ភាគទី៣៣: ការពិត!!!!⚠️ក្រោយចាប់ខ្លួនអ្នកស្រីលីហើយគ្រប់គ្នាក៏បានទៅដល់តុលាការដើម្បីជួបសាក្សីដែរបានដឹងរឿងទាំងអស់នោះជាមួយគ្នាតែម្ដង។ ម្ដាយចុងបើកភ្នែកធំៗព្រោះមិននឹកស្មានថាមនុស្សដែរនៅពីក្រោយរឿងនេះគឺជា ជុងគុក សោះគាត់រឹតតែភ្ញាស់ផ្អើលថែមទៀតពេលដឹងថា មនុស្សដែរជួយ កាង សុងហាន គឺជានាយអញ្ចឹងបានន័យថានាយបានដឹងរឿងគ្រប់យ៉ាងអស់ហើយ តើមែនទេ???
" សារភាពទោលរបស់អ្នកស្រីមកក្រែងល៎រអាចបន្ធូរបន្ថយទោលរបស់អ្នកស្រីបានខ្លះ " ចៅក្រមកាត់ក្ដីនិយាយឡើងនៅពេលដែរលោកហានសារភាពគ្រប់យ៉ាងតែអ្នកស្រីនៅតែមិនព្រមសារភាពទៀតបែបនេះ
" ខ្ញុំមិនបានធ្វើខ្ញុំមិនបានខុស!!ហេតុអីត្រូវឲ្យខ្ញុំសារភាពមានតែសាក្សីឯណាភស្ដុកតាំងនោះ??មានត្រឹមមនុស្សម្នាក់មកចោទប្រកាន់ខ្ញុំបែបនេះតើសមទេ " អ្នកស្រីលីដៃជាប់ខ្នោះនៅតែប្រកែកថាខ្លួនមិនបានធ្វើមិនដឹងរឿងគ្រប់យ៉ាងថែមទាំងទាមទារចង់បានភស្ដុតាំងទៀត
" មែនហើយអ្នកម៉ាក់ខ្ញុំមិនបានខុសទេបើគ្រាន់បើយកភស្ដុតាំងមក " យូរី និយាយកាន់ជើងម្ដាយទោះជាដឹងច្បាស់ថាគាត់ជាឃាតករក៏ដោយ
" ហុឹសៗ!! ចង់បានភស្ដុតាំងហេស?នេះយកទៅលោកប៉ូលីសនេះជា voice ខ្ញុំបានពីម៉ាសុីនស្រូបសម្លេងដែរបង្កប់ទុកក្នុងបន្ទប់សម្ងាត់អ្នកស្រី " ថេយ៉ុង សើចបន្ដិចទើបលើកយក Voice ដែរខ្លួនបានលួចបង្កប់ទុកនោះយកមកឲ្យប៉ូលីសមិនថាគាត់ធ្វើអ្វីនិយាយអ្វីគេដឹងតែទាំងអស់នឹង
" នេះ...ឯង...គីម ថេយ៉ុង ឯងលួចបន្ទប់យើងតាំងពីពេលណា?ហេតុ..ហេតុអីឯង.. " ម្ដាយចុងនិយាយមិនទាន់ចប់ផង Voice សម្លេងនោះក៏ចាក់ឡើងឮខ្លាំងៗកាត់មុខគាត់បាត់...
( តើនណាទៅ? នណានៅពីក្រោយរឿងនេះ?ម៉េចបានជាគេជួយអាម្នាក់នោះ? តើមាននណាដែរដឹងរឿងនេះ?នណាដឹងរឿងដែរយើងសម្លាប់នាងប្រពន្ធដើមនោះ? នណាដឹងអាថ៏កំបាំងយើង? ) Voice សម្លេងដែរ ថេយ៉ុង បានត្រៀមទុករួចជាស្រេចនោះបានបន្លឺឡើងខ្លាំងៗពីមុខតុលាការនិងអង្គចៅក្រមទាំងអស់វាគ្មានអ្វីត្រូវសួរនាំទៀតទេភស្ដុកតាំងក៏មានសាក្សីក៏មានពេលនេះមានតែបញ្ចូនមនុស្សឲ្យទៅដេកគុកតែម្ដងទៅ
ផាំង!!!
" ហាន់ ស៊ុនលី កាត់ទោលឲ្យជាប់ពន្ទធនាគារ៥០ឆ្នាំពីបទមនុស្សឃាតឯ កាងសុងហាន កាត់ទោលឲ្យជាប់ពន្ទធនាគារ៣០ឆ្នាំពីបទប៉ុនប៉ងសម្លាប់មនុស្សបិទអង្គប្រជុំ!! " អង្គចៅក្រមបានគោះជួងបិទសម្នំរឿងហើយរឿងក្ដីនេះក៏ចប់ត្រឹមនឹងដែរ
" ឈប់សិនៗ! ខ្ញុំមានរឿងមួយទៀតដែរត្រូវប្រាប់អ្នកទាំងអស់គ្នា យូរី យូណា រឿងនេះប៉ាបានលាក់ទុកអស់រយះពេ១៥ឆ្នាំហើយ ហើយវាក៏គួរតែល្មមដល់ពេលត្រូវប្រាប់គ្រប់យ៉ាងហើយលោកម្ចាស់គីមតាមពិត យូរី និង យូណា មិនមែនជាកូនលោកម្ចាស់ទេពួកគេគឺជាកូនខ្ញុំនិង ស៊ុនលី ទេ " លោកហាន់ និយាយបែបនេះធ្វើឲ្យមនុស្សគ្រប់គ្នាឡើងស្រឡាំងជាពិសេសយូ ណា និង យូរី តែម្ដងពួកគេឡើងគាំងលែងនិយាយចេញហើយ
" ហាស៎!!!តើវាជាកាលពិតហេស? " លោកគីម សួរទាំភ្ញាស់ផ្អើលគាត់ពិតជាស្មានមិនដល់ពិតមែន
" មិន...មិនពិតទេ!ឯងនិយាយផ្ដេសផ្ដាសស្អី!លោក..លោកបងកុំជឿគេនិយាយអី! " អ្នកស្រីលី ដៃជាប់ខ្នោះខំប្រឹងប្រកែកឡើងញាប់មាត់
" តើនៅចង់កុហសគេដល់ណាទៀតពេណាទើបភ្ញាស់រលឹក!!កាលនោះបើកុំតែមកពីខ្ញុំលោភលន់ពេកអ្នកស្រីគីមក៏មិនត្រូវស្លាប់ដែរហើយអ្នកប្រុស ថេយ៏ ក៏មិនត្រូវកំព្រាលម្ដាយនិងជួបការលំបាកបែបនេះដែរពេលនេះខ្ញុំដឹងខ្លួនវាក៏ខុសអស់ទៅហើយសុំទោលកូនស្រីប៉ាមកពីប៉ាមិនចេះពិចារណាគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួនមិនខ្វល់ពីមនុស្សនៅជុំវិញខ្លួនអ្នកអង្គម្ចាស់ចនអ្នកប្រុស ថេយ៍ ខ្ញុំអាចសុំទ្រង់រឿងមួយបានទេ? " លោកបាន និយាយទាំងសម្លឹងមុខ ជុងគុក ជាប់
" លោកចង់បានអ្វីនិយាយមក " ជុងគុក
" កូនស្រីទាំងពីររបស់ខ្ញុំពួកនាងគ្មានកំហុសទេសុំអ្នកអង្គម្ចាស់និងអ្នកប្រុស ថេយ៍ ដោះលែងពួកនាងចុះខ្ញុំសុខចិត្តរស់នៅក្នុងគុកមួយជីវិតក៏បានដែរឲ្យតែទ្រង់និងអ្នកប្រុសយល់ព្រម " លោកហាន់និយាយទាំងលុតជង្គងចុះមុខ ថេយ៉ុង និង ជុងគុក
" អូនថាទៅ " ជុងគុក ខ្សឹមដាក់ ថេយ៉ុង តិចព្រោះរឿងនេះមិនមែនគេអ្នកសម្រេចទេវាជារឿងរបស់ ថេយ៉ុង ទេ
" មនុស្សគ្មានកំហុសខ្ញុំមិនប្រកាន់ទេបានហើយបញ្ចប់វាត្រឹមនិងចុះចាត់ទុកថាខ្ញុំបានរកយុត្តធម៏ឲ្យម្ដាយខ្ញុំបានហើយ " ថេយ៉ុង និយាយទាំងបិទភ្នែកហើយទឹកភ្នែកមួយដំណក់ក៏ស្រក់ហូរមកដោយមិនដឹងខ្លួន
" ហេតុ...ហេតុអី?ឯងបំផ្លាញជីវិតយើងម្នាក់ហើយមិនគ្រប់តើមែនទេទើបឯងទៅបំផ្លាញ់ជិវិតកូនស្រីឯងទៀតបែបនេះឯងឲ្យពួកគេប្រើត្រកូលកាងឯងបានការស្អីឯងមានស្អីអាចការពារកូនបានហាស៎តើត្រកូលកាងឯងអាចការពារកូនយើងបានដែរហេស៎? " អ្នកស្រីលី ស្រែកយំទាំងឈឺចិត្តមានតែត្រកូលគីមទេទើបអាចការពារគាត់និងកូនបានចុះពេលនេះលោកហាន់ប្រាប់គ្រប់គ្នាថាពួកនាងមិនមែនកូនលោកគីមបាននណាការពារពួកនាងទៀតទៅ
" សុំទោល!!!ឪ្យប៉ាសុំទោលកូនស្រី....តែប៉ាមិនចង់កុហសគ្រប់គ្នាទេប៉ានិងម៉ាក់ធ្វើខុសហើយមិនចង់ឲ្យកូនដើរផ្លូវចាស់ដូចពួកយើងទេ " លោកហាន់និយាយពេលដែរប៉ូលីសនាំគាត់ដើរមកដល់មុខ យូណា និង យូរី គាត់ពិតជាខុសធ្ងន់ហើយក៏មិនចង់ឲ្យកូនគាត់ក្លាយទៅជាមនុស្សអាត្មានិយមដូចជាគាត់ឡើយ
" ទៅ! " ប៉ូលីសបាននាំខ្លួនអ្នកទាំងពីរចេញទៅហើយគ្រប់យ៉ាងក៏បានបញ្ចប់ហើយលោកគីមក៏ដើរមកពីមុខ យូណា និងយូរី ទោះជាមិនមែនកូនបង្ដើតតែមនោសញ្ចេនារស់នៅជាមួយគ្នាតាំងពីពួកនាងនៅក្នុងពោះរហូតដល់ធំៗអស់ហើយនណាទៅអាចកាត់ផ្ដាច់បានងាយៗនោះ ។
" យូរី យូណា បើពួកគាត់មិនយល់ទាល់ទេអាចទៅនៅផ្ទះរបស់យើងវិញបានណាពួកកូនក៏ដូចជាកូនរបស់ប៉ាដែរគ្រប់យ៉ាងវាបានបញ្ចប់ហើយប៉ានិងបងថេយ៍មិនប្រកាន់និងពួកកូនទេទុកថាប៉ាគឺជាប៉ារបស់កូនពីមុនទៅណា " លោកគីម និយាយទាំងរលីងរោលងចង់យំបន្ដិចអីបន្ដិចត្បិចថារាល់ដងគាត់មិនសូវនិយាយល្អឬពេញចិត្តនិងពេញចិត្តរឹងរូសរបស់ពួកនាងមែនតែគាត់គឺស្រលាញ់ពួកនាងណាស់ទោះជាពេលនេះដឹងថាពួកនាងមិនជាកូនគាត់ក៏ដោយក៏គាត់មានតែអាណិតថែមគ្មានគំនិតស្អប់ខ្ពើមឡើយ
" មិន....មិនពិតទេមែនទេអាយយយយ!ម៉េច..ម៉េចក៏ទៅជាចឹង " យូរី ស្រែកទាំងយកដៃខ្ទប់ត្រចៀកក្រវីក្បាលញាប់ស្អេកពេលនេះនាងនិងម្ដាយចាញ់ហើយមែនទេ??
" យូរី តាំងសតិឡើងកូន " លោកគីម ក៏ចូលទៅជិតនាងតែនាងក៏ថយក្រោយហើយរត់ចេញទៅទាំងយំសស្រាក់ចំណែក យូណា នាងក៏ដើរចេញពីទីនេះទាំងគ្មានប្រលឹងក្នុងខ្លួននាងមិននឹកស្មានថាម្ដាយរបស់នាងឃោឃៅរដល់ថ្នាក់នឹងសោះនាងពិតជាមិននឹកស្មានពិតមែន
" កុំប៉ះខ្ញុំ!!!!ពួកឯងចេញទៅអាយយយយ!!!!! " យូរី ស្រែកទាំងយំញីសក់ឡើងកន្រ្ដើងហើយរត់ចេញបាត់ទៅ
" យូរី កូនពួកឯងឆាប់ឡើង " លោកគីមក៏ប្រញាប់ឡើងឡានទៅតាមនាងជាមួយកូនចៅគាត់បាត់ទៅយ៉ាងណានាងក៏ដូចជាកូនគាត់ទៅហើយកាត់មិនដាច់ទេ
" យូណា ឈប់សិន !! " ថេយ៉ុង ក៏ដើរមកចាប់ដៃនាងជាប់គេដឹងថានាងពីបាកទទួលយកតែវាគឺជាការពិតដែរម្ដាយរបស់នាងក៏ព្រោះតែភាពលោភលន់អ្វីក៏ហ៊ានធ្វើដែរមិនខ្វល់សូម្បីជីវិតមនុស្សជុំវិញខ្លួនមនុស្សបែបនេះគេហៅថាមនុស្សអាត្មឆនិយមហើយ
" បងថេយ៍!ខ្ញុំសុំទោលណាពេលនេះខ្ញុំមិនអីទេខ្ញុំចង់នៅម្នាក់ឯងបងទៅវិញជាមួយអ្នកអង្គម្ចាស់ចុះ " នាងចាប់ដៃ ថេយ៉ុង ហើយប្រឹងនិយាយទាំងញញឹមលាយទឹកភ្នែកតិចៗហើយក៏ដើរចេញទៅ
" អេយូ.... " ថេយ៉ុង ចង់ឃាត់នាងតែ ជុងគុក ក៏ចាប់ដៃគេជាប់
" ឲ្យនាងនៅម្នាក់សិនទៅនាងប្រហែលពិបាកទទួលយកតែបងជឿថានាងនិងយល់គ្រាន់តែត្រូវការពេលវេលាហើយអូនកុំបារម្ភពេកអីនេះជិតថ្ងៃត្រង់ហើយបងនាំអូនទៅញាំអីណាល្អទេកុំធ្វើមុខចឹងទៅមើល រឿងគ្រប់យ៉ាងពួកយើងបានដោះស្រាយអស់ហើយអូនកុំបារម្ភអីណា " ជុងគុក ព្យាយាមនិយាយឲ្យកម្លាំងចិត្ត ថេយ៉ុង គេដឹងថារាងតូចនិងយូណាមានទំនាក់ទំនង់ល្អជាមួយគ្នាណាស់ដូច្នេះរាងតូចច្បាស់ជាបារម្ភពីនាងមិនខានឡើយ
" ទ្រង់ថាខ្ញុំម្ចាស់ធ្វើហួសហេតុពេកទេ? " ថេយ៉ុង សួរទាំភ្នែកមើលទៅផ្លូវដែរ យូណា ដើរចេញទៅមិញនេះទាំងមុខស្រពោន
" អត់ទេអូនមានហេតុផលរបស់គឺរកយុត្តិធម៏ឲ្យម្ដាយអូនគ្មានអ្វីហួសហេតុទេមកបានហើយឈប់គិតទៅបងនាំអូនទៅញាំម្ហូបឆ្ងាញណា " ថាហើយនាយក៏អូសដៃគូរដណ្ដឹងខ្លួនចូលឡានហើយបើកចេញទៅបាត់ទៅ ។..............
គ្រាន់តែលិចឮដំណឹងរបស់ត្រកូលគីមថាកូនស្រីទាំងពីរនាកមិនមែនជាកូនបង្តើតភ្លាមពត៌មានកាសែតទស្សនាវដ្ដីចុះពេលប្រទេសធ្វើឲ្យទាំងមិត្តភក្ដិដែរធ្លាប់រាប់រក យូរី កាលពីមុនលែងរាប់នាងដូចមុនហើយថែមទាំងស្ដីបន្ទាស់ថាឲ្យនាង ជាកូនស្រីខូចថែមទៀតផងពួកគេជាន់នាងដូចជាសំរាមយ៉ាងចឹងធ្វើឲ្យនាងលែងហ៊ានចេញក្រៅបន្ទប់សម្ងំតែក្នុងបន្ទប់អស់ជាងមួយអាទិត្យហើយតាំងពីថ្ងៃកើតរឿងនោះមកពេលនេះនាងប្រៀបដូចជាមនុស្សមិនគ្រប់សតិយ៉ាងចឹងខ្លាចគ្រប់គ្នាមិនលើកលែងសូម្បីអ្នកបម្រើដែរលើកអាហារមកឲ្យនាងទាំងដែរកាលពីមុននាងធ្លាប់វៃជេធ្វើបាបពួកគេសោះ ។
" តាមពិតគឺជាស្រីម្នាក់ដែរយើងធ្លាប់បានដេកជាមួយនៅយប់នោះសោះ " អុងសុីង អង្គុយមើលពត៌មានទាំងញញឹមញញែមគ្មានអារម្មណ៏អាណិតមនុស្សស្រីដែរគេធ្លាប់បំពាន់សោះតាមពិតគេក៏ខឹងស្អប់អ្នកដែរធ្វើឲ្យម្ដាយរបស់ ថេយ៉ុង និង ថេយ៉ុង ត្រូវក្រឡាប់ឡាននៅឆ្នាំនោះដែរពេលនេះគេក៏ដូចជាបានជោគជ័យមួយរឿងយ៉ាងចឹង ។
" អ្នកនាង យូរី ឆាប់ហូបបាយភ្លាមទៅអ្នកនាងមិនព្រមហូបអ្វី២ថ្ងៃហើយណា " អ្នកបម្រើដែរលើកអាហារយកមកឲ្យ យូរី នោះក៏ស្រែកថាឲ្យនាងខ្លាំងៗដូចដែរនាងធ្លាប់ធ្វើពីមុននាងមិនត្រឹមតែស្រែកសម្លុតទេនៅយាដៃប្រុងទះកំភ្លៀង យូរី ទៀតផង
" អាយយយ!!!ខ្មោចពួកឯងជាខ្មោចជួយផង!!!អ្នកម៉ាក់!!អ្នកម៉ាក់ជួយ យូរី ផង " យូរី ស្រែកខ្លាំងៗហើយក៏រត់បុកអ្នកបម្រើនោះចេញពីក្រៅបន្ទប់យ៉ាងលឿននាងចេះតែរត់ៗរហូតចេះក្រៅផ្ទះឯអ្នកបម្រើដែររត់តាមនោះប្រឹងរត់តាមនាងដែរតែរត់មិនទាន់សោះនាងរត់លឿនខ្លាំងណាស់
" ស្រីឆ្គួត!!! "
" នាងកូនស្រីខូច!!! "
" នាងកូនគ្មានឪក្លិនឡើងស្អុយ!!! "
" នាងកូនឃាតករ !!! " មនុស្សម្នាដែរនៅតាមផ្លូវបានឃើញ យូរី ក៏នាំគ្នាជេរស្រីនាងជាខ្លាំងរហូតនាងត្រូវខ្ទប់ត្រជាក់ស្រែកយំខ្លាំងមយខវ៉ូងមនុស្សទាំងនោះតែម្ដងនេះហើយជាផលកម្មដែរនាងសាងឡើងពីម្ដាយឆ្លងដល់កូនហើយសូមរងចាំភាគបន្ដ🔥⚠️
NI KA RM💙🐨
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Tiểu thuyết Lịch sử" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ