ភាគទី21 : យើងចាំមិនបានទេ

360 26 1
                                    

   ជុងហ្គុកអង្គុយចាំខ្វនសាំងវ៉ូនៅបន្ទប់ផ្សាយសំលេងជាមួយនឹងប្អូនប្រុស គេងើយមុខមើលនាឡិកាលើជញ្ជាំងប្រាប់ថាពេលវេលាជិតម៉ោង៥ហើយ ហើយមួយម៉ោងទៀតសួនកម្សាន្តនេះនឹងបិទ។

« សុំទោស » គេក្រោកឡើងហាមាត់និយាយទៅកាន់ភ្នាក់ងារទំនាក់ទំនង ដែលកំពុងតែអង្គុយលេងជាមួយនឹងជុងហ្គី។

« ចា៎ស? »

« ខ្ញុំសូមផ្ញើប្អូនប្រុសមួយភ្លែតបានទេ? »

« បានចា៎ស »

« អរគុណច្រើនណាស់ »

   ក្រោយពីធ្វើប្អូនប្រុសជាមួយនឹងភ្នាក់ងារទំនាក់ទំនងហើយ ប្រុសកំលោះក៏ប្រញាបរត់ចេញពីបន្ទប់ភ្លាម គោលដៅដែលខ្លួនឯងនឹងទៅនោះគឺជាបន្ទប់ពេទ្យ ក្នុងចិត្តក៏នឹកដល់ពេលវេលាដែលកាន់តែងងឹតទៅគ្រប់ពេល ប្រាកដណាស់ថាគេកំពុងនឹកដល់ហាងអាហារដែរមានតិចតួចបំផុតដែលបើកនៅពេលល្ងាចបែបនេះ។

« អាឆ្កួតអើយ! រវល់តែធ្វើស្អីហ្គាស? » សំលេងឡូឡាបន្លឺឡើង ព្រមទាំងការបង្ហាញខ្លួនរបស់ជុងហ្គុកនៅក្នុងបន្ទប់ពេទ្យ ខ្វនសាំងវ៉ូងាកមកមើលមុខមិត្តដោយទឹកមុខស្លេកស្លាំង នៅក្នុងដៃមានកាន់កាតអត្តសញ្ញាប័ណ្ណរបស់ថេយ៉ុងនៅឡើយទេ។

« អឺ...គឺថា... »

« មិនបាច់មកនិយាយយកខ្លួនល្អទេ យើងអោយឯងមកដាស់ថេយ៉ុងហើយឯងបែរជាមកឈរធ្វើស្អីនៅទីនេះ? »

« ម្សៀនោះ អត់ទេ...នាងនៅមិនទាន់ភ្ញាក់ទេ » ខ្វនសាំងវ៉ូប្ដូរសព្ទនាមអោយថេយ៉ុងរួចរាល់ អេ...អ្នកណាទៅហ៊ានហៅមនុស្សស្រីថាម្សៀនោះ ខូចមាយាទអស់ហើយ ម្យ៉ាងវិញទៀតពាក្យនេះគេប្រើតែសម្រាប់មនុស្សប្រុសទេតើ។

« នឹងចាំធ្វើស្អីទេ ក៏ដាស់គេទៅ »

« យើងថាចាំឱ្យគេភ្ញាក់សិនទៅល្អជាង »

« ពេទ្យ ខ្ញុំដាស់ម្សៀនេះបានហើយមែនទេ? » គេងាកមកសួរពេទ្យដែលអង្គុយសំកុកមិនដឹងអីនៅតុក្បែរខ្វនសាំងវ៉ូ ពេលនោះពេទ្យក៏ងក់ក្បាល ប្រុសកំលោះក៏ ឈានជើងមកឈប់ក្បែរគ្រែ ហើយយកដៃទះទៅកណ្ដាលក្បាលរបស់ថេយ៉ុងទាំងមិនសំចៃដៃ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now