ភាគទី២៨: គឺជាគូរដណ្ដឹងរបស់ខ្ញុំ គីម ថេយ៉ុង !" ចៅហ្វាយៗ!! " កូនចៅរបស់ អុងសុីង រត់មកពីចំងាយទាំងស្រែកហៅនាយលាន់ពេញផ្ទះ
" មានរឿងស្អី?ស្លន់ស្លោរយ៉ាងនឹងឬ? " គេសួរទាំងមុខកំណាចនាំឲ្យពួកគេកូនចៅក្រោមបង្អោប់ឱនមុខចុះយ៉ាងលឿន
" គឺរ...ខ្ញុំមានដំណឹងសំខាន់មករាយការណ៍ "
" និយាយមកតើមានរឿងអី " អុងសុីង និយាយទាំងលើកតែមកផឹក
" គឺមនុស្សរបស់យើងប្រាប់ថាអ្នកអង្គម្ចាស់ចនបានរកអ្នកប្រុសតូចឃើញហើយ "
< ប្រាវ!! >
" ឯងនិយាយថាម៉េចរកគេឃើញហើយហេស? " ពែងតែដែរប្រុងនិងលើកយកមកក្រេបនោះក៏របូតដៃធ្លាក់ប្រាវនាយងាក ទៅសម្លឹងកូនចៅទាំងញញឹមតិចៗ
" បាទពេលនេះអ្នកប្រុសគីមគឺនៅភូមិគ្រឹះគីមមើលទៅអ្នកអង្គម្ចាស់ចនគឺមានបំណងចង់បិតបាំងមិនឲ្យគេឯងដឹងទេបាទ " កូនចៅរបស់នាយក៏រៀបរាប់តាមដំណើរដើមទងឲ្យនាយស្ដាប់
" ល្អ..ល្អខ្លាំងណាស់ទីបំផុតរកគេឃើញហើយឯងមានបានរូបគេមកទេ " អុងសុីង និយាយទាំងសប្បាយចិត្តអ្វីក៏នាយមិនខ្វល់ដែរសំខាន់ឲ្យតែរកមនុស្សដែរនាយតាមរកឃើញគេគឺជាមនុស្សតែម្នាក់គត់ដែរធ្វើឲ្យនាយអាចក្រោកឈរមានថ្ងៃនេះបាននាយអាចអាក្រក់ឃោឃៅចំពោះមនុស្សគ្រប់គ្នាបានតែលើកលែងគេមួយនាយមិនអាចទេ ។
" នេះអ្នកប្រុស! " កូនចៅរបស់របស់នាយហុចរូបថតរបស់ ថេយ៉ុង ប៉ុន្មានសម្លឹកដែរថតពីជំហៀងនោះឲ្យទៅ អុងសុីង មើលទោះជាថតពីចម្ងាយហើយឃើញតែពីជំហៀងក៏នៅតែឃើញមុខគេស្អាតដែរទម្រង់មុខសមឥតទាស់
" ស្អាត...ស្អាតខ្លាំងណាស់ " នាយនិយាយទាំងញញឹមពេញចិត្តថ្ងៃណាមួយនាយត្រូវតែយកគេឲ្យបាន ។SKIP
ថ្ងៃកម្មវិធីបានមកដល់ភ្ញៀវទាំងអស់បានមកចូលរួមទាំងកុះករសុទ្ធតែជាអ្នកមានមុខមាត់ក្នុងសង្គមវត្តមានរបស់អ្នកអង្គម្ចាស់ធំអញ្ជើញទៅហើយនណាដែរហ៊ានមិនមកចូលរួមនោះ ។
" អុស៏! បងប្រុសឯណាបងថ្លៃនោះ " ជុងអុី ដែរត្រូវជាម្ចាស់កម្មវិធីឯណោះមកដល់កម្មវិធីអត់មានសួរសុខទុក្ខអ្នកជាបងទេបែរជាសួររកបងថ្លៃខ្លួនទៅវិញថ្ងៃនេះនាយពាក់ឈុតសលើកសក់សរ ឡើងលើរៀបម៉ូតបែប oppa oppa សង្ហារអស់ស្ទះ
" ឯងរកប្រពន្ធយើងធ្វើអី? " ជុងគុក សួរទាំងជ្រួញចិញ្ចើមមួយថ្ងៃៗរកតែប្រពន្ធយ៉ាងម៉េចនិង
" អេ! បងមានទាន់រៀបការនឹងបងថេយ៏ ឯណាម៉េចក៏ហៅថាគាត់ថាប្រពន្ធចឹង " ជុងអុី
" ឯងកុំចេះឆ្លើយមករកប្រពន្ធយើងធ្វើអី? " ជុងគុក
" គ្មានអីទេខ្ញុំទៅខាងនោះហើយ " ជុងអុី
" សួស្ដីអ្នកអង្គម្ចាស់ ! " មីនហូ ដែរបណ្ដើរគូរដណ្ដឹងមកជាមួយនោះចូលមករាក់ទាក់ ជុងគុក ទាំងញញឹម
" លោក មីនហូ សួស្ដីបាទអញ្ជើញខាងក្នុង" ជុងគុក ក៏ហុចដៃទៅចាប់សួស្ដីជាមួយនាយទើបងាកមកញញឹមដាក់គូដណ្ដឹង មីនហូ បន្ដិច
" បាទតោះអូន " ថាហើយពួកគេក៏ចូលខាងក្នុងទៅ
" អុងសុីង! " ជុងគុក ឧទានឡើងតិចៗពេលឃើញនាយក៏មកចូលរួមដែរបែបនេះ
" សួស្តីអ្នកអង្គម្ចាស់ចន " អុងសុីង ហុចដៃមកចាប់ទាំងញញឹមតិចៗដូចគ្នានាយគ្មានអារម្មណ៏រអៀសចិត្តសោះមើលទៅតាមពិតនាយមិនចង់មកទេគិតថាចង់បំបាក់មុខ ជុងគុក ទៅហើយតែនាយចង់ជួបមក ថេយ៉ុង ទេទើបដាច់ចិត្តមកនោះ
" អឹម! សួស្តីចូលទៅអង្គុយខាងក្នុងសិនទៅ " ជុងគុក ក៏តបទាំងញញឹមតិចៗនាយមិនធ្លាប់គិតថាចង់អាក្រក់ជាមួយគេទេតែមិនដឹងម៉េចទេចរិកច្រណែនរបស់ អុងសុីង ពិបាកកែណាស់
ងុឺត!!!
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ