EP21: ខ្ញុំម្ចាស់ចង់តែចិញ្រ្ចាំទ្រង់ឲ្យម៉តដូចសាច់ជ្រូកនេះទេ

1.5K 84 4
                                    


      ភាគទី២១: ខ្ញុំម្ចាស់ចង់តែចិញ្រ្ចាំទ្រង់ឲ្យម៉តដូចសាច់ជ្រូកនេះទេ

 
    ឆាង អុងសុីង គឺជាក្មេងកំព្រាតដែររស់នៅរសាត់អណ្ដែតដើរសុំទានគេនៅតាមផ្លូវតែចៃដន្យថ្ងៃមួយគេបានក្លាយជាមិត្តនិង ជុងគុក អ្នកអង្គម្ចាស់ធំត្រកូលចនហើយក៏ត្រូវបាន ជុងគុក អង្វរឲ្យលោកចនជួយមនុស្សម្នាក់នេះផងលោកចនក៏ព្រមនាំគេឲ្យទៅនៅក្នុងមណ្ឌលកុមារកំព្រារហើយក៏ទំនុកបម្រុងការសិក្សារៀនសូត្រដល់គេរហូតចប់មហាវិទ្យាល័យ ។ តាំងតែពីក្មេងមកម្លេះពេលដែរ ជុងអុី បានជួបនិង អុងសុីង លើកទី១គេក៏មិនចូលចិត្តនាយទៅហើយគេពិតជាស្អប់ អុងសុីង ដល់ឆ្អឹងតែម្ដងហើយ ។ និយាយទៅគ្រួសារចនគឺជាអ្នកមានគុណរបស់ អុងសុីង ហើយតែគេមិនត្រឹមតែមិនសង គុណហើយថែមទាំងមានភាពច្រណែនជាមួយ ជុងគុក តាំង តែពីក្មេងព្រោះថាគេបានសម្លឹងមើល ជុងគុក ធំធាត់ឡើងមកជាមួយភាពមាន សេចក្ដីថ្លៃថ្នូ នេះបានគេថាជួយមនុស្សឲ្យមើលមនុស្សខ្ចាត់ព្រាត់ខ្លះដូចជា អុងសុីង ចឹងមិនគួរយកខ្លួនបៀតទេ ។

   🏡🌸ផ្ទះចំការ

      តុកៗ!តុកៗ!

  " ថេយ៉ុងហា៎ ថេយ៉ុង ក្រោកឡើងមកព្រឹកហើយណា ថេយ៍ ក្រោកឡើងកូនម៉ាក់ " ព្រឹកម៉ោង៧អ្នកស្រីចាងដើរមកគោះទ្វារបន្ទប់កូនប្រុសសំពឹករបស់ខ្លួនដែរដេកមិនព្រមភ្ញាស់ឲ្យក្រោកមកទទួលពន្លឺព្រះអាទិត្យនិងគេបានខ្លះណាមួយមានមនុស្សបញ្ជារគាត់ឲ្យដាស់គេផង
  " មើលទៅគេមិនក្រោកទេអ្នកមីនចេញទៅចុះចាំខ្ញុំជាអ្នកដាស់គេដោយខ្លួនឯង " ជុងគុក និយាយទាំងសើចតិចៗចប់ហើយអនាគតប្រពន្ធតូចនាយ
  " តែ......អ្នកអង្គម្ចាស់! " អ្នកស្រីចាង
  " កុំបារម្ភអីទុកចិត្តចុះ " ជុងគុក
  " ចឹងខ្ញុំម្ចាស់សុំទៅក្រោមមុនហើយ " ថាហើយអ្នកស្រីចាង ក៏ដើរចេញទៅក្រោមបាត់ទៅពេលនេះពួកគាត់ស្នាក់នៅផ្ទះចំការសិនណាមួយខែនេះជាខែប្រមូលផលដំណាំផងទើបមិនចង់ធ្វើដំណើរទៅមកៗ
   ក្រាក!
  " ថេយ៉ុង ! " ជុងគុក បើកទ្វារចូលទៅហើយក៏ដើរទៅសម្ដៅគ្រែធំល្មមដែរកំពុងតែមានមាឌតូចកំពុងលង់លកនៅពីលើនោះទាំងច្រង៉េងច្រង៉ាងលើកដៃលើកជើងផុតអស់ពីពូកហូរទឹកមាត់ឲ្យកក្លាក់
  " ហ្ហើយ! អ្នកណារកស្អីនិងថ្លង់ណាស់កំពុងតែដែកលក់ស្រួលផង ហឹម " ថេយ៉ុងនិយាយទាំងមុខក្រញ៉ូវហើយក៏ងាក់ទៅញីមុខនិងខ្នើយម្ខាងទៀតតែមិនទាន់និងបានដេកវិញបានស្រួលបួលផង ស្រាប់តែ
   " ឆឹងៗ!! ក្រោកឡើងៗអ្នកប្រុសតូច ឆាប់ក្រោកឡើង " ជុងគុក យកគំរបឆ្នាំងមកវៃផ្ទប់គ្នាផាំងៗធ្វើឲ្យមាឌតូចឯណេះប្រលឹងហោះចេញពីខ្លួនបាត់ហើយគេប្រឹងរើបទាំងមុខមីងមាំងភ័យមិនស្ទើរទេមើលទៅ
  " ក្រោក..ក្រោកហើយៗ!!ហុឹកៗទ្រង់លេងអីនិងខ្ញុំម្ចាស់ភ័យណាស់ " ថេយ៉ុង និយាយទាំងពេបមាត់យំគេពិតជាភ័យខ្លាំងណាស់មិនលេងសើចទេ
   " ថេយ៍!យើង..យើងសុំទោលកុំយំអីណា " ជុងគុក ក៏ស្ទុះចូលទៅអោបលួងលោមក្មេងតូចដែលពេបមាត់យំនោះគេក៏ភ័យណាស់ដែរពេរឃើញមាឌតូចយំបែបនេះ
   " ទ្រង់លេងអ្វីនិងហើយចូលមកក្នុងបន្ទប់ខ្ញុំម្ចាស់ធ្វើអី?? " ក្រោយពីបាត់យំហើយគេក៏រកនិងឃើញសួរថាទ្រងចូលមកក្នុងបន្ទប់គេយ៉ាងម៉េចបាន
  " យើងចូលមកដាស់ ថេយ៍ និងហើយ " ជុងគុក និយាយទាំងសើចស្ញើញដាក់កំលោះតូចដែរគេងហារទឹកមាត់ប្រលាក់ពេញមុខឲ្យដឹងនិយាយតែមាត់ដៃនៅអោបគេដដែរ
  " ដាស់ខ្ញុំម្ចាស់?ទ្រងដាស់ខ្ញុំម្ចាស់ធ្វើអីទៅ? " ថេយ៉ុង សួរទាំងលើកចិញ្ចើមម្ខាង
  " ដាស់ឲ្យអូនទៅធ្វើអាហារពេលព្រឹកឲ្យបងនោះអីសឺត! " និយាយហើយគេក៏ប្រើឱនចូលទៅថើបថ្ពាល់ដែរប្រលាក់ទឹកមាត់នោះមួយខ្សឺតធ្វើឲ្យ ថេយ៉ុង ឯណេះបើកភ្នែកធំkiss morning មែនទេ?
  " ទ្រង់ធ្វើស្អីនឹងចេញទៅចាំខ្ញុំម្ចាស់ទៅធ្វើឲ្យ " ថាហើយគេងើបគ្រេសចេញពីបន្ទប់ទាំងញញឹមហ្ហើយព្រឹកនេះស្រស់ស្រាយខ្លាំងណាស់បានមួយខ្សឺតហើយមានកម្លាំងពេញបឹប😚 ។

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now