ភាគទី៤ : ខ្ញុំចង់បានប្ដីវិញប៉ា
ព្រឹកថ្ងៃថ្មីរាងសង្ហារកម្ពស់ ១.៧៩ ចន ជុងគុក កំពុងតែស្ថិតនៅក្នុងឈុតជាCEOយ៉ាងសង្ហារលើកសក់បន្ដិចពាក់វ៉ែតតាបាញ់ទឹកអប់ម៉ាក់ CHANEL ប្រហើលក្លិនប្រុសស្អាតពេញក្រុបហ៊ុនរបស់ប៉ានាយ ។ JEON Grubគឺជាក្រុមហ៊ុននាំចូលបន្លែផ្លៃឈឺដ៏ធំបំផុតនៅកូរ៉េហើយនាយកំលោះមកលើកនេះមិនមែនមកតាមរកតែគូ ដណ្ដឹងសំព្វណចិត្តរបស់នាយតែមួយមុខទេគឺនាយមកចាប់រនុកក្នុង ក្នុងក្រុមហ៊ុនរបស់ប៉ានាយដូចគ្នាដោយសារតែមួយរយះពេលចុងក្រោយនេះក្រុមហ៊ុនមានការខាតបង់ច្រើនពេកទំនិញនាំចូល មកសុទ្ធតែទទួលបានការត្រូតពិនិត្យបានត្រឹមត្រូវតែពេលយក ទៅចែកចាយបែរជាមានបញ្ហាររាប់មិនអស់ទៅវិញទើបនាយត្រូវមកពិនិត្យដោយផ្ទាល់តែម្ដង ។" ហីយ៉ា! សង្ហារណាស់ឯង " សម្លេងរបស់បុគ្គលិទាំងអស់បានបន្លឺឡើងក្រោយពីនាយសង្ហារដើរជ្រែងហោប៉ៅញញឹមរាយមន្ដស្នេហ៍ថាក់ពួក
" មែនហើយសង្ហារណាស់សង្ហារជាងប្រធាន សុីង ទៅទៀត " នាងកំពុងនិយាយពីអ្នកដែលមានហ៊ុនច្រើនជាងគេនៅទីនេះចំនួន៣០%គឺប្រធាន ឆាង អុងសុីង
" មិនរកកន្លែងធ្វើការ ចង់ត្រូវដេញចេញហេស? " សម្លេងមាំរបស់បុរសសង្ហារ អុី ឆាងវ៉ុន ជំនួយការជំនិតរបស់លោកចន និង ជុងគុក ដូចគ្នា ។
" អត់ៗ! ពួកខ្ញុំទៅហើយលោកជំនួយការតោះៗ! " គ្រាន់តែប៉ុណ្ណឹងអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថា ឆាងវ៉ុន មានអំណាចប៉ុណ្ណានោះ ។ក្នុងអូហ្វីស!
" ឯងជួយហៅបុគ្គលិគ្រប់ផ្នែកមកប្រជុំនៅម៉ោង១ថ្ងៃត្រង់នេះផងយើងមានរឿងត្រូវនិយាយ " ជុងគុក និយាយប្រាប់ ឆាងវ៉ុន ទាំងដៃចុចកុំព្យូទ័រញាប់ស្អេកមកដល់ភ្លាមធ្វើការភ្លាមតែម្ដងហើយ
" ហីយ៉ា! ចៅហ្វាយនេះគ្រាន់តែមកដល់ធ្វើការតែម្ដងមិនសំណេះសំណាលគ្នាសិនទេហេស៎!បែកចៅហ្វាយអស់១៥ឆ្នាំហើយគួតែអញ្ជើញបាយខ្ញុំ១ពេលអីអត់ទេ " ឆាងវ៉ុន និយាយទាំងពេបមាត់តិចៗបែបគួរឲ្យស្រលាញ់តែសម្រាប់ ជុងគុក វិញពិតជាគួរឲ្យចង់ធាក់ណាស់ ។
" យើងដឹងហើយតែចាំល្ងាចទៅពេលនេះយើងត្រូវធ្វើការឆាប់ទៅកុំឲ្យយើងចាប់ឯងទម្លាក់ពីលើអូហ្វីលនេះទៅក្រោម " ជុងគុក និយាយតែមាត់តែដៃនៅតែជាប់កុំព្យូទ័រមិនលែង ។
" អីយ៉ា! អ្នកអង្គម្ចាស់តែចឹងអឹម... " ដោយភ្លេចខ្លួន ឆាងវ៉ុន ក៏ច្រលំនិយាយរឿងនេះចេញរហូតកែវភ្នែកពិឃាតទៅរបស់ ជុងគុក ក៏ត្របាញ់មកភ្លាមនាងក៏ប្រញាប់យកដៃបិទមាត់យ៉ាងលឿន ។
" បិទមាត់ឯងហើយទៅធ្វើតាមបញ្ជាររបស់យើងទៅ " ជុងគុក តបទាំងមុខមាំនាយមិនចង់ឲ្យអ្នកដឹងឬក៏ហៅនាយថាអ្នកអង្គម្ចាស់អីទេព្រោះនាយតែងតែយល់សុបិន្ដឃើញ ថេយ៉ុង ហៅនាយថា អ្នកអង្គម្ចាស់រាល់យប់នាយមិនសប្បាយចិត្តសោះដោយសារតែក្នុងសុបិន្ដនោះសភាព ថេយ៉ុង សុទ្ធតែឈាមគ្រាន់តែគេមើលមុខមិនសូវច្បាស់ប៉ុណ្ណោះនាយតែងតែគិតថាដោយសារតែនាយជាអ្នកអង្គម្ចាស់និងហើយបានជាធ្វើឲ្យមានគេច្រណែននឹង ថេយ៉ុង ដែលបានភ្ជាប់ពាក្យនិងនាយហើយអ្នកដែលនាយសង្ស័យអស់ពេល១៥ឆ្នាំមកនេះគឺម្ដាយចុងនិងឯង ។
" សុំទោលចៅហ្វាយ " ឆាងវ៉ុន ក៏ឱនមុខទុកជាការសុំទោលអ្នកជាចៅហ្វាយ ជុងគុក មិនមាត់គ្រាន់តែងង់ក្បាល ឆាងវ៉ុន ក៏ដើរចេញទៅ
" ហ្ហឹម! " នាយក្រាស់ដកដង្ហើមធំមួយដើម្បីបន្ធូអារម្មណ៏តានតឹងហើយក៏ផ្ដោតទៅលើការងារបន្ដវិញ ។
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Ficción histórica" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ