ភាគទី២៦: ហេតុអីក៏ហ៊ានសម្លឹងមុខខ្ញុំចំៗបែបនេះនៅក្នុងភូមិគ្រឹះគីម ទាំងមូលហាក់ដូចជាមានភាពចលនាចជាខ្លាំងដោយសាតែវត្តមានរបស់អ្នកប្រុសតូចគីមដែរបានបាត់ខ្លួនមករាប់ឆ្នាំបែរជាបង្ហាញខ្លួនធ្វើឲ្យមនុស្សមានខ្លួនខ្លះចាប់ផ្ដើមមិនស្រួលក្នុងចិត្តកើតមានក្ដីច្រណែនឈ្នាស់នីសគេភ្លាមៗ ។
" គេជាកូនរបស់លោកពូ គីម ថេយ៉ុង !!! " ជុងគុក និយាយទាំងសម្លឹងមើលមុខលោកគីមទាំងមុខមាំបញ្ជាក់ថានាយមិនបានលេងសើចទេ
" ថា...ថាម៉េចអ្នក....អ្នកអង្គម្ចាស់និយាយថាម៉េច?តើ...តើខ្ញុំស្ដាប់ច្រលំមែនទេ?គេ....គឺជា ថេយ៉ុងហេស? " លោកគីម និយាយទាំងរដាក់រដុបញ័រដៃទទ្រឺតតើគាត់យល់សប្ដិមែនទេឬក៏ ជុងគុក គ្រាន់តែកុហសគាត់
" អត់ទេ!លោកពូមិនបានស្ដាប់ច្រលំទេគេគឺ គីម ថេយ៉ុង កូនប្រុសរបស់លោកពូដែរបាត់ខ្លួនអស់ពេល១៥ឆ្នាំនោះអី " ជុងគុក និយាយទាំងរក្សារទឹកមុខមុឺងម៉ាត់ដដែរធ្វើឲ្យលោកគីមដែរជាឪពុកឯណោះលើកដៃមកចាប់ស្មាកូនប្រុសទាំងទឹកភ្នែករលីងរលោងមួយជីវិតនេះគាត់មិនគិតថាអាចបានជួបនិងកូនប្រុសម្នាក់នេះម្ដងទៀតសោះរហូតធ្វើឲ្យគាត់មានវិប្បដិសេរីដល់សព្វថ្ងៃ ។
" ថេយ៏ ជា ថេយ៏ កូនប៉ាពិតមែនទេកូន ហុឹសៗ! ឲ្យប៉ាសុំទោលកូនប្រុស កូនប្រហែលជាលំបាកហើយប៉ុន្មានឆ្នាំនេះហុឹស!តើកូនស្អប់ប៉ា...ប៉ាអត់បានការម្នាក់នេះទេ? " ថេយ៉ុង អោបគាត់ ទាំងយំសស្រាក់លោកគីម ក៏ចាប់អោបកូនប្រុសទាំងយំខ្លាំងៗដូចគ្នាលែងខ្មាស់ ជុងគុក ដែរឈរមើលមកគាត់ហើយ ។ នាយមើលទាំងញញឹមតិចៗវាខុសអីពី ២នាក់ម្ដាយកូននោះដែរឈរភ្លឹកទាំងបើកភ្នែកធំៗបែកញើសជោគថ្ងាស់ ។
" កូនមិនដែលស្អប់លោកប៉ាទេលោកប៉ាកុំបន្ទាស់ខ្លួនឯងអីណាហុិសៗ! ថេយ៏ មិនអីទេ " ថេយ៉ុង តបទាំងយំ
" ម៉េច...ម៉េចនិងអាចទៅរួចនោះក្រែង...ក្រែងឯងងាប់...អស់អត់ទេក្រែងកូន ថេយ៏ បានស្លាប់បាត់ទៅហើយតើមែនទេលោកបងអ្នកអង្គម្ចាស់នៅឆ្នាំនោះក្រែងឃើញដោយផ្ទាល់ភ្នែកហើយ មិនចឹង? ឯងជាក្មេងបន្លំខ្លួនមកពីណា? ហេតុអីហ៊ានបន្លំខ្លួនធ្វើជាកូន ថេយ៏ យ៉ាងចឹង?ឬមួយឯងចង់បានលុយ? " ម្ដាយចុងនិយាយទាំងសម្លក់មុខ ថេយ៉ុង គេម៉េចនិងអាចនៅរស់បានទៅ???មិនពិតទេ
" អ្នកមីននិយាយបែបនេះគិតថាខ្ញុំទៅជួលមនុស្សឲ្យមកបន្លំខ្លួនធ្វើជាគូរដណ្ដឹងខ្ញុំហេស? គំនិតថោកទាបបែបនេះខ្ញុំមិនធ្លាប់ប្រើទេបើអ្នកមីនធ្លាប់ធ្វើរឿងថោកទាបបែបនេះហើយកុំគិតថាអ្នកដទៃដូចជាអ្នកមីងអីគេមិនថោកទាបបែបនឹងទេជាពិសេសគឺខ្ញុំ! លោកពូគីម នេះជាភស្ដុតាំងហើយ ថេយ៉ុង គឺត្រូវបានលោកគ្រូពេទ្យចាងជាអ្នកជួយដោយផ្ទាល់លោកពូប្រហែលជាស្គាល់គាត់ហើយតើមែនទេហើយនៅមានពូតៃកុងឡានដែរជាអ្នកបើកឡានឲ្យអ្នកមីងគីមធ្វើជាសាក្សីទៀតតែគួរឲ្យស្ដាយដែរគាត់ជួយអ្នកមីងគីមមិនបានចំណែកឯង ថេយ៏ និងពូតៃកុងឡានត្បិតថាជួយសង្គ្រោះបានតែ ម្នាក់ៗសុទ្ធតែមានរបួសធ្ងន់ ថេយ៉ុង ត្រូវបាត់បងការចង់ចាំពីមុនៗអស់ខ្លះពូតៃកុងឡានវិញបានក្លាយទៅជាមនុស្សពិការអង្គុយលើរទេះរុញអស់មួយជីវិត " ជុងគុក និយាយរៀបរាប់ពីស្ថានភាពគ្រាប់យ៉ាងហើយក៏ហុចខ្សែរករបស់អ្នកស្រីគីមឲ្យទៅលោកគីមថែមទាំងឆ្លៀតដៀលម្ដាយចុងឲ្យបាត់ស្ងាត់មាត់ដូចគេចុកទៀតផង
" គឺវានិងហើយអរគុណ....អរគុណទ្រង់ខ្លាំងណាស់ " លោកគីម យកខ្សែរកមកមើលទាំងយំលាយញញឹម
" ខ្ញុំគ្មានន័យបែបនឹងទេ....ខ្ញុំគ្រាន់តែខ្លាចថាមានអ្នកចង់ធ្វើជាកូន ថេយ៏ ប៉ុណ្ណោះខ្ញុំ.....! " ម្ដាយចុងរៀបនិងរកលេសដោះសារហើយតែលោកគីមក៏និយាយកាត់
" រឿងនេះខ្ញុំចេះបែងចែកហើយមិនទាន់ដល់វេននាងមកលូកមាត់ទេ! អ្នកអង្គម្ចាស់តើអាចនិយាយពីដំណើរដើមទងប្រាប់ខ្ញុំបានទេអ្នកទាំងពីរជួបគ្នាយ៉ាងម៉េចទៅ? " លោកគីម
" រឿងនេះបើមានពេលខ្ញុំនិងនិយាយប្រាប់នៅពេលក្រោយតែពេលនេះខ្ញុំមានការងារនៅក្រុមហ៊ុនចាំលើកក្រោយចុះ " ជុងគុក
" អូស៏! បាទតាមសម្រួលចុះចឹងខ្ញុំនាំកូន ថេយ៏ ទៅខាងក្នុងសិនហើយណា " លោកគីម
" បាទលាហើយលោកពូ ថេយ៏ បងទៅហើយណា " ជុងគុក លើកដៃសំពះលាគាត់ទើបងាកមករកគូដណ្ដឹងតាមក្រោយ
" បាទធ្វើដំណើរប្រយ័ត្នប្រយែងផង " ថេយ៉ុង ជុងគុក ងក់ក្បាលជាសញ្ញាយល់ព្រមទើបដើរចេញសម្រៅឡានរបស់ខ្លួន ។ ពេលនេះសល់តែអ្នកផ្ទះត្រកូលគីម៥នាក់ប៉ុណ្ណោះលោកគីមមិនបានខ្វល់ពីទឹកមុខរបស់ម្ដាតចុងឡើងគាត់ក៏បណ្ដើរ ថេយ៉ុង ចូលក្នុងផ្ទះទាំងញញឹមចាំបានថាគាត់ខានញញឹមបែបនេះ យូរហើយឯ យូណា ដើរតាមគាត់ទៅខាងក្នុងបាត់ទៅ ។
" ម៉ាក....តើពិតជាវាមែនហេស?បើ...បើចឹងហើយយើងត្រូវធ្វើយ៉ាងម៉េចទៅម៉ាក់? " យូរី សួរទៅម្ដាយទាំងចងចិញ្ចើម
" ឯងមិនឮអ្នកអង្គម្ចាស់អះអាងទេហេស?នៅមានភស្កុតាំងនឹងសាក្សីទៀតតើម៉ាក់អាចធ្វើអ្វីបានណ្ណើយ៎ចុះនៅស្ងៀមសិនទៅយ៉ាងណាម៉ាក់ធ្វើសម្លាប់ម្ដាយវាហើយប្រាកដជាអាចបញ្ចូល វាឲ្យទៅជួបម្ដាយវាដែរជាមិនខានទេគ្រាន់តែមិនមែនពេលនេះ " ម្ដាយចុងនិយាយទាំងញញឹមពិសពុលទាំងម្ដាយទាំងកូនល្បិចអាក្រក់ពេញខ្លួន ។
![](https://img.wattpad.com/cover/335075061-288-k634233.jpg)
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ