ភាគទី15 : សុំទោស

392 28 0
                                    

ថ្នល់សុងមីដែលធ្លាប់មានមនុស្សម្នាដើរទៅដើរមកយ៉ាងច្រើនកុះករនោះ បែរជាស្ងៀមស្ងាត់នៅពេលដល់វេលាកណ្តាលយប់ ហាងទំនិញនឹងហាងអាហារនីមួយៗនាំគ្នាបិទទ្វារអស់ នៅសល់តែក្លឹប-បារ៍ដែលទើបតែចាប់ផ្ដើមបើកទ្វារ ជាសញ្ញាអោយពួកអ្នកដើរលេងពេលរាត្រីចូលមកជំនួសវិញ។

ជុងហ្គុកសែងរបស់របរសំពីងសំពោងចេញពីហាងអាហារដែលខ្លួនធ្វើការ គេដើរតម្រង់ទៅភ្លើងស្តុបផ្លូវបំបែកជាបួនដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ ហើយបន្ទាប់មកនាយកម្លោះក៏ដើរចូលទៅក្នុងហាងកាសែតមួយដែលនៅក្បែរនោះ ចំណែកឯថេយ៉ុងនឹងខ្វនសាំងវ៉ូដែលលួចតាមដានមកនោះ ក៏បានទៅពួននៅថ្នល់ម្ខាងទៀតដើម្បីលបមើល។

« នោះជាផ្ទះរបស់ជុងហ្គុកហ្អេស នាយចូលទៅយូរហើយណា៎ » ថេយ៉ុងងាកមកសួរខ្វនសាំងវ៉ូដែលនៅក្បែរនេះ ប្រុសកម្លោះក៏ក្រវីក្បាលប្រកែក។

« មិនមែនទេដឹង ព្រោះហាងនេះយើងឆ្លងកាត់ជាប្រចាំ បើជាផ្ទះរបស់ជុងហ្គុកពិតមែនពេលវិស្សមកាលយើងប្រាកដជាឃើញគេហើយ »

« អឹម អញ្ចឹងហ្អេស ហើយគេចូលទៅទីនោះធ្វើអីយូរខ្លាំងម៉្លេះ? »

« ប្រហែលជាទៅទិញកាសែតយកមកអានទេដឹង »

« តែគេចូលទៅយូរហួសហេតុពេកហើយ »

ក្រោយពីរងចាំមួយសន្ទុះធំ ជុងហ្គុកក៏ដើរត្រឡប់មកម្តងទៀត នាយកម្លោះក៏ដើរទៅតាមផ្លូវបំបែកជាបួននោះទៅ នៅទីបំផុតក៏មកឈប់នៅត្រង់សញ្ញាភ្លើងចរាចរណ៍សម្រាប់អោយមនុស្សឆ្លងកាត់ បន្ទាប់មកក៏ឆ្លងទៅថ្នល់ម្ខាងទៀតហើយក៏ដើរចូលទៅផ្ទះមួយខ្នងដែលមើលទៅមានសភាពចាស់ទ្រុឌទ្រោមរហូតដល់គេឃើញហើយគិតថាបើយកដៃទៅប៉ះវានឹងអាចរលំបាក់មកបាន។

« អឺ...នេះជាផ្ទះរបស់ជុងហ្គុកមែនទេ? »

« មិនប្រាកដដែរ តែមើលទៅចាស់បន្តិចហើយ » ខ្វនសាំងវ៉ូសម្លឹងមើលផ្ទះមួយខ្នងនោះពីថ្នល់ម្ខាងទៀតនៅពេលដែលនៅរងចាំភ្លើងស្តុបសិន ពេលភ្លើងស្តុបប្តូរពណ៍ហើយនាក់ទាំង2ក៏នាំគ្នាមកឈប់ឈរមើលផ្ទះមួយខ្នងនោះ មួយសន្ទុះក្រោយមកទៀតខ្វនសាំងវ៉ូក៏ក្រលែកឃើញច្រកតូចៗនៅកៀនផ្ទះនោះ ទើបសម្រេចចិត្តចិត្តដើរចូលតាមច្រកមួយនោះ ហើយលួចមើលផ្នែកខាងក្នុងនៃផ្ទះតាមបង្អូចចាស់ធ្លុះរន្ធតូចៗដែលអាចអោយពួកគេលួចមើលបាន។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now