ភាគទី1 : ឈ្មោះរបស់ឯងដូចមនុស្សស្រី

3.3K 108 2
                                    

« លេចមកអីឡូវហើយ ហ្វូររ៎~ » គីម ថេយ៉ុង ដែលជាប្រុសកម្លោះម្ចាស់ទម្រង់សក់ពណ៌ទង់ដែង កំពុងតែស្រែកថ្ងូរត្បៀតខ្លួននៅនឹងមុខទ្វារបន្ទប់ទឹករបស់បុរស ដែលកំពុងតែមានមនុស្សចូលក្នុងនោះ។

   ផ្ទៃមុខដ៏ស្រស់សង្ហារ ច្រមុះស៉ីគ្នានឹងបបូរមាត់ពណ៍ស៉ីជំពូព្រឿងៗដែលកម្រនឹងឃើញមានចំពោះបុរសៗនោះ មុខមាត់ស្អាតបាតប្រៀបដូចជាមនុស្សស្រីរបស់នាយ មិនសាកសមនឹងទឹកមុខនៅពេលនេះទាល់តែសោះហើយ ព្រោះជាទឹកមុខដែលដូចជាកំពុងតែព្យាយាមទប់អ្វីម្យ៉ាងរហូតដល់មុខឡើងជូរហួញ ពិបាកមើលជាខ្លាំង។

« ថ្លង់ណាស់វ៉ើយ! » សម្លេងទ្រហឹងចេញពីក្នុងបន្ទប់ទឹកមក ហើយទ្វារបន្ទប់ទឹកក៏បានបើកឡើង បង្ហាញអោយឃើញកម្លោះសង្ហារម្នាក់ទៀតដែលមានឈ្មោះថា ចន ជុងហ្គុក កម្លោះរាងខ្ពស់ជិត1.83ម រាងខ្ពស់ស្រឡះរបស់គេឈានជើងដើរចេញមកប្រឈមមុខនឹងកម្លោះរាងតូចត្រឹមដើមទ្រូង ដែលជាម្ចាស់របស់ទឹកមុខជូរហួញនោះ។

« ឯងឈឺពោះហ្អេស? » ជុងហ្គុក

« អត់ទេ ខ្ញុំឈឺបត់ជើងតូច » ថេយ៉ុងកម្លោះតូចរាងស្តើង ដែលគោះទ្វារក្តុងក្តាំងអម្បាញ់មិញនេះ និយាយឆ្លើយតបទៅកាន់អ្នកម្ខាងទៀតវិញដោយសម្លេងតិចៗ។ បន្ទាប់មកក៏ធ្វើឫកឈានដើរចូលទៅក្នុងបន្ទប់ទឹក តែបែរជាត្រូវជុងហ្គុកចាប់ដៃនាយជាមុន រំពេចនោះកម្លោះមុខស្រស់ក៏ងាកមកមើល។

« ត្រង់នេះក៏មាន ហេតុអីក៏មិនចូល? » ជុងហ្គុក សួរបណ្តើរ ចង្អុលទៅចានបង្គន់សម្រាប់បត់ជើងតូចរបស់បុរសដែលនៅខាងមុខនោះបណ្តើរ។

« ព្រោះខ្ញុំ...ព្រោះខ្ញុំអៀនហ្នឹងណា៎ »

« ហេះៗ ពួកយើងជាប្រុសដូចតែគ្នាសោះនឹង មិនដឹងជាមកអៀនស្អីទេ »

* សូមអង្វរទៅចុះណា៎ ខ្ញុំលេចត្រង់នេះអីឡូវហើយ សូមមេត្តាលែងដៃខ្ញុំទៅ(⁠╥⁠﹏⁠╥⁠) * ថេយ៉ុង ស្រែកត្អូញត្អែរនៅក្នុងចិត្តបណ្តើរ ព្យាយាមរលាស់ដៃយ៉ាងខ្លាំងចេញមកបណ្តើរ ហើយក៏រត់ចូលបន្ទប់ទឹកបាត់។

   ជុងហ្គុកដែលកំពុងតែឈរភាំង គាំងនឹងឬកពាររបស់ថេយ៉ុងនោះ បានតែឈរមើលទ្វារបន្ទប់ទឹកដែលត្រូវបិទ ស្ទើរតែបែកមុខរបស់នាយនោះ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now