ភាគទី៥: បើសិនជាអូននៅមានជីវិតបងសុំឲ្យពួកយើងបានជួបគ្នាម្ដងទៀតទៅចុះ !
" ហឹមប្ដូរចិត្តហើយប៉ាខ្ញុំចង់បានប្ដីវិញ " ថេយ៉ុង
" ស្អីគេ !!! " សម្លេងព្រមគ្នា
" ហិហិ ! ខ្ញុំនិយាយលេងទេប៉ាខ្ញុំចង់ទៅលេងចម្ការសាគូរ៉ាតាំងពីដើមមកប៉ានិងម៉ាក់មិនដែលឲ្យខ្ញុំទៅសោះតើទីនោះមានអីលាក់ខ្ញុំហេស៎ ? " ថេយ៉ុង សួរទាំងឆ្ងល់ទីនោះមានអីហេស៎បានជាហាមមិនឲ្យគេទៅចឹង?
" អួយ!ធូរទ្រូងបន្ដិច ចង់ទៅក៏ទៅចុះប៉ាមិនដែលហាមទេតែមកពីទីនោះសម្បូរប្រុសៗធ្វើការគ្មានមនុស្សស្រីទេទើបប៉ាហាមកូនមិនឲ្យទៅខ្លាចថាពួកគេអាចនិងលង់ស្នេហ៏កូនប្រុសប៉ានិងណា ណាមួយកូនប៉ាស្អាតយ៉ាងនេះប៉ាចេះតែការពារទៅ " តាមពិតទៅគាត់គ្មានអ្វីលាក់ទេគ្រាន់តែនៅទីនោះមានទាំងចំការសាគូរ៉ាចំការស្រ្តប៊ីរីចំការទុរេននិងកសិដ្ឋានចិញ្ចឹមសត្វសេះចឹងហើយបានជាសម្បូរប្រុសៗនៅធ្វើការនៅទីនោះហើយប្រមូលផលម្ដងៗគឺត្រូវការកំលាំងមនុស្សប្រុសទើបធ្វើទាន់ណាមួយមកពីឃើញកូនប្រុសស្អាតពេកបានមិនហ៊ានបណ្ដោយនោះ ។
" អរចឹងហេស៎! តែចាប់ពីស្អែកទៅកូនសុំប៉ាទៅទីនោះហើយណាតើលោកប៉ាអនុញ្ញាតិទេ ? " ថេយ៉ុង ក៏សួរត
" បើកូនចង់ទៅប៉ាមិនហាមទេតែកូនត្រូវដឹងថាកូននិងត្រូវមើលថែទីនោះជំនួសប៉ាមួយរយះព្រោះប៉ាត្រូវទៅសេអ៊ូនិងចាត់ចែងការងារឲ្យបងប្រុសកូនផងបើបានជាចង់ទៅហើយនៅមើលថែទីនោះតែម្ដងទៅណា " លោកចាង ក៏និយាយបន្ដគាត់ត្រូវទៅប្រជុំនៅសេអ៊ូហើយចាត់ចែងការងារឲ្យ សុងយ៉ុល ផងមួយរយះនេះអាចនិងមិនសូវបានមកផ្ទះទេ ។
" កុំរពឹសឮទេកូនស្វាប្រយ័ត្នម៉ាក់វាយកូនណា កូនគឺជាចៅហ្វាយតូចនៅទីនោះ " លោកស្រីចាង ក៏គម្រាមកូនខ្លាចគេដើរអុកឡុកកម្មករព្រោះមានម្ដងទៅ ថេយ៉ុង ដើរកូរគេមិនឲ្យបានធ្វើការទេចឹងហើយខ្លាចថា ថេយ៉ុង និងដើរកូរគេទៀត
" Ok ប៉ាម៉ាក់កុំបារម្ភអី ខ្ញុំនិងដើរតួរជាចៅហ្វាយតូចនៅទីនោះឲ្យបានល្អ និយាយអញ្ចឹងទីនោះមានផ្ទះលំហែងដែលមែនទេប៉ាយ៉ាងណាយ៉ាងណីខ្ញុំនិងបានទៅរៀបចំរបស់របបខ្លះ? " ថេយ៉ុង និយាយទាំងសប្បាយចិត្តទីបំផុតក្ដីស្រមៃរបស់គេក្លាយជាការពិតហើយគេពិតជាចូលចិត្តផ្លែស្រ្ដប៊ីរីនិងសាគូរ៉ាណាស់ចាំមើលតែទៅដល់ដល់តែញាំឲ្យអស់ពីចំការតែម្ដងហើយ ។
" បាទកូនរៀបចំឲ្យហើយទៅណាចាំស្អែកប៉ាឲ្យគេទៅរៀបចំឲ្យកូន " លោកចាង ក៏បន្ដរ
" បាទប៉ាហិហិ! ចឹងខ្ញុំសុំទៅងូតទឹកសិនហើយណា " លោកចាងក៏ងក់ក្បាលហើយប្រញាប់រត់ឡើងទៅខាងលើបាត់ទៅឯលោកចាងក៏ទៅសម្អាតខ្លួនបាត់ទៅចំណែកអ្នកស្រីចាងវិញគាត់បានទៅរៀបចំអាហារវិញបាត់ទៅ ។ ក្រោយពីងូតទឹកសម្អាតខ្លួនហើយពួកគេទាំងបីនាក់ក៏នាំគ្នាញាំអាហារជុំគ្នាយ៉ាងមានក្ដីសុខគ្រួសាររីករាយតែម្ដងហើយនេះ ។
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ