ភាគទី30 : ដឹងការពិត

473 24 3
                                    

« ថេយ៉ុងហ៎ា នាងកើតអីមែនទេនៅថ្ងៃនេះ? ទឹកមុខរបស់នាងមិនសូវជាល្អសោះ » ខ្វនសាំងវ៉ូសួរនៅពេលដែលកំពុងតែអង្គុយញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាតែ2នាក់ ថេយ៉ុងងើយមុខឡើងមកមើលទៅខ្វនសាំងវ៉ូយ៉ាងមានអារម្មណ៍ថាខុសឆ្គង តើនឹងអោយនាយប្រាប់គេថាយ៉ាងមិចទៅ ប្រាប់គេថាខ្លួនសប្បាយចិត្តដែលជុងហ្គុកមកសារភាពស្នេហ៍ដាក់នាយ ហើយក៏ប្រាប់ថាខ្លួនសប្បាយចិត្តពេលដែលមានមនុស្សប្រុសដទៃមកសារភាពស្នេហ៍ដាក់ខ្លួនអញ្ចឹងហ្អេស?

« អត់មានអីទេ »

« មិនពិតទេ ធ្វើមុខបែបនេះប្រាកដជាមានបញ្ហាអ្វីមួយជាមិនខាន ប្រាប់ខ្ញុំមកចុះកុំលាក់ទុកតែម្នាក់ឯងអី មានអ្វីដែលខ្ញុំជួយបានខ្ញុំនឹងជួយ »

« គឺថា...កាលពីយប់មិញជុងហ្គុក... »

« ជុងហ្គុក? ម្សៀនោះគេធ្វើអីនាង? ឬថា...ម្សៀនោះគេដឹងថានាងជាមនុស្សស្រីហើយ? »

« មិនមែនបែបហ្នឹងទេ តែថា...កាលពីយប់មិញជុងហ្គុកគេមកសារភាពស្នេហ៍ដាក់ខ្ញុំ... »

« ថាមិចហ្អាស? » ខ្វនសាំងវ៉ូស្រែកភ្លាត់សម្លេងចេញមកហើយក៏ក្រោកពីកៅអីរហូតទាល់តែកៅអីដែលខ្លួនគេអង្គុយផ្ញារទៅក្រោយ បន្លឺសម្លេងខ្លាំងស្មើរនឹងសម្លេងរបស់គេ ទាក់ភ្នែករបស់មិត្តៗក្នុងរោងអាហារអោយមើលមកពួកគេទាំងពីរ ក្នុងចំណុចដែលគេឈរក្នុងក្រសែភ្នែកក្នុងន័យតែមួយ។

« ជាការពិតហ្អេស? »

« តិចៗបានទេ តិចគេលឺអស់ទៅ » ថេយ៉ុងនិយាយចប់ ខ្វនសាំងវ៉ូក៏ចោលក្រសែភ្នែកសម្លឹងទៅជុំវិញខ្លួនក៏ឃើញថាមិត្តៗកំពុងតែសម្លឹងមករកគេ រួចគេក៏ធ្វើជាសើចដាក់ពួកនោះទាំងមិនសូវសមបណ្តើរអេះក្បាលខ្លួនឯងតិចៗបណ្តើរ បន្ទាប់មកក៏ងាកមកនិយាយជាមួយគូរករណីបន្តទៀត។

« ហើយយ៉ាងមិចទៀត? »

« លោកគិតថាខ្ញុំគួរតែធ្វើយ៉ាងណាល្អទៅ? »

   ខ្វនសាំងវ៉ូនៅស្ងៀមបន្តិច សម្លឹងមើលចូលទៅក្នុងកែវភ្នែករបស់ថេយ៉ុង ដូចជាកំពុងតែសម្លឹងអោយជ្រៅចូលទៅខាងក្នុងចិត្តរបស់នាយតូចយ៉ាងអញ្ចឹង។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now