EP9: កាច់ទ្រនុង

2K 118 0
                                    

ភាគទី៩: កាច់ទ្រនុង

" ត្រូវហើយលោកគឺជាអ្នកថែសេះ !! " ថេយ៉ុង និយាយទាំងញញឹមមុខចឹងសោះស្រីដេញណាស់ចាំមើលឲ្យធ្វើជាអ្នកថែសេះ១ខែសាកមើលនៅស្អាតនៅសង្ហារដូចឡូវទៀតអត់
" ឯងចង់លេងសើចឬយ៉ាងម៉េច?មុខសង្ហារៗស្អាតៗដូចយើងនឹងហេសឲ្យទៅមើលសេះនោះកុំលេងសើចទៅមើលយើងដឹងថាឯងមិនដាច់ចិត្តឲ្យយើងទៅឃ្វាសេះទាំងអស់នឹងទេ! " ជុងគុក ប្រឹងនិយាយទាំងចង្អុលមុខខ្លួនឯងប្រាប់ ថេយ៉ុង ថាមុខគេសង្ហារណាស់
" ខ្ញុំមិនបានលេងសើច! លោកគឺត្រូវមើលថែសេះជូនពរសំណាងល្អលោក ជុងគុក " និយាយហើយ ថេយ៉ុង ក៏ដើរចេញទាំងញញឹមឌឺនាយខាងនោះឲ្យគាំងនៅមួយកន្លែង
" នេះយើងត្រូវមកមើលថែសេះទាំងអស់និងមែនហី?ពុទ្ធោរអើយ!កុំឲ្យយើងសងសឹកឯងបានណា ចាង ថេយ៉ុង " ( ថេយ៉ុង ដាក់ត្រកូលតាមលោកចាង ) ជុងគុក បានតែខឹងតែធ្វើអី ថេយ៉ុង អត់បានព្រោះពេលនេះនាយនៅក្រោមកណ្ដាប់ដៃ ថេយ៉ុង នៅឡើងចាំរួចខ្លួនពេលណាសងសឹកឲ្យណាណីម្ដង ( គេដឹងឈ្មោះ ថេយ៉ុង តាមហីដេន )

🕌ភូមិគ្រឹះគីម

" អ្នកម៉ាក់ៗៗៗ!!! " សម្លេងកញ្ច្រែរបស់ យូរី ដែលស្រែកហៅម្ដាយស្ទើរតែដាច់ក្រឡើតនោះឮពេញភូមិគ្រឹះមិនដឹងថាមានរឿងអីទេបានជានាងស្រែកយ៉ាងៗនឹងនោះ
" អួយៗ ឮហើយៗមានការអីហាស់កូនមាសម្ដាយហេតុអីក៏ស្រែកអីឮសម្បើមមេស " ម្ដាយចុងចុះមកពីបន្ទប់ឡើងញាប់ជើរឈ្មេរនិ យាយត្រង់ចុះគាត់ខ្លាចសម្លេងកញ្ច្រែរបស់កូនគាត់ណាស់
" ម៉ាក់មើលនេះជាស្អីបង ជុង បាត់ខ្លួនចឹងឬ? នេះខ្ញុំខំតាមគាត់តាំងពីក្មេងដល់ឥឡូវវាយ៉ាងម៉េចវិញម៉ាក់ឆ្លើយមក " យូរី គប់ក្រដាស់កាសែតដាក់មុខម្ដាយទាំងគ្មានកោតក្រែងគាត់ជាម្ដាយឡើងគាត់មិនដែលបង្រៀនឲ្យនាងចេះគោរពចាស់ទុំឬឪពុកម្ដាយឡើយគាត់បង្រៀនក្មេងដែលជាក្រដាសសម្នាក់ឲ្យក្លាយទៅជាមនុស្សដែលស្រេកឃ្លានរបស់គេឈ្នានីសគេសូម្បីបងស្រីខ្លួនឯងនេះហើយជាអ្វីដែលគាត់បង្រៀននាង ។
" អួយម៉ាក់ម៉េចនឹងដឹងទៅ ហេតុអីឯងមករករឿងតែម៉ាក់ចឹងហាស៎ យូរី ! " គាត់ហាក់ខឹងដែលដោយកូនស្រីគាត់ដូចជាជ្រុលពេកគាត់ជាម្ដាយណាមិនមែនស្រីបម្រើររទេហេតុអីនាងហ៊ានធ្វើចឹងដាក់គាត់ ( គាត់គឺជាអ្នកបង្រៀននាង )
" ហេតុអី?ហេតុអីម៉ាក់អត់ដឹងក្រែងម៉ាក់ជាអ្នកប្រាប់ខ្ញុំហីថាធំឡើងខ្ញុំត្រូវរៀបការនឹងបងជុង នោះចុះពេលនេះបងជុង បាត់ខ្លួនហើយតើបានអ្នកណាមកការជាមួយខ្ញុំម៉ាកឆ្លើយមក?ឆ្លើយមក ?" យូរី និយាយទាំងបោកកាបូបរបស់នាងចោលលើឥដ្ឋហើយស្រែកសួរម្ដាយទាំងខឹងសម្បាល
" បានហើយ យូរី ! លោក..លោកបង " កំពុងឈ្លោះគ្នាសុខៗម្ដាយចុងក៏ក្រលេកឃើញលោកគីម នៅឈរស្ដាប់ពួកគាត់ឈ្លោះគ្នានៅមាត់ទ្វារទាំងទឹកមុខមាំគាត់មិននិយាយអ្វីទាំងអស់ហើយឡើងទៅបន្ទប់ធ្វើការរបស់គាត់មិនសូម្បីក្រលេកមើលមុខអ្នកទាំងពីចំណែក យូណា នាងទៅគេងផ្ទះលោកតាមួយយប់ហើយ ។

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now