនមក ? " ថេយ៉ុង និយាយទាំងរៀងភ័យតិចៗតើមានរឿងអីទៅហេតុអីក៏មានអារម្មណ៏ថាតានតឹងយ៉ាងនេះ
  " គឺចេះណា ថេយ៍ ស្ដាប់ប៉ានិយាយឲ្យច្បាស់ណា! តាមពិតទៅកូនមិនមែនជាកូនបង្កើតរបស់ប៉ានិងម៉ាក់ទេ " លោកចាង
  " លោកប៉ា!! លោក...ប៉ាកុហសកូនទៀតហើយមែនទេ?..កាលកូននៅក្មេងលោកប៉ាក៏ធ្លាប់និយាយបែបនេះដែរលោកប៉ានិយាយថាកូនគឺជាកូនដែររើសបានពីធុងសំរាមតើពេលនេះលោកប៉ាចង់កុហសកូនបែបនេះទៀតហើយមែន " ថេយ៍ និយាយទាំងអួលដើមកចង់យំគេពិតជាមានអារម្មណ៏ថាក្ដុកក្ដួលក្នុងចិត្តខ្លាំងណាស់
  " ថេយ៍ ស្ងប់អារម្មណ៍សិនទៅណារឿងរ៉ាវវែងឆ្ងាយណាស់ដំបូងគឺចេះណាក្មួយ ..... " លោកពូគីល ក៏បាននិយាយរៀបរាប់ យ៉ាងវែងអន្លាញតាំងពីដើមរឿងរហូតដល់ចុងបញ្ចាប់ប្រាប់គ្រប់យ៉ាងទាំងអស់សូម្បីរឿងរបស់គេនិងជុងគុក ក៏ដោយ ។ ថេយ៉ុង ដែរប្រឹងស្ដាប់ឯណេះវិញគេអង្គុយស្ដាប់ពួកគាត់និយាយទាំងហូរទឹកភ្នែកគេមិននឹកស្មានថាវាសនារបស់គេត្រូវវេទនាតាំងពីក្មេងមកចឹងសោះគេខំតែគិតថាជីវិតរបស់គេគឺមានសេរីភាពបំផុតហើយតែការពិតគឺអត់ទេជីវិតរបស់គេគឺត្រូវមានទំនួលខុសត្រូវដ៏ធំគឺរកយុត្តិធម៏ឲ្យម្ដាយបង្កើតរបស់គេ គេមិនមែនជាកូនក្មេងទៀតទេដូចច្នេះវាគួរតែដល់ពេលហើយដែរគេត្រូវត្រឡប់ទៅធ្វើជាអ្នកប្រុសតូចត្រកូលគីមវិញគ្រាន់តែថាពេលនេះអ្វីៗទាំងអស់នេះវាហាក់បីដូចជាលឿនពេកហើយសម្រាបគេណាមួយគេក៏បានដឹងដែរថាខ្លួនឯងជាគូរដណ្ដឹងរបស់អ្នកអង្គម្ចាស់ចិត្តអាក្រក់ម្នាក់នោះសំខាន់ត្រូវត្រឡប់ទៅសេអ៊ូវិញនៅថ្ងៃស្អែកថែមទៀតគេពិតជាត្រៀមខ្លួនមិនចង់ទាន់ឡើយ ។
   " ថេយ៍!អូនបងអង្គុយធ្វើអីម្នាក់ឯងនៅត្រង់នេះ? " ជុងគុក ដែរតាមរក ថេយ៉ុង ជាយូរតែគេបែរជាមកសង្ងំម្នាក់ឯងនៅកន្លែងស្ងាត់មួយទៅវិញ
   " ទ្រង់តាមរកខ្ញុំម្ចាស់ហេស?ខ្ញុំម្ចាស់គ្រាន់តែចង់នៅស្ងប់ស្ងាត់ម្នាក់ឯងប៉ុណ្ណោះ " ថេយ៉ុង និយាយទាំងយកដៃរជូតទឹកភ្នែកមិនដឹងយ៉ាងម៉េចទឹកភ្នែកក៏ស្រាវ់ហូរមកទាំងមិនដឹងខ្លួនបែបនេះ
  " បងដឹងថា ថេយ៍ ពិបាកទទួលយកបើបងជា ថេយ៍ បងអាច នឹងមានប្រតិកម្មខ្លាំងជាងនឹងផងមើលទៅមិនអីទេថ្ងៃនេះបងតាំងចិត្តមកកំដរ ថេយ៍ ណាមានរឿងអីនិយាយប្រាប់បងមកយើងផឹកស្រាជាមួយគ្នាមើលព្រះច័ន្ទរះនៅទីនេះជាលើកចុងក្រោយជាមួយគ្នាតើល្អទេ? " ជុងគុក និយាយទាំងយកស្រាប្រាំដបដាក់លើស្មៅជិតជើងរបស់ ថេយ៉ុង នាយដឹងថាគេពិបាកទទួលយកណាស់ហើយបើអាចគួរតែឆាប់ប្រាប់គេទើបល្អនិងបានឲ្យគេត្រៀមចិត្តខ្លះ
  " ហុឹម! អ្នកអង្គអឹម... " ថេយ៉ុង រកនិងនិយាយបន្ដហើយតែ ជុងគុក ក៏ឱនមកថើបមាត់គេជាប់
  " កុំហៅបងបែបនឹងទៀតបានទេ ថេយ៍ អូនបានដឹងហើយថាអូនជាគូរដណ្ដឹងរបស់បងដូច្នេះសុំកុំធ្វើដូចអ្នកដទៃបែបនឹងអីអូនដឹងទេថាបងខំតាមរកអូនយ៉ាងណាខ្លះ?បងដើររកអូនគ្រប់ទីកន្លែងតែពេលបានជួបបែរជាងាយស្រួលបែបនឹងទៅវិញបងតែងគិតថាតើជាតិនេះបងអាចជួបអូនម្ដងទៀតដែលទេ?បងគិតរហូតតើអូនដឹងទេ? ពេលដែរអូនបាត់ទៅនោះបងតែងតែគិតថាវាជាកំហុសរបស់បងដែរការពារអូនមិនបានល្អដូច្នេះនាមជាអ្នកអង្គម្ចាស់នេះមិនសមនិងបងទេបងមិនដែរឲ្យនណាហៅទេព្រោះបងស្អប់ខ្លួនឯងដែរមិនអាចសូម្បីការពារមនុស្សដែរខ្លួនស្រលាញ់បាន "  ជុងគុក និយាយរៀបរាប់ទាំងទឹកភ្នែករលីងរលិងនាយយកដៃទាំងគូរទៅក្រសោបមុខតូចឲ្យសម្លឹងមុខនាយភ្នែកទល់ភ្នែកចង្វាក់ដង្ហើមដក់ញាប់បេះដូងលោតឮខ្លះៗនៅលើលោកនេះតើអាចមានបុរសស្មោះស្មាក់ដូចជា ជុងគុក ដែរទេ??
   " ខ្ញុំម្ចាស់ទម្លាប់មាត់ហៅទ្រង់បែបនេះហើយម្យ៉ាងទៀតទ្រង់មិនបានខុសទេខ្ញុំមិនបានបន្ទោសទ្រង់ឡើយកាលនោះទ្រង់ក៏នៅក្មេងខ្ញុំម្ចាស់ក៏នៅក្មេងរឿងការពីមុនបំភ្លេចវាទៅសំខាន់ទ្រង់ត្រូវជួយរកយុត្តិធម៏ឲ្យម្ដាយខ្ញុំម្ចាស់ណាខ្ញុំម្ចាស់និងត្រឡប់ទៅវិញជាមួយ ទ្រង់ត្រឡប់ទៅវែកមុខឃាតករនៅពីក្រោយរឿងនេះក៏ដូចជារឿងដែរគេដេញសម្លាប់អ្នកអង្គម្ចាស់ដូចគ្នាខ្ញុំមិនបានកើតអ្វីទេគ្រាន់តែចង់រកកន្លែងស្ងាត់សម្រួលអារម្មណ៏ប៉ុណ្ណោះទ្រង់កុំយំអីណា " មិនដឹងនណាមកលួងនណាទេពេលនេះបើអ្នកយំជាអង្គម្ចាស់រូបសង្ហារឯណោះទៅវិញនិង
  " បងឈប់យំហើយពួកយើងផឹកស្រាជាមួយគ្នាទៅល្អទេបំភ្លេចរឿងដែរមិនល្អឲ្យអស់ហើយកសាងជីវិតថ្មី " ជុងគុក
  " អឹម!ល្អណាស់យប់នេះផឹកស្រាមើលព្រះច័ន្ទបំភ្លេចទុកថ្ងៃស្អែកកសាងជីវិតថ្មីមកឆៀរមួយ " ពួកគេទាំងពីរនាក់ក៏នាំគ្នាផឹកស្រាហើយជជែកគ្នាលេងក្រោមពន្លឺព្រះច័ន្ទដែររះបំភ្លឺយ៉ាងមូលក្រលង់ទោះបីជា ជុងគុក បានមកដល់ទីនេះដោយចៃដន្យតែនាយបានដឹងថាទីនេះគឺជាកន្លែងដែលបានផ្ដល់នៅអារម្មណ៏ចម្លែកដែរនាយមិនធ្លាប់បានជួប អនុស្សាវរីយ៍ដែរមិនអាចបំភ្លេចបានអាចនិយាយបានថាទាំង ជុងគុក និង ថេយ៉ុង ការរស់នៅផ្ទះចំការមួយនេះគឺជាការដែរមានក្ដីសុខបំផុតក្នុងជីវិតរបស់ពួកគេទាំងពីរ ។

   ......

កាត់មកមើលខាងត្រកូលចនវិញម្ដងពេញនេះកំពុងតែមានការជួបជុំញាំអារហារជុំគ្នារវាងគ្រួសារចននិងគ្រួសារគីមនាយកំលោះសក់សដែរទើបតែមកដល់ក្រោយគេលើកនាឡិកាឡើងមកមើល ម៉ោងបន្ដិចទើបដើរចេញពីក្នុងឡានយ៉ាងសង្ហារតម្រុងចូលទៅខាងក្នុងពេលនេះស្រាប់តែ ......
" អូស៍ ! សុំទោលផងខ្ញុំគ្មានចេតនាទេ "
" មិនអីទ៎.....គឺនាងជាស្រីឆ្គួតដែរដើរបុកខ្ញុំហើយស្រែកជេរខ្ញុំនៅក្នុងក្លឹបកាលពីថ្ងៃមុនតើ អូ!ហេតុអីក៏ថ្ងៃនេះមិនស្លៀករ៉ូបដែរខ្វះសាច់ក្រណាត់នោះទៀតទៅហាស៎?? " ជុងអុី ឈរច្រត់ចង្កេះស្ដីឲ្យអ្នកនៅជុំចំពោះមុខញ៉ែតៗថ្ងៃនោះជេរគេសុទ្ធតែអារោគចិត្តហើយចុះហេតុអីថ្ងៃនេះធ្វើដូចជាសុភាពខ្លាំងម្លេះ
  " លោក....លោកកំពុងតែនិយាយអ្វីនឹង?នេះពួកយើងធ្លាប់ជួបគ្នាដែរហេស? " យូណា និយាយទាំងសញ្ញាសួរពេញក្បាលមនុស្សកុំឲ្យតែធ្លាប់ស្គាល់គ្នាមកនិយាយថាធ្លាប់ជួបនៅក្លឹបទៀតយី!!
  " អូ! ខ្ញុំដឹងហើយតាមពិតនាងជាអ្នករស់នៅដំណាក់របស់លោកយាយខ្ញុំទេហេស៎! អីយ៉ាថ្ងៃនេះនាងតែងខ្លួនសុភាពរាបសា ដល់ហើយណ៎! យ៉ាងម៉េចក្លាយគេចំណាប់បានហេស?ថ្ងៃនោះណានាងផាត់មុខក្រាស់សម្បើមណាស់មាត់វិញឲ្យឡើងក្រហមឆេះ អូ! នេះនាងក្មេងលួចឪពុកម្ដាយចូលក្លឹបហេស?បើចឹង នាងស៊យហើយព្រោះថាទោះបីជានាងក្លាយទៅជាអ្វីក៏ខ្ញុំចំណាំ នាងបានដែរណា " ជុងអុី និយាយទាំងដើរជុំវិញ យូណា ហើយនៅថានាងជាក្មេងលួចឪពុកម្ដាយចូលក្លឹបទៀត
  " អេ!លោក...មិញនេះលោកថាលោកយាយរបស់លោកជាម្ចាស់ដំណាក់នេះមែនទេ?បើអញ្ចឹងលោកជាអ្នកអង្គម្ចាស់.....អ្នកអង្គម្ចាស់តូចតើត្រូវទេ? " យូណា
  " បើមែនតើវាយ៉ាងម៉េច?កុំចង់មកបង្វែររឿងឲ្យសោះណាយ៉ាងណាក៏ខ្ញុំត្រូវតែយករឿងនេះប្រាប់ឪពុកម្ដាយនាងដែរដើម្បីឲ្យគាត់ស្ដីប្រដៅនាងម្ដងមក! មកតាមខ្ញុំ ! " ជុងអុី និយាយហើយចាប់អូសដៃ យូណាចេញទៅធ្វើឲ្យនាងឯណេះភ័យស្លន់ស្លោរអាគាត់នេះយ៉ាងម៉េចនឹង???
  " អេ! លែងខ្ញុំណាទ្រង់ធ្វើអ្វីនឹង?លែងខ្ញុំម្ចាស់ទៅ!! " នាងខំរលាស់ដៃយ៉ាងណាក៏នាយមិនលែងសោះជាប់ស្អិតដូចកាវ៥០២ចឹង
   " នែ! នាង យូណា !!! " ???

 

   សូមរង់ចាំភាគបន្ត☺️🙏
 
  NI KA RM💙🐨🦋🌸

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now