ភាគទី១០: លោកឯងមើលស្អី!ក្រោយពីងូតទឹកសម្អាតខ្លួនហើយនោះ ជុងគុក ក៏ដើរទៅយកអាវធំដែលនាយបានពាក់មកនៅថ្ងៃមានគ្រោះថ្នាក់នោះយកមកមើលចង់ដឹងថាតើនាយមានបានជាប់យករបស់អ្វីអាចប្រើការបានមកជាប់ខ្លួនទេណាមួយនាយអត់សូវស្គាល់ភូមិស្រាស្ដនៅទីនេះច្បាស់ឡើង ហើយជាសំណាងនាយក៏រកឃើញទូរស័ព្ទតូចមួយតែសេរីចាស់ដែលនាយទុកចោលមកយូរទៅហើយព្រោះមិនត្រូវការប្រើវាហើយក៏ចេះតែទុកតាមខោហោអាវទៅនោះតែចៃដន្យអីវាខូចបាត់ទៅហើយធ្វើឲ្យនាយឡើងអស់សង្ឃឹមតែម្ដងមិញនេះខំគិតថានិងមានតម្រុយអាចទាក់ទងទៅប្រាប់អ្នកផ្ទះវិញហើយតែចុងក្រោយអត់ដដែលតែមិនថ្វីទេចាំព្រឹកនាយនិងសុំឲ្យ ហីដេន ជូនយកទៅធ្វើក៏បាន ។ នាយអត់ទាន់ចង់ទៅវិញទេក៏ ព្រោះតែនាយចង់ដឹងថាតើនណានៅពីក្រោយរឿងនេះណាមួយទីនេះគឺសុវត្ថិភាពអ្វីដែលសំខាន់នាយហាក់មានរឿងសង្ស័យនិង ថេយ៉ុង ថែមទៀតផង ??
ដោយនាយនៅក្នុងបន្ទប់នាយស្អុសស្អាប់ពេក ជុងគុក ក៏ចេញមកខាងក្រៅដើម្បីស្រួបខ្យល់អាកាសណាមួយមេឃដូចស្រលះល្អផងហើយភ្លាមនោះសម្លេងស្រួយស្រេះដូចកញ្ចែររបស់ ថេយ៉ុង ក៏បានបន្លឺឡើង" នែ! ចេញមករកស្អីស្មើលនិងហើយមិនគិតចូលគេងទេហេស៎ស្អែកត្រូវធ្វើការផងនោះ " ដោយសារតែថ្ងៃនេះមេឃក៏ស្រលះល្អហើយមានព្រះច័ន្ទពេញវង់ផងនោះ ថេយ៉ុង ក៏ចុះមកខាងក្រោមដើម្បីដើរលំហែលអារម្មណ៏តែចៃដន្យអីនាយតូចក៏បានជួបនិង ជុងគុក ដែលកំពុងស្រូបខ្យល់អាកាសដូចគ្នាហើយក៏រកលេលស្ដីឲ្យគេតែម្ដង ( ខូចណាស់កូននិង )
" ថាឲ្យខ្ញុំមិនមើលខ្លួនឯងទេហេស? ហើយឯងចុះមករកស្អីដែល " មិនទុកយូរ ជុងគុក ក៏តមាត់ផាំងៗ
" អរ នេះហ៊ានតមាត់ជាមួយចៅហ្វាយនាយផងហេស៎ លោកឯងដុះស្លាបហើយឬយ៉ាងម៉េចនឹង " ថេយ៉ុង និយាយទាំងខឹងតិចៗ
" តមាត់ស្អី? មាត់យើងនៅដោយយើងទេហើយមាត់ឯងក៏នៅដោយឯងដែលឬមួយឯងចង់ត ? " មិនត្រឹមតែសួរទេនាយក្រាស់ក៏ងាក់មកធ្វើមុខឌឺដាក់ ថេយ៉ុង យ៉ាងច្រលើមទៀតផង
" អេ!! ឆ្អួតទេហេស៎ចង់ ត ស្អី " ដល់ពេលគេតមាត់អត់បាត់មួយម៉ាតចឹង ថេយ៉ុង ក៏រៀងអត់ចង់ដែលសំខាន់មានពាក្យលេបខាយគេទៀត
" គ្មានទេយើងឈប់ញ៉ោះឯងហើយ យើងចេញមកស្រូបខ្យល់អាកាសតើដោយសារនៅខាងក្នុងវាស្អុះស្អាប់ពេកហើយចុះឯង " ជុងគុក
" ខ្ញុំក៏ចឹងដែលពួកយើងទៅអង្គុយនិយាយគ្នាលេងនៅវាល់ត្រង់នោះទៅល្អទេ " ថេយ៉ុង
" អឹមតោះ " ថាហើយ ជុងគុក និង ថេយ៉ុង ក៏បណ្ដើរគ្នាទៅវាលស្រែដែលស្រលះល្អនោះពួកគេនិយាយគ្នាបណ្ដើរមើលព្រះច័ន្ទជាមួយគ្នាបណ្ដើរមើលទៅដូចជាគូសង្សារយ៉ាងចឹង ។
" លោកថាលោកត្រូវគេតាមសម្លាប់អញ្ចឹងហេស? ចុះលោកស្គាល់ពួកគេទេ ហើយហេតុអីបានជាគេតាមសម្លាប់លោកនោះ " អង្គុយសុខៗ ថេយ៉ុង ក៏សួរពីរឿងនេះដោយសារ ជុងគុក ធ្លាប់ប្រាប់គេអញ្ចឹង
" ឯងជឿហេស៎? ក្រែងថាមិនជឿនោះអី " ជុងគុក សួរទាំងមើលមុខ ថេយ៉ុង មាត់ថាមិនជឿៗទេតែចេះមកសួរនាំអីណា
" អឺ.....គឺចេះតែសួរលេងៗទៅកុំឲ្យអត់ស្អីនិយាយសម្រេចមកថាពិតឬអត់ " ថេយ៉ុង នេះណាមាត់រឹងណាស់គេចាប់បានប៉ុណ្ណឹងហើយនៅប្រកែកទៀតណា
" មែនវាជាការពិតហើយខ្ញុំក៏មិនដឹងដូចគ្នាថាហេតុអីគេចង់សម្លាប់ខ្ញុំសំណាងហើយដែលមានឯងមិនចឹងទេយើងប្រហែលស្លាប់បាត់ទៅហើយខានបានរកគូដណ្ដឹងរបស់យើងមិនខាន " ជុងគុក និយាយរៀបរាបតែក៏ភ្លេចខ្លួននិយាយពីការបាត់ខ្លួនរបស់គូដណ្ដឹងគេទៀត
" គូដណ្ដឹង? លោកមានគូដណ្ដឹងហើយឬ?ចុះគូដណ្ដឹងលោកកើតអីបានត្រូវតាមរកនោះ " ថេយ៉ុង សួរទាំងឆ្ងល់ហើយគេក៏មិនយល់ពីខ្លួនឯងដែលរឿងអីហេតុអីបានត្រូវខ្វល់ខ្វាយនិងរឿងផ្ទាល់ខ្លួនរបស់នាយនោះ
" អឺ......គឺគូរដណ្ដឹងខ្ញុំបាត់ខ្លួនអស់រយះពេល១៥ឆ្នាំហើយបើសិនជាគេនៅរស់ប្រហែលអាយុស្របាលៗនិងឯងអីនិង " ជុងគុក និយាយទាំងទាក់ទើរៗព្រោះច្រលំនិយាយការពិតប្រាប់ ថេយ៉ុង អស់បាត់ទៅហើយ
" អរ ... ហីយ៉ាយប់នេះព្រះច័ន្ទស្អាតដល់ហើយណៀក " ថេយ៉ុង ក៏បង្វែររឿងនិយាយហើយក៏ងាកមកមើលសម្រស់ព្រះច័ន្ទវិញម្ដង
" អឹម មែនហើយស្អាតណាស់ " មិនដឹងថានាយសរសើរអ្នកណាទេតែនាយនិយាយទាំងដែលភ្នែកនាយងាកមកសម្លឹងមុខ ថេយ៉ុង ទាំងញញឹមបិទមាត់មិនជិតទៅវិញ
" អេ! លោកសម្លឹងស្អីងនិងមុខខ្ញុំប្រលាក់អីហេស ? " ថេយ៉ុង ក៏ងាកមកសួរទាំងឆ្ងល់ ឲ្យមើលព្រះច័ន្ទមកមើលមុខគេចឹង
" មានឯណា ! គ្មានទេឯងកុំចេះតែថាយើងឯណាទៅមើលមុខឯងនោះមុខឲ្យដូចគូទម្ចុលចឹងសោះ" ជុងគុក រហ័សប្រកែកឡើងញាប់មាត់ដូចរៀងអៀន ដែលពេលត្រូវចាប់បានចឹង និយាយហើយនាយក៏ងើបចេញទៅតែ...
" អេ! លោកឯងចង់ទៅណានិងឆ្លើយសិនមកលោកឯងមើលស្អី ! ហើយអ្នកណាមុខដូចគូទម្ចុសហាស៎! " ថេយ៉ុង ក៏រត់ទៅតាមនាយទាររកចម្លើយពីនាយក្រាស់ដែលលួចមើលគែហើយថាអត់ទៀតថែមទាំងថាគេមុខដូចគូទម្ចុលអីណាទៀត ក្រោយមកអ្នកទាំងពីរក៏ដេញប្រលែងគ្នាពេញវាលស្មៅដែលបំភ្លឺដោយដួងចិត្តទាំងសើចក្អាស់ក្អាយដូចជាគូស្នេហ៏ដេញប្រលែងគ្នាយ៉ាងចឹង បានបន្ដិច ជុងគុក ក៏ជំពប់ជើងហើយក៏ដួលសង្កត់ពីលើ ថេយ៉ុង កប់បាត់ក្នុងស្មៅ ។ ភ្នែកទល់ភ្នែកបបូរមាត់នៅជិតកៀកកិតគ្នាទ្រូងក៏សង្កត់លើគ្នាក្នុងបរិយាកាសស្ងាប់ស្ងាត់ឮសូរតែចង្វាក់បេះដូងលោតដុកដាក់ៗនិងសម្លេងដកដង្ហើមស៊ត់សកៗធ្វើឲ្យពេលវេលានេះប្រែក្លាយទៅជាពេលវេលាដ៏រ៉ូមេទិចទៅវិញប៉ុន្តែរ...
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ