// ផ្ដើមរឿង //
ដោយសារតែថ្ងៃនេះខ្លួនរបស់នាំភរិយាទៅ
ពិនិត្យផ្ទៃពោះ ទើបបានប្រាប់ឪ្យអ្នកបើកឡានជួយជូនកូនប្រុសនាំគេទៅផ្ញើរជាមួយនឹងលោកពូរបស់គេសិន!។ ខណៈពេលដែលមកដល់កន្លែងលោកពូ
ធ្វើការភ្លាមនោះ រាងតូចច្រឡឹងប្រញាប់ចេញពីក្នុង
ឡានដែលមានអ្នកបើកទ្វារឪ្យចាំជាសម្រេចហើយរត់ចូលទៅខាងក្នុងក្រុមហ៊ុនដោយមិនបានខ្វល់ពីនរណាសូម្បីតែបន្តិច។< អ្នកប្រុសថេយ៍ៗ > បុគ្គលិកគ្រប់គ្នាគ្រាន់តែក្រឡេកភ្នែកទៅបានឃើញរាងតូចច្រឡឹងដើរចូលមកក្នុងក្រុមហ៊ុនភ្លាម ក៏ប្រញាប់នាំគ្នាងើបឈរឱន
គោរពគេក្នុងនាមគេជាក្មួយប្រុសរបស់ចៅហ្វាយខ្លួនប៉ុន្តែអ្នកម្ខាងទៀតមិនមាត់អ្វី ឈរសម្លឹងមុខពួកគេ
ភ្លឹះៗ ហាក់បីមានទឹកមុខគួរឪ្យស្រលាញ់គួរឪ្យក្នាញ់
នរណាបានឃើញហើយនោះគ្រឺតខ្នាញ់រូបគេគ្រប់គ្នា
គ្រាន់តែមិនហ៊ានលេងជាមួយគេ ព្រោះគេនេះឆ្នាស់ខ្លាំងណាស់។ ប៉ុន្តែស្រប់ពេលនោះដែលរាងតូចបានងាកទៅឃើញលោកពូរបស់ខ្លួនបើកទ្វារចេញមកពីក្នុងបន្ទប់ការិយាល័យធ្វើការរបស់នាយទើបស្រែក ដង្ហោយរូបនាយភ្លាមៗ។< ពូហ្គុក! > សម្លេងសាំត្រចៀកដែលខ្លួនចាំច្បាស់ថាជានរណា ធ្វើឪ្យម្ចាស់ឈ្មោះបានឮហើយប្រញាប់
ងាកបែរទៅមើលយ៉ាងលឿន ក៏ស្រាប់តែបានឃើញ
រាងតូចច្រឡឹងកំពុងរត់តម្រង់មករកខ្លួនហើយដោយសារបុគ្កលិកបោសសម្អាតនៅទីនេះ
ទើបតែបានជូតសម្អាតការរ៉ូរួចមុន ទើបធ្វើឪ្យរាងតូចច្រឡឹងមិនបានប្រយ័ត្ន ស្រាប់តែត្រូវរត់ដួលអុកគូទអង្គុយពេបមាត់យំភ្លាមៗ ធ្វើឪ្យអ្នកឈរកំពុងមើលឯណេះភ័យស្លន់ស្លោយ៉ាងខ្លាំង។< ថេយ៍!! >
< ហុឹកៗៗ >
< ថេយ៍! ថេយ៍យ៉ាងមិចហើយ? >
រាងខ្ពស់ស្រឡះប្រញាប់ដើរញាប់ជើងតម្រង់ទៅរកក្មួយសំណព្វរបស់ខ្លួនដែលកំពុងអង្គុយពេបមាត់យំ
ប្រៀបដូចជានរណាបានវាយជាច្រើនដំបងនោះ !!។< ថេយ៍ៗឈឺណាស់ពូហ្គុក ជាពិសេសគឺថេយៗ
ឈឺជើងនេះខ្លាំងណាស់! > រាងតូចច្រឡឹងទឹកភ្នែកទឹកសំបោរ ហាស្ដីរៀបរាប់ប្រាប់ទៅកាន់លោកពូចង់ឪ្យនាយបានដឹងព្រមទាំងធ្វើកាយវិការបង្ហាញនាយផងដែរ។
![](https://img.wattpad.com/cover/339530724-288-k501145.jpg)
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
General FictionNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។