ភាគទី៣៦ : លោកសម្លាប់ខ្ញុំចោរទៅ!!!............
" ហុឹម!....អួយ!នេះ...ខ្ញុំនៅកន្លែងណានិង?ហេតុអីឈឺក្បាលយ៉ាងនេះ? " ក្រោយពីសន្លប់អស់ពេលជាច្រើនម៉ោងហើយនោះ ថេយ៉ុង ក៏ត្រូវក្រោកដឹងខ្លួននៅក្នុងបន្ទប់ស្អាតមួយមានពូកមានខ្នើយមិនដូចជាត្រូវគេចាប់ជម្រិតសោះថែមទាំងមានអាហារពេលព្រឹកនិងថ្នាំទុកឲ្យគេទៀតផង
ក្រាក!!!" ថេយ៍ ដឹងខ្លួនហើយហេស?នេះញាំអាហារពេលព្រឹកសិនទៅនិងអាល៎លេបថ្នាំណា " អុងសុីង និយាយទាំងញញឹមដាក់ ថេយ៉ុង ដូចគ្មានរឿងអីកើតឡើងយ៉ាងចឹង
" លោក...លោកជាអ្នកណា?ហើយកន្លែងនេះជាកន្លែងណាហេតុអីខ្ញុំមកនៅទីនេះ?មិនត្រូវទេយប់មិញមានមនុស្សចាប់ខ្ញុំមកជាលោកមែនទេ? " ថេយ៉ុង និយាយទាំងថយក្រោយមិនហ៊ាននៅក្បែរមនុស្សចំពោះមុខឡើយ
" ថេយ៍ ចាំខ្ញុំមិនបានទេហេស? ខ្ញុំគឺ អុងសុីង ពួកយើងធ្លាប់ជួបគ្នានៅឯក្រុមហ៊ុន JEON Grub នោះអី!ទីនេះជាផ្ទះរបស់ខ្ញុំណា ថេយ៍ " អុងសុីង នៅតែនិយាយសម្ដីផ្អែមស្រទន់ដាក់រាងតូចដដែរ
" លោក...លោកជាអ្នកធ្វើការជាមួយ ជុងគុក ហេស?ចុះហេតុអីលោកនាំខ្ញុំមកទីនេះ? " ថេយ៉ុង សួរទាំងខ្លាចៗ
" ព្រោះខ្ញុំស្រលាញ់ ថេយ៍ !! ខ្ញុំមិនចង់ឲ្យ ថេយ៍ ត្រូវទៅរៀបការជាមួយគេទេមកទល់ពេលនេះនៅតែមិនចាំខ្ញុំទៀតមែនទេ? " អុងសុីង តបទាំងសម្លឹងមុខ ថេយ៍ បែបមនុស្សកំសត់ឲ្យមាឌតូចព្យាយាមចងចាំខ្លួន
" ខ្ញុំ..ខ្ញុំចាំមិនបានទេសុំទោល " ថេយ៉ុង តបទាំងឱនមុខចុះមិនហ៊ានសម្លឹងមុខនាយទេ
" ខ្ញុំគឺជាក្មេងសុំទានម្នាក់ដែរ ថេយ៍ បានជួយកាលពីនៅក្មេងនោះអី កាលនោះខ្ញុំត្រូវគេវៃធ្វើបាបបើកុំតែបាន ថេយ៍ មកជួយទាន់ទេកុំអីខ្ញុំប្រហែលត្រូវគេវៃស្លាប់ហើយ " អុងសុីង និយាយបែបនេះក៏ធ្វើឲ្យ ថេយ៉ុង ក៏ចាប់ផ្ដើមនឹកឃើញរឿងវ៉ាវការនៅពីក្មេងៗនោះភ្លាមៗនេះនាយចងចាំបានយ៉ាងល្អទៀតផងណ៎
" ក្រោយមកទៀត ថេយ៍ បាននាំឲ្យខ្ញុំបានជួបនិងក្លាយជាមិត្តជាមួយ ចន ជុងគុក ហើយខ្ញុំក៏ត្រូវបានគ្រួសារចនទំនុកបម្រុងឲ្យរៀននិងរស់នៅបានយ៉ាងល្អ! ខ្ញុំក៏បានលង់ស្រលាញ់ ថេយ៍ តាំងពីបានជួប ថេយ៍ លើកដំបូងមកម្លេះតែខ្ញុំក៏បានដឹងមកថា ថេយ៍បានក្លាយជាគូរដណ្ដឹងរបស់គេទៅហើយថែមទាំងទទួលបានដំណឹងមួយទៀតថា ថេយ៍ បានស្លាប់បាត់ទៅហើយតែខ្ញុំនៅតែជឿ ខ្ញុំក៏គិតថាបើខ្ញុំមិនអាចឡើងខ្ពស់បានខ្ញុំមិនអាចបាន ថេយ៍ ទេខ្ញុំមិនអាចការពារ ថេយ៍ ទេដូច្នេះខ្ញុំត្រូវតែខ្ពស់ខ្ញុំត្រូវតែមានអ្វីៗគ្រប់យ៉ាងទើបខ្ញុំអាចមានយក ថេយ៍ បានហើយពេលនេះខ្ញុំក៏មានអ្វីៗគ្រប់យ៉ាងហើយតើ ថេយ៍ គិតយ៉ាងម៉េចដែរខ្ញុំស្រលាញ់ ថេយ៍ ណា " អុងសុីង ដោយឃើញ ថេយ៉ុង មិនមាត់នាយក៏បន្ដនិយាយទៀតទាំងប្រុងនិងទាញដៃ ថេយ៉ុង យកមកកាន់តែរាងតូចក៏ថយក្រោយឲ្យឆ្ងាយពីនាយ
" សុំទោល....!!! ខ្ញុំជួយលោកព្រោះតែអាណិតលោកខ្ញុំទុក លោកជាមិត្តម្យ៉ាងខ្ញុំបានរៀបការជាមួយអ្នកអង្គម្ចាស់ ជុងគុក រួចហើយពេលនេះខ្ញុំគឺជាប្រពន្ធគេហើយខ្ញុំមិនអាចទទួលក្ដីស្រលាញ់ពីលោកឬក៏នណាផ្សេងទៀតបានទេ " ថេយ៉ុង តាំងចិត្តក្លាហាននិយាយតតាំងជាមួយនាយឲ្យដឹងរឿងកុំឲ្យនាយយល់ច្រលំទៀតទោះជាគេមិនទាន់រៀបការក៏គេមិនស្រលាញ់នាយម្នាក់នេះដែរ
" ខ្ញុំដឹង! ខ្ញុំដឹងថា ថេយ៍ មិនបានស្រលាញ់ខ្ញុំទេតែខ្ញុំមិនខ្វល់ទេ សំខាន់ខ្ញុំចង់បាន ថេយ៍ ខ្ញុំចង់ឲ្យ ថេយ៍ ក្លាយជារបស់ខ្ញុំបើ ថេយ៍ ក្លាយជារបស់ខ្ញុំហើយទោះស្រលាញ់ឬមិនស្រលាញ់ក៏មិនអីដែរនៅជាមួយគ្នាយូរទៅ ថេយ៍ ច្បាស់ជាស្រលាញ់ខ្ញុំមិនខាន " នាយនិយាយទាំងដើរសម្រៅមករក ថេយ៍ ធ្វើឲ្យអ្នកខាងនោះចាប់ផ្ដើមភ័យដើរថយក្រោយរហូតដល់ទល់ខ្នងនិងគ្រែ
" លោក...លោកចង់ធ្វើអី?លោក...លែង..លែងខ្ញុំណាកុំ....កុំចូលមកជិតខ្ញុំឲ្យសោះណា!!ចេញទៅ! អាយយ!!! " ថេយ៉ុង ស្រែក ទាំងភ័យព្រោះ អុងសុីង បានឱនមកទ្រោមពីលើមាឌតូចជាប់ទៅហើយ
" សុំទោលណា ថេយ៍ បងនិងមើលថែ ថេយ៍ ឲ្យល្អជាងអាម្នាក់នោះទៅទៀតណា " និយាយហើយនាយក៏ចូលទៅអោបថើបញីញក់កាយតូចជាប់ធ្វើឲ្យអ្នកខាងនោះភ័យផងស្រែកផងយំផងអីផងគេមិនធ្លាប់ជួបអារម្មណ៏បែបនេះពីមុនមកទេពេលនៅជាមួយ ជុងគុក គេតែងតែផ្ដល់អារម្មណ៏សុវត្តិភាពនិងភាពកក់ក្ដៅដល់គេជានិច្ចតែពេលនេះវាខុសគ្នាក្រៅពី ជុងគុក គេមិនទុកចិត្តអ្នកណាទៀតទេ
" លែង...អាយយយ!!! ជុងគុក ជួយខ្ញុំផងអត់ទេកុំប៉ះពាល់ខ្ញុំ!!! " ថេយ៉ុង ព្យាយាមស្រែកទាំងយំគេសុខចិត្តស្លាប់ក៏មិនឲ្យនណាប៉ះពាល់បានដែរក្រៅពី ជុងគុក
" ថេយ៍!!! ខ្ញុំ....ខ្ញុំសុំទោល " ក្រោយពីលែងឮសម្លេងយំឡើងគាំងរបស់ ថេយ៉ុង បែបនេះគេក៏ភ្ញាស់ច្លួនហើយស្ទុះក្រោកភ្លាមៗ នាយពិតជាភ័យណាស់
" លោកសម្លាប់ខ្ញុំចោរទៅ!!! ខ្ញុំសុខចិត្តស្លាប់!! ជាតិនេះខ្ញុំមានតែ ចន ជុងគុក ម្នាក់ទេបើលោកចង់បានខ្លួនខ្ញុំចឹងលោកសម្លាប់ខ្ញុំចោរទៅ!!! " ថេយ៉ុង ស្រែកដាក់នាយទាំងទឹកភ្នែកហូរដូចទឹកបាកទំនុកគេពិតជាភ័យណាស់ភ័យថានាយពិតជារំលោភគេពិតមែនគេខ្លាចឡើងចង់គាំងទៅហើយគេសុខចិត្តស្លាប់ក៏គ្រាន់ជាងរស់នៅជាមួយនិងភាពអាម៉ាស់ដែរ
" ថេយ៍....ថេយ៍ ខ្ញុំ....ខ្ញុំសុំទោលខ្ញុំគ្មាន..បំណង់ទេ!សុំទោល " អុងសុីង ងើបចែញទៅខាងក្រៅបន្ទប់យ៉ាងលឿនគេឃើញ ថេយ៉ុង យំខ្លាំងណាស់មិញនេះក៏ព្រោះតែនាយភ្លេចខ្លួនវិសនិងបំផ្លាញមនុស្សល្អម្នាក់ទៅហើយ ។
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ