EP12: ខ្ញុំមិនដែរដណ្ដើមស្មៅសេះឯងសុីទេ

1.6K 103 2
                                    


ភាគទី១២: ខ្ញុំមិនដែរដណ្ដើមស្មៅសេះឯងសុីទេ

ក្រោយពីបញ្ចប់អាហារពេលល្ងាចហើយ ជុងគុក ក៏ប្រញាប់មកកន្លែងគេងរបស់ខ្លួនវិញហើយយកទូរស័ព្ទសេរីចាស់ដែលទើបនិងជួសជុលហើយនោះយកមកមើល ។ គ្រាន់តែចុចបើចេញភ្លាមនាយអរស្ទើរស្លាប់ទៅហើយមាឌមាំក៏ប្រញាប់ចុចរាវលេងនៅក្នុងទូរស័ព្ទនោះតែវាមានតែមួយខ្សែរគត់គឺលេខរបស់ ឆាងវ៉ុន មនុស្សជំនិតរបស់នាយហើយក៏ដូចជាប្អូនប្រុសនាយដែល ។ ជុងគុក ចុចខលទៅ ឆាងវ៉ុន ទាំងញ័រដៃទទ្រើកដូចជាភ័យៗម៉េចទេ ។

   .......

   " អាឡូ អុី ឆាងវ៉ុន និយាយ " ឆាងវ៉ុន និយាយទាំងសម្លេងមាំមនុស្សកំពុងតែងូតទឹកផងចេះតេមករំខានទៅកើតសំខាងលេខប្លែកទៀត
" អាឡូ ឆាងវ៉ុន គឺយើងណា.. ! "
" យើងណា!ចង់មកបោកប្រាស់យើងមែនទេ?ឯងបោកខុសមនុស្សហើយ! " មិនស្ដាប់គេនិយាយឲ្យចប់ ឆាងវ៉ុន រ៉េបយកៗព្រោះគិតថាជាជនឆបោកតេមកបោកលុយខ្លួន
" មិន..មិនមែនទេស្ដាប់យើងសិន ឆាងវ៉ុន ...! " និយាយមិនចប់ ឆាងវ៉ុន ក៏និយាយកាត់ទៀត
" យ៉ា!!! អាល្អិតឯងប្រហើនម្លេះហ៊ានហៅឈ្មោះយើងទៀតហើយទៅស្គាល់ឈ្មោះយើងពីណាហាស! អត់កើតទេយើងត្រូវតែប្ដឹងឯងកុំឲ្យលើកក្រោយដើរបោកគេចឹងទៀត ...អូស! " ឆាងវ៉ុន និយាយបម្រុងនិងចុចបិទទៀតតែ......
" អាចង្រៃ ឆាងវ៉ុន យើងគឺ ចន ជុងគុក ណាប៉ុណ្ណឹងអាចស្គាល់ឈ្មោះឯងបានហើយឬនៅហាស!.... " ជុងគុក និយាយទាំងគំហកឲ្យនាយបណ្ដាលឲ្យ ឆាងវ៉ុន ត្រូវដកទូរស័ព្ទចេញពីត្រចៀកយ៉ាងលឿនអត់ស្ដាប់គេនិយាយឲ្យចប់ទេគិតតែកាត់យកៗរកតែគេនិយាយឲ្យចប់មិនទាន់
" អុស! ចៅហ្វាយតូចៗពិតមែនហេសនេះចៅហ្វាយតូចនៅរស់ទេហេស៎ហើយចៅហ្វាយកំពុងនៅឯណាខ្ញុំទៅទទួលទាន ហីយ៉ាហេតុអីក៏ខ្ញុំចាំសម្លេងចៅហ្វាយតូចមិនបានចឹង "  ឆាងវ៉ុន និយាយទាំងភ្ញាស់ផ្អើលតាមរកនាយយូហើយរកអត់ឃើញសោះហើយសុខៗក៏តេមកនណាមិនភ្ញាស់ផ្អើល
" អើរ! យើងនៅរស់ទេឯងមិនបាច់ចង់ដឹងទេពេលនេះថាយើងនៅឯងណាតែពេលនេះយើងសុំជួបលោកប៉ាបន្ដិច " និយាយហើយ ឆាងវ៉ុន ក៏កាន់ទូរស័ព្ទយកទៅឲ្យលោកចនដំបូងគាត់ក៏រៀងភ្ញាស់ផ្អើលដែលមិនស្មានថាកូនប្រុសគាត់អាចនៅមានជីវិតសោះក្រោយមកពួកគេក៏និយាយសាច់ការជាមួយគ្នាយ៉ាងយូមិនដឹងជាអីខ្លះទេ ។

លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]Where stories live. Discover now