EP11:ជួយផងយើងឈាមច្រមុះហើយ!🔥

1.6K 93 4
                                    


ភាគទី១១: ជួយផងយើងឈាមច្រមុះហើយ!🔥

ងាកមកមើលក្រុមហ៊ុនចនឯណេះវិញពេលនេះកំពុងតែមានការវឹកវរដោយសារតែចាប់បានរនុកក្នុងដែលប្រុងលួចទិន្នយ័នៅក្នុងបន្ទប់ផ្ទាល់ខ្លួនលោកចនតែសំណាង ឆាងវ៉ុន ចាប់បានហើយប៉ូលីសក៏ចុះមកឃាត់ខ្លួនគេទៅដូចគ្នាសម្រាប់លោកចន គាត់ក៏សង្ស័យដែលថាតើក្នុងក្រុមហ៊ុនគាត់រនុកក្នុងប៉ុនមាណអ្នកទៀតដែលថ្លើមធំហ៊ានក្បត់គាត់នោះ ។
" ឆាងវ៉ុន ឯងដឹងហើយមែនទេថាត្រូវធ្វើយ៉ាងម៉េចនោះ " លោកចន និយាយទាំងមុខមាំទឹកមុខគាត់ពេលការងារគឺម៉តចត់ណាស់តែក្រៅម៉ោងការងារគាត់ជាឪពុកដ៏កក់ក្ដៅម្នាក់សម្រាប់កូនៗជានិច្ច
" បាទលោកម្ចាស់! ខ្ញុំដឹងហើយ " ឆាងវ៉ុន ក៏តបទាំងមុខមាំដូចគ្នា
" អឹម! ឆាប់ទៅចាត់ការទៅយើងគិតថានៅមានរនុកក្នុងផ្សេងទៀតលាក់ខ្លួននៅទីនោះ " លោកចន
" បាទលោកម្ចាស់ ចឹងខ្ញុំសុំលាសិនហើយ" ឆាងវ៉ុន ក៏ឱនគោរពគាត់ហើយក៏ធ្វើការងាររបស់គេបាត់ទៅទុកតែលោកចន នៅវិភាគរឿងកន្លងមកម្នាក់ឯងទាំងឈឺក្បាល
" អីយ៉ាង! ជុងគុក ហា៎ឯងឆាប់មកមើលការងារឯងវិញមកប៉ាឈឺក្បាលខ្លាំងណាស់ " ក្រោយពី ឆាងវ៉ុន ចេញទៅបាត់ លោកចន ក៏យករូបថតដែលថតជុំគ្រួសារកាលពី ជុងគុក ជុងអុី និង ឆាងវ៉ុន នៅក្មេងៗនោះមកមើលហើយក៏និយាយទាំងញញឹមដាក់កូនប្រុសគាត់គ្រាន់តែសង្ឃឹមថាគេនៅមានជីវិតហើយត្រឡប់មកវិញដោយសុវត្ថិភាពប៉ុណ្ណោះ ។

🏡 ចំការគីម

" អ្នកប្រុស!អ្នកប្រុស! ភ្ញាស់ឡើងៗ " សូអុីន ប្រញាប់ឡើងមកគោះបន្ទប់ ថេយ៉ុង យ៉ាងលឿនដោរសារតែថ្ងៃរះចង់កំពង់ចុងដូងទៅហើយតែ ថេយ៉ុង នៅដេកយល់សប្ដិនៅឡើយទេ
" អួយ! ចេញទៅៗ !!ថ្លង់ណាស់!!!យើងកំពុងយលសប្ដិល្អផង ហេតុអីហ៊ានដាស់យើងហាស៎!..." ថេយ៉ុង បោះភួយដែលយកមកក្រោបក្បាលនោះក្រវែតចោលទៅម្ខាងហើយក៏បើកទ្វារស្រែកជំទាវមួយទំហឹងទាំងខឹងបើនិយាយពីសក់វិញឡើងកន្រ្ទើងគ្នាកំពុងយលសប្ដិល្អផងដាច់អស់
" អូយ! អ្នកប្រុសបែកក្រដាស់ត្រចៀកខ្ញុំហើយ! ខ្ញុំមកមើលអ្នកប្រុសព្រោះពេលនេះម៉ោង១០ព្រឹកហើយណាជិតដល់ម៉ោងថ្ងៃត្រង់កម្មករហើយអ្នកប្រុសមិនទៅចំការទេហេស៎ " សូអុីន យកដៃខ្ទប់ត្រចៀកហើយនិយាយប្រាប់ ថេយ៉ុង ឲ្យគេបានដឹងថាគេដេកជ្រុលម៉ោងហើយ
" ហាស៎!!.. នាងថាម៉េច? អូ..ព្រះអើយយើងដេកជ្រុល " ថេយ៉ុង ស្ទុះវិងទាញកន្សែងចូលបន្ទប់ទឹកទាំងប្រញាប់ទោះខកម៉ោងយ៉ាងណាតែគេមិនអាចអត់ងូតទឹកទេខ្លាចស្អុយលើCr ។ ក្រោយពីងូតទឹករួចរាល់ហើយ ថេយ៉ុង ក៏ប្រញាប់មកក្រោលសេះមុនគេដោយសារតែនាយម្នាក់នឹងទើបគេចាញ់បោកយលសប្ដិនោះ
" ចន ជុងគុក នៅឯណា?!! " មកដល់ភ្លាម ថេយ៉ុង ក៏ស្រែករកនាយសង្ហារទាំងមុខក្រញ៉ៅកុំប្រាប់ថាមករករឿងនាយណាដេកជ្រុលខ្លួនឯងទេកុំមករករឿងគេ
" អ្នកប្រុសមានការអីមែនទេ ជុងគុក យកសេះទៅឲ្យសុីស្មៅបាត់ហើយបាទ " ហីដេន ដែលនៅទីនោះក៏តបជំនួសដោយសារតែ ជុងគុក មិននៅ
" គ្មានទេឯងធ្វើការឯងទៅយើងទៅរកគេមានរឿងនិយាយគ្នា " ថាហើយ ថេយ៉ុង ក៏ដើរខ្មើតចេញទៅរកនាយក្រាស់បំណងគឺទៅរករឿងគេច្បាស់ណាស់

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now