ភាគទី២៤: អូនត្រៀមហើយឬនៅ?" នែ! នាង យូណា !!! " សម្លេងកញ្ចែរដែរ ជុងអុី ចំណាំច្បាស់ក្នុងត្រចៀករបស់នាយបានបន្លឺឡើង សម្លេងនេះហើយដែរស្រែកជេរនាយនៅថ្ងៃនោះចុះក្រែងនាងនៅចំពោះមុខហើយមិនចឹង ហេស? ហើយចុះសម្លេងនោះមកពីណា?
" យូណា !! " ម្ដាងចុងហាក់គាំងស្ញេញពេលមកឃើញបែបនេះ
" យូរី អ្នកម៉ាក់!! ជួយកូនផង " យូណា
" នេះ....នេះស្អីងនិង?ពួកនាងជាកូនភ្លោះហេស? " ជុងអុី ឧទានឡើងទាំងសញ្ញាសួរលោតពេញខួរក្បាល
" អរ! នេះជាអាប្រុសរោគចិត្តដែរដើរបុកខ្ញុំពីថ្ងៃមុនតើ!នែនាង យូណា ឯងស្គាល់គេហេស! មើលចុះមកចាប់ដៃចាប់ជើងគ្នាកណ្ដាលវាលទៅកើតអត់កេរ្ដី៍ខ្មាស់! " យូរី នេះហើយសម្ដីអត់ មាយាទហើយដែរស្រែរជេនាយនៅថ្ងៃនោះនាយចាំច្បាស់ណាស់
" ស្រីឆ្គួតនាងថាអ្នកណារោគចិត្តនិយាយឲ្យស្រួលបួលណានាងជាស្រីបីសាចមកពីខាងណាប្រយ័ត្នខ្ញុំវៃនាងឲ្យចេញរូបរាងដើមណា " ជុងអុី ស្រែកតមាត់ទៅ យូរី ទាំងក្ដៅចិត្តស្រីម្នាក់នេះអីក៏មាត់អាក្រក់ម្លេះណ៎?
" លោកនិងហើយទើបជាបីសាច " យូរី
" នាង.... " ជុងអុី ប្រូងនិងតបមាត់ហើយតែ យូណា ក៏និយាយកាត់
" អ្នកអង្គម្ចាស់តូចល្មមអាចលែងដៃខ្ញុំម្ចាស់បានហើយឬនៅ? ខ្ញុំម្ចាស់មិនដែរស្គាល់ទ្រង់ទេមិនគួរកាន់ដៃគ្នាអីបែបនឹងឡើយម្យ៉ាងទៀតខ្ញុំម្ចាស់ក៏មិនមែនជាកូនក្មេងលួចឪពុកម្ដាយចូលក្លឹបដែរខ្ញុំម្ចាស់អាយុ២០ឆ្នាំគ្រប់អាយុអាចចូលបានហើយមិនបាច់ត្រូវលួចលាក់ទេបើខ្ញុំម្ចាស់ចង់ចូលនោះ " យូណា និយាយ ទាំងញញឹមឌឺនាយខឹងណាស់មិញនេះដៀលនាងសុទ្ធតែក្មេងលួចម្ដាយឪពុកចូលក្លឹមហេស?
" អូស!សុំទោលៗខ្ញុំយល់ច្រលំហើយហិហិ! " ជុងអុី ប្រញាប់ប្រលែងដៃពី យូណា យ៉ាងលឿនហើយក៏សើចបន្លប់តិចៗខ្លាចគេខឹងខ្លួន
" ហ្ហើយ! នាង យូណា គេជាអ្នកណាឲ្យឯងគោរពគេនោះយើងឲ្យឯងទៅយកក្រែមនៅឡានឲ្យយើងមកនិយាយអីជាមួយមនុស្សឆ្គួតម្នាក់នេះទៅមើលចុះតែងខ្លួនបែបនេះមកដំណាក់របស់អ្នកម្នាងធ្វើអី?មករត់តុកហេស?ឬមួយ..... "
" យូរី ឯងកុំខ្វះការគួរសមចំពោះអ្នកអង្គម្ចាស់តូចណា " យូណា និយាយហើយធ្វើឲ្យម្ដាយចុងនិងយូរីបើកភ្នែកធំៗភ្ញាស់ផ្អើលជាខ្លាំង
" នេះជា....អ្នកអង្គម្ចាស់តូចជាប្អូនប្រុសរបស់....អ្នកអង្គម្ចាស់ចនឬ? " ម្ដាយចុងគ្រាន់តែដឹងថាអ្នកម្ខាងទៀតជាអ្នកអង្គម្ចាស់ចាប់ផ្ដើមប្ដូរអាកបកិរិយាភ្លាមៗ
" ជុងអុី មកដល់ហើយហេសកូន?មកដល់ហើយម៉េចមិនចូលក្នុងទៅលោកយាយកុំពុងរងចាំកូនណា " លោកស្រីចន ក៏ចេញមកកាត់ចង្វាក់ពួកគេនិយាយគ្នានិយាយឲ្យត្រង់ចុះគាត់មិនចង់ឲ្យកូនគាត់មកនិយាយរាក់ទាក់និងម្ដាយកូនបីនាក់នេះទេ
" អូ! អ្នកម៉ាក់គាប់ជួនជាមានការយល់ច្រលំគ្នាតែមិនអីទេពេលនេះដោះស្រាយបានចប់ហើយតោះពួកយើងចូលខាងក្នុងទៅ អឺ...អ្នកនាង យូណា ឲ្យខ្ញុំសុំទោលផងណា " និយាយហើយ ជុងអុី ក៏ដើរចេញទៅនាយគ្មានបំណងថាឲ្យនាងទេតែមកពីនាងយល់ច្រលំគិតថានាងជាយូរី
" អីយ៉ា! យូណា កូនម្ដាយ! ម៉ាក់មិនដែរដឹងសោះថាកូនបែរជាមានសម្រស់ទាក់ទាញយ៉ាងនឹងសោះម៉ាក់គិតថាអ្នកអង្គម្ចាស់តូចចាប់អារម្មណ៏ឯងហើយណាចាប់ទ្រង់ឲ្យជាប់ទៅឮទេ " ម្ដាយចុង និយាយទាំងញញឹមចុងមាត់ខុសពី យូណា ដែរឈរស្ដាប់គាត់ និយាយទាំងពេបមាត់របៀបមនុស្សមិនខ្វល់ទៅវិញនាងមិនចូលចិត្តគិតរឿងទាំងអស់នឹងទេវាអត់ប្រយោជន៏មនុស្សណាបើគេស្រឡាញ់យើងចាំបាច់អីត្រូវទៅចាប់ចង់គេនោះតែគេមិនស្រឡាញ់ហើយប្រឹងដល់ស្លាប់ទៀតក៏គេមិនយកភ្នែកមើលដែរត្រូវចាំ ។
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ