ភាទី១៧: សុបិន្ដសាកម្ដង☀️ Morning
ព្រឹកថ្ងៃថ្មីព្រះអាទិត្យរះបំភ្លឺភពផែនដីដាស់មនុស្សសត្វទាំងឡាយឲ្យភ្ញាស់ពីដំណេកទទួលយករឿងរ៉ាវថ្មីៗនៅថ្ងៃនេះត្របកភ្នែកពីរជាន់ដែរមានរោមភ្នែកវែងៗក្រាស់ស្អាតចាប់បើកឡើងទទួលយកថ្ងៃថ្មីទាំងជ្រួញចិញ្ចើមតិចៗម្រាមដៃស្រឡូនស្អាតលើកឡើងបាំងពន្លឺថ្ងៃកុំឲ្យចាំងប៉ះស្បែសស្អាតបាន ។
" ហុឹម! ឈឺខ្លួនណាស់ " ថេយ៉ុង និយាយតិចៗម្នាក់ឯងទាំងប្រឹងក្រោកពតពែនខ្លួនតាមរបៀបមនុស្សខ្ចិលច្រអូស
ក្រាក!!!
" អូ! ថេយ៍ ក្រោយហើយហែស!កូន " អ្នកស្រីចាង
" អ្នកម៉ាក់ អួយ! ឈឺខ្លួនខ្លាំងណាស់ " ថេយ៍ និយាយហើយក៏ចូលទៅអោបអ្នកជាម្ដាយចិញ្ចឹមដូចកូនក្មេងទើបត្អូញត្អែរប្រាប់គាត់តាមក្រោយ
" ហុឹសៗ! ឆាប់ទៅងូតទឹកទៅណានិងអាល៎មកញាំបាយជាមួយគ្នាហើយលេបថ្នាំដែរលោកប៉ាកូនរៀបចាំឲ្យណា " អ្នកស្រីចាងលើកដៃអង្អែរក្បាលកូនតិចៗទាំងញញឹម
" បាទ " ថាហើយទើបគេប្រលែងដៃចេញពីម្ដាយហើយទាញកន្សែងចូលបន្ទប់ទឹកបាត់ទៅ អ្នកស្រីចាងក៏នៅរៀបចំកម្រាលពូកនៅភួយឲ្យកូនប្រុសទើបគាត់ចេញទៅវិញ ។.......
" អាល៎!អ្នកម៉ាក់ហេតុអីធ្វើម្ហូបច្រើនយ៉ាងនិងអូហូ! សុទ្ធតែឆ្ងាញ់ៗ ទៀត " មកដល់ខាងក្រោម ថេយ៉ុង លាន់មាត់សរសើរអ្នកម៉ាក់ខ្លួនតែម្ដងព្រោះតែព្រឹកនេះមានម្ហូបពេញតុកតែម្ដងហើយសំខាន់សុទ្ធតែជាម្ហូបដែលគេចូលចិត្តទៀត
" មិនមែនម៉ាក់ទេ " អ្នកស្រីចាង
" ថេយ៉ុង!! គឺបងជាអ្នកធ្វើឲ្យឯងណា " សម្លេងស្រួយស្រេះរបស់ សុងយ៉ុល បានបន្លឺនាយគ្រាន់តែបានដំណឹងមកថាប្អូនឈឺក៏ខំមកពី សេអ៊ូដើម្បីមកមើលប្អូនហើយទើបតែមកដល់យប់មិញនេះទេ ពេលមកដល់ប្អូននៅមិនទាន់ដឹងខ្លួនទើបមិនហ៊ានទៅរំខានហើយព្រឹកនេះគេក៏បានងើបធ្វើអាហារពៅជាច្រើនសុទ្ធតែជាអាហារដែរថេយ៉ុង ចូលចិត្តផងដែរដើម្បីឲ្យគេឆាប់មានកម្លាំងឡើងវិញ
" អាល៎! បងប្រុសនឹកណាស់សុំអោបមួយមក " ថេយ៉ុង
" អេៗ...អត់កើតទេខ្លួនបងប្រលាក់ណាស់បងទៅដោះអៀមទុកសិទ្ធណា " នាយនិយាយហើយក៏ចូលទៅក្នុងផ្ទះបាយហើយដោះអៀមធ្វើម្ហូបទុកសិន
" អៅ...បងប្រុសចុះក្រែងថាអោបគ្នាហី យ៉ាងម៉េចលែងស្រលាញ់ខ្ញុំហើយហ៎?" ថេយ៉ុង និយាយទាំងពេបមាត់តិចៗពេលបងប្រុសស្រាប់តែដើរគេចពីគេ
" មានឯណាបងគ្រាន់គិតថាខ្លួនបងគឺប្រលាក់យលល្អកុំអីណា " សុងយ៉ុល ពិតមែនខ្លួននាយប្រលាក់ណាស់ខ្លាចថាអាចនិងប្រ លាក់ប្អូនសំពណ្វចិត្តរបស់នាយ
" ហាសហាៗ!!បានហើយៗនាំគ្នាញាំបាយទៅណា " អ្នកស្រីចាង ក៏និយាយកាត់មើល ថេយ៉ុង ពេបមាត់ចង់យំហើយបើមិនឃាត់ទេ មានម្ខាងយំឥឡូវហើយ
" អ្នកម៉ាក់ចុះ ជុងគុក វិញនោះ? ត្រូវហើយគេគឺជាអ្នកជួយកូនមែនទេ ចុះ..ចុះពេលនេះគេយ៉ាងម៉េចទៅហើយ? " ញាំបាយសុខៗ ថេយ៉ុង ស្រាប់តែនឹកដល់នាយក្រាស់ដែរលះបង់ជីវិតដើម្បីទៅជួយខ្លួួននោះតើគេមានកើតអីឬក៏អត់អារម្មណ៏បារម្ភខ្វល់ខ្វាយក៏កើតឡើងមកភ្លាមៗហាមចិត្តមិនគិតមិនបាន
" ជុងគុក?? ជុងគុក ជាអ្នកណា?? " សុងយ៉ុល សួរទាំងឆ្ងល់
" គឺជាអ្នកដែរជួយជីវិតប្អូនឯងគេមិនអីទេគ្រាន់តែពេលនេះត្រូវការ សម្រាកឲ្យគ្រប់គ្រាន់តែប៉ុណ្ណោះ " លោកចាង
" អឹម!បានហើយៗឆាប់នាំគ្នាញាំទៅណាម្ហូបត្រជាក់អស់ហើយ " ថាហើយពួកគេក៏នាំគ្នាញាំអារហារជុំគ្នាយ៉ាងរលូនមានតែនាយតូច ទេដែររៀងស្រងូតស្រងាត់ជាងគេគេពិតជាចង់ទៅមើលនាយខ្លះណាស់ ។
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ