ភាគទី៣១ : ស្រលាញ់គ្នាណាស់ណ៎! បើចឹងគួរតែឲ្យពួកឯងងាប់ជាមួយគ្នាហើយ៣ថ្ងៃក្រោយមកពីធីរៀបការរបស់ ឆាងវ៉ុន និង ជុងអុី បានធ្វើឡើងនៅមាត់សមុទ្រកម្មពិធីរៀបចំបែបPrivateមានតែសាច់ញាត្ដិនិងមិត្តភក្ដជិតស្និទ្ធិប៉ុន្មានប៉ុណ្ណោះ ។ ដោយសារតែ ឆាងវ៉ុន គឺជាក្មេងកំព្រាលទើបលោកគីមនិងអ្នកស្រីលីក៏ធ្វើជាឱពុកម្ដាយជំនួសឲ្យទៅ ដំបូងម្ដាយចុងមិនបានចង់ជួយទេព្រោះគាត់មិនពេញចិត្តមង្គលការនេះឡើយគាត់គិតថា ជុងអុី គួរតែបានរៀបការជាមួយកូនស្រីគាត់ យូណា ។
" មិននឹកស្មានសោះថាអ្នកអង្គម្ចាស់តូចនិងបងប្រុស ឆាងវ៉ុន បែរជាបានរៀបការមុនបង ថេយ៉ុង និងអ្នកអង្គម្ចាស់ចនទៅវិញ " យូណា ដែរក៏ជាភ្ញៀវមកចូលរួមនោះក៏និយាយទាំងញញឹមដាក់កូនក្រមុំកូនកំលោះដែរធ្វើពិធីស្បត់ស្បែររួចរាល់ហើយក៏ចុះមកស្វាគមន៏ភ្ញៀវដែរនៅខាងក្រោមម្ដង ។ យូណា ឆាងវ៉ុន ជុងអុី ឥឡូវបានក្លាយជាមិត្តនិងគ្នាហើយ ពួកគេស្និតស្នាលនិងគ្នាណាស់
" មែនហើយខ្ញុំក៏មិនស្មានថាចុងក្រោយខ្ញុំត្រូវក្លាយជាប្រពន្ធគេអញ្ចឹងទេបើកុំតែស្ដាយព្រហ្មមចារ៉ាខ្ញុំទេកុំអីកុំស្មានតែខ្ញុំការនោះគឺមិនអាចទេជីវិតនៅលីវខ្ញុំសប្បាយណាស់នាងដឹងទេ " ឆាងវ៉ុន និយាយទាំងពេបមាត់ដាក់ ជុងអុី បើកុំតែគេចាប់សុីZinអស់ទេកុំអីមិនខ្ចីការសោះឡើយ
" អេៗ! និយាយអញ្ចឹងមិនត្រូវទេប្រពន្ធសម្លាញ់ខូចខាតដូចតែគ្នាតើម៉េចក៏និយាយបែបនឹង " ជុងអុី ក៏ស្រែកតវ៉ាភ្លាមគេក៏ខូចខាតដែរណាមួយពេលនោះគឺមក ឆាងវ៉ុន ទេតើដែរទាញនាយទៅថើបមុន នោះ
" បិទមាត់ទៅ!ប្រយ័ត្នយប់នេះឲ្យដេកក្រៅបន្ទប់ទៅ " គ្រាន់តែគឺនិយាយប៉ុណ្ណឹង ជុងអុី ឲ្យស្ងាត់មាត់ឆឹងអត់ហ៊ានតមាត់ជាមួយគេទេ យូណា ឃើញបែបនេះឲ្យរៀងអស់សំណើរបន្ដិចដែរចេះមកប្រកែកគ្នាថ្ងៃការទៅកើតដែរ
" អីយ៉ាៗ! ប្អូនថ្លៃឯងកុំកាចពេកទៅមើលឯងមើលប្អូនបងពេលនេះទៅដូចជាខ្លាបាក់ចង្កោមយ៉ាងចឹង " ជុងគុក ដែរបណ្ដើរ ថេយ៉ុង មកនោះក៏បង្អាប់ប្អូនខ្លួនទាំងសើចតិចៗ នឹកឃើញកាលពីពួកគេនៅក្មេងៗ ជុងអុី គឺតែងតែបបួល ឆាងវ៉ុន វៃគ្នាទាំងដែរវៃមិនដែរឈ្នះគេម្ដងសោះឥឡូវបែរជាក្លាយជាប្ដីប្រពន្ធនឹងគ្នាទៅវិញ
" បងប្រុស បងថេយ៍ " ជុងអុី
" អ្នកអង្គម្ចាស់បងថេយ៍ " យូណា ក៏ឱនគោរពួកគេបន្ដិច
" ចៅ.... " ឆាងវ៉ុន រកនិងហៅ ជុងគុក ថាចៅហ្វាយហើយតែអ្នកខាងនោះក៏កាត់មុន
" អេ! ឯងការនិងប្អូនយើងហើយនៅហៅយើងថាចៅហ្វាយអីទៀតហាស៎?ហៅបងថ្លៃៗមក " ជុងគុក
" អុស៏! បង....បង.....ថ្លៃ ...អ្នកបង " ឆាងវ៉ុន ក៏ហៅទាំងអៀនៗមាត់ធ្លាប់តែហៅចៅហ្វាយៗដល់ឲ្យប្ដូរវិញភ្លាមៗបែបនឹងហាក់មិនទម្លាប់មាត់សោះ
" ហាសហា! ម៉េចបានហៅខ្ញុំថាអ្នកបងចឹងខ្ញុំមិនមែនមនុស្សស្រីទេណា " ថេយ៉ុង និយាយទាំងសើចយ៉ាប់ណាស់ប្អូនថ្លៃនាយ
" ហៅថាម៉េចទៅខ្ញុំមិនដឹងទេនេះ " ឆាងវ៉ុន និយាយទាំងញញឹមមិនសូវសម
" ហៅបងថេយ៍ៗចុះណាមិនអីទេ " ថេយ៉ុង តបទាំងញញឹមតិចៗក្រោយពីនោះពួកគេទាំងប្រាំនាក់ក៏នាំគ្នាអង្គុយផឹកស្រានិយាយគ្នាលេងទាំងសប្បាយហើយកម្មវិធីទាំងមូលក៏បញ្ចប់ទៅដោយរលូត ។ ក្រោយពីររៀបការហើយ ជុងអុី បានសុំឪពុកម្ដាយរបស់ខ្លួនបែកផ្ទះគេចង់រស់នៅតែពីរនាក់ប្ដីប្រពន្ធដើម្បីឲ្យងាយយល់ចិត្តគ្នាជាងមុន ព្រោះដឹងហើយថាអ្នកទាំងអត់សូវត្រូវគ្នាទេ ។
YOU ARE READING
លង់ស្នេហ៍អ្នកអង្គម្ចាស់រូបសង្ហារ💜💚[ ចប់! ]
Historical Fiction" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់ថាខ្លួនឯងជាគូរដណ្ណឹងរបស់អ្នកអង្គរម្ចាស់រូបសង្ហារម្នាក់នោះហើយជាបុរសដែលខ្លួនកំពុងលង់ស្រលាញ់ទៀតនោះ