ភាគទី១៨: បងរកអូនឃើញហើយ" តើថ្ងៃនោះឯងហៅខ្ញុំថាបងប្រុស Kookie មែនទេ?? " ជុងគុក ងាកសួរ ថេយ៉ុង ទាំងអន្ទះសារចង់បានចម្លើយពីគេតើនាយ មិនមែនស្ដាប់ច្រំលំទេឬ??
" បងប្រុស kookie ?? " ថេយ៉ុង ឧទានឡើងតិចៗម្នាក់ឯងត្រូវហើយគេបានហៅនាយបែបនឹងពិតមែន
" ពិតមែនហើយគឺបងប្រុស kookie អូយ!!! " នាយក្រាស់គ្រាន់តែឮបែបនេះភ្លាមគេក៏ស្ទុះក្រោកពីលើគ្រែតែមុខរបួស់របស់គេក៏ធ្វើទុកភ្លាមៗបណ្ដាលឲ្យនាយកំលោះត្រូវឈប់វិញទាំងឈឺមុខរបួស
" អេ!លោកធ្វើអីនិង!! ឆាប់អង្គុយវិញទៅកុំកម្រើក " ថេយ៉ុង ក៏ជួយទបនាយឲ្យអង្គុយចុះវិញ
" ខ្ញុំពិតជាបានហៅឈ្មោះនេះពិតមែនតែ...តែខ្ញុំមិនដឹងថាខ្ញុំស្គាល់ឈ្មោះនេះដោយរបៀបណាទេខ្ញុំ.....ចេះតែស្រមៃឃើញក្មេងប្រុសម្នាក់....អាស៎ឈឺក្បាលណាស់!! " ថេយ៉ុង ស្រែកទាំងយកដៃទប់ក្បាលឲ្យតែប្រឹងគិតរឿងចាស់ដឹងតែជំងឺចាស់រើឡើងហើយ
" ថេយ៍ ថេយ៍ មិនបាច់ប្រឹងរកនឹកទេសម្រាកសិនចុះណាចាំខ្ញុំទៅសួរប៉ាម៉ាក់ ថេយ៍ ខ្លួនឯងវិញ " ដោយឃើញគេមើលទៅដូចជាពិបាកខ្លាំងពេកទើបនាយសម្រេចចិត្តមិនដេញដោលបន្ដមុននឹងក្រោយគង់តែដឹងការពិតទេកុំអន្ទះសារពេកអី
" ហុឹមលោកប៉ាអ្នកម៉ាក់ខ្ញុំទៅផ្ទះចំការបាត់ហើយចាំល្ងាចចាំទៅរកគាត់ជាមួយគ្នាចុះចឹងលោកសម្រាកចុះខ្ញុំមិនរំខានទេ " ថាហើយពួកគេក៏បំបែកគ្នាចេញទៅសម្រាករៀងខ្លួន។ លោកចាង និង អ្នកស្រីចាងបានទៅផ្ទះចំការតាំងពីព្រឹកម្លេះដោយសារតែដល់ខែប្រមូលផលពូជទុរេនហើយណាមួយ ថេយ៉ុង នៅមិនទាន់ជាស្រួលបួលទេបើឲ្យទៅត្រូវថ្ងៃត្រូវខ្យល់បន្ថែមនោះអាចថាមិនងាយធូរនោះទេ ។.....
" អ្នកអង្គតូចនេះជាបញ្ចីត្រូវបញ្ចេញទំនិញនៅថ្ងៃនេះត្រូវការទៅពិនិត្យមើលដល់កន្លែងដែរទេបាទ " ឆាងវ៉ុន យកបញ្ចីតក់ត្រាបញ្ចេញទំនិញឲ្យកំលោះសក់សទាំងទឹកមុខខ្ចិលច្រអូសប្រាប់ខែ ខែនេះសុីមិនឆ្ងាញ់ទេបើនាយលែងប្រើ ប្រើយកតែមែនទែ ប្រើទាល់អស់ថ្លៃជួលតែម្ដងហើយ
" ល្អ! តោះយើង " និយាយតែមួយមាត់ ជុងអុី ក្រោកឈរ ក្រេសដើរចេញពីអូហ្វីសទាំងមាត់ទំពារស្ករកៅស៊ូជាប់
" ទៅតែខ្លួនមែនអាវក្រៅក៏មិនយកសោរឡានក៏មិនយកឯកសារក៏មិនជួយកាន់ហ្ហើយកម្មណាស់ខ្ញុំអ្នកអង្គម្ចាស់ធំឆាប់មកវិញមកណាខ្ញុំត្រូវប្អូនរបស់ទ្រង់ធ្វើបាបខ្លះណាស់មានដឹងទេមើលចុះប្រើឯងឡើងស្គមអស់ទៅហើយ " ឆាងវ៉ុន និយាយទាំងពេបមាត់ម្នាក់ឯងមើលចុះស្រកសាច់អស់ ហើយ
" នៅរអ៊ូ នៅនិងហើយម៉េចមិនតាមមកប្រយ័ត្នយើងកាត់ប្រាក់ខែឯងណា " ជុងអុី
" ទៅហើយៗ " ឆាងវ៉ុន
" អូ! អ្នកអង្គម្ចាស់តូចប្រុងយាងទៅណានិង ? " ចេញមកក្រៅអូហ្វីស អុងសុីង ក៏មកស្ទាក់ផ្លូវគេជាប់មិនឲ្យ ជុងអុី ចេញទៅទេដោយសារតែគេមានគម្រោងប្ដូរទំនិញទៀតហើយបើ ជុងអុី ទៅគ្រប់យ៉ាងនិងរលាយ
" ខ្ញុំទៅណាតើត្រូវរាយកាណ៏ប្រាប់ឯងដែរហេស? " ជុងអុី តបទាំងឈ្លើយមិនខ្វល់ថាអាម្នាក់នេះមានអាយុស្មើរនិងបងប្រុសខ្លួនអីទេ
" អស! ខ្ញុំគ្មានន័យអញ្ចឹងទេគ្រាន់តែ...អូ!ខ្ញុំយល់ហើយគឺអ្នកអង្គម្ចាស់តូចទៅពិនិត្យទំនិញមែនទេក្រែងមានប្រធានរង ឆេហុី នៅទីនោះហើយតើចាំបាច់អីត្រូវរំខាន់អ្នកអង្គម្ចាស់ទៀតនោះ " អុងសុីង សួរទាំងកាយវិការរម្យទុំញញឹមលាក់ពុតអ្នកមិនដឹងប្រាដកជាចាញ់កល់គេមិនខានតែសម្រាប់ ជុងអុី គ្មានប្រសិទ្ធភាពទេ
" គ្មានរំខានទេគឺខ្ញុំចង់ទៅមើលដោយខ្លួនឯងយ៉ាងម៉េចហេស! អូរ ហើយម្យ៉ាងទៀត ផាក ឆេហុី ស្អីគេនោះខ្ញុំដកគេចេញហើយ " ជុងអុី និយាយយ៉ាងរំភើយគ្មានខ្បល់អីបន្ដិចតែអ្នកស្ដាប់ឯណេះវិញ បើកភ្នែកចង់ប៉ុនពងមាន់ទៅហើយ
" ថាម៉េច!!! " អុងសុីង ឧទានឡើងស្ទើរតែបែបក្រុមហ៊ុនជាពីរទៅហើយនោះជាមនុស្សសំខាន់របស់នាយណា
" យ៉ាងម៉េចមើលទៅឯងដូចភ្ញាស់ផ្អើលម្លេះ?មានរឿងអីហេស? " ជុងអុី ក៏ងាកមកសួរនាយទាំងញញឹមវិញម្ដងពូកែណាស់អាខាងញញឹមលាក់ពុតនិងចាំមើលគេញញឹមវិញម្ដងមើល
" អរ...អូ! អ្នកអង្គម្ចាស់តូចខ្ញុំថារឿងនេះមិនមែនអ្នកអង្គម្ចាស់តូចគឺអាចសម្រេចបាននោះទេ " ក្រោយពីភ្លឹកបានបន្ដិចនាយក៏ងើបមុខមកនិយាយជាមួយ ជុងអុី វិញទាំងញញឹមតែក្នុងចិត្តកំពុងតែខឹងចង់ដាច់ក្បាលហើយក្ដៅដូចជាបាយពុះយ៉ាងចឹង
" អូ....បើខ្ញុំសម្រេចមិនបានចឹងតើប្រធានគ្រប់គ្រងចំណូល ឆាង អុងសុីង ដូចជាឯងនេះគឺអាចសម្រេចបានតើមែនទេ? " ជុងអុី សួរទាំងលើលចិញ្ចើមម្ខាងតាមចាប់កំហុសអាម្នាក់នេះចង់ដឹងណាស់ថាគេមុខក្រាស់បានយូរប៉ុណ្ណា
" អឺរ...... " អុសសុីង គាំងស្ដូករកពាក្យវាចាលែងបានសួរចំពេកហើយ
" ខ្ញុំថាឯងមិនបាច់ចេះដឹងរឿងទាំងអស់នេះទេព្រោះថាខ្ញុំមិនចេះតែដកមនុស្សមានប្រយោជន៏ចោលទេខ្ញុំដកតែដង្កូវក្នុងសាច់ចោរតែប៉ុណ្ណោះខំធ្វើការឯងឲ្យតែល្អទៅរឿងខ្លះខ្ញុំមិនចាំបាច់សួរយោលបលពីឯងក៏ខ្ញុំអាចចាត់ការខ្លួនឯងបានដែរណាមួយវាមិនទាន់ដល់វេនដែរខ្ញុំដកឯងចោរទេតោះ ឆាងវ៉ុន " នាយកំលោះសក់សរដើរមកជិត អុងសុីង ហើយទះស្មាគេបន្ដិចមុននឹងនិយាយប្រយោគចុកឈាមឲ្យសត្រូវរបស់ខ្លួនតមាត់លែងរួចទើបដើរចេញទៅទាំងញញឹម
" សេងយ៉ុន!!អាសេងយ៉ុន!! " អុងសុីងស្រែកហៅកូនចៅទាំងមុខក្រហមខឹងសម្បើមណាស់មើលទៅ
" បាទអ្នកប្រុស!! " សេងយ៉ុន ប្រឹងរត់មកទាំងត្របាញ់ជើងតាមការស្រែកហៅរបស់ម្ចាស់
" ទៅ!!ទៅចាត់ការវាឲ្យងាប់ទៅតាមបងប្រុសវាភ្លាមទៅកុំឲ្យវាមានជីវិតមកជាន់ទីនេះទៀត!!!! " នាយស្រែកបញ្ជារកូនចៅទាំងក្រហមមុខងាំងព្រោះតែកំហឹងពេលនេះនាយសឹងតែអាចដុះខ្លួនឯងបានបាត់ទៅហើយ
" បាទអ្នកប្រុស " សេងយ៉ុន ស្ដាប់បង្គាប់ម្ចាស់ក៏ប្រញាប់ពេញទៅភ្លាមព្រោះពេលនេះម្ចាស់ខ្លួនដូចជាកម្រោលចូលខ្លាំងណាស់
" ចន ជុងអុី យើងចាំមើលថាឯងអាចមានជីវិតត្រឡប់មកមើល ងាយយើងវិញបានទៀតដែរឬក៏អត់អាចង្រៃប្រាវ!!!!!! " នាយលោកកែវទឹកនិងថូផ្កាបោកពេញអូហ្វីសអារម្មណ៏និងទឹកមុខដូចមនុស្សរោគចិត្តយ៉ាងចឹង
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Ficción histórica" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ