ភាគទី6 : ហេតុអីលោកក្លាយជាមិត្តនឹងគេ?

499 31 0
                                    

   សម្លេងស្រម៉ុកដ៏ពិរោះរណ្តំត្រចៀកបានធ្វើអោយជុងហ្គុកភ្ញាក់ពីព្រលឹម ជាពិសេសគេក៏បើកទ្វារបន្ទប់របស់ថេយ៉ុងហើយចូលមកឈប់ឈរស្ងៀម ទាំងក្រសែភ្នែកដ៏ក្តៅកគុកសម្លឹងមើលទៅអ្នកដែលកំពុងតែដេកនៅលើគ្រែនោះ។

   ជុងហ្គុកដើរទៅឈប់ឈរមើលនាយតូចហើយក៏បើកភ្នែកធំៗនៅពេលដែលក្រសែភ្នែករបស់នាយប្រទះទៅនឹងអាវរបស់ថេយ៉ុងដែលបើកឡើងលើផ្សិតរហូតស្ទើរតែបើកឡើងជិតទៅដល់ដើមទ្រូងទៅហើយ។ បើទោះបីជានៅក្នុងចិត្តរបស់គេដឹងច្បាស់ថាថេយ៉ុងជាមនុស្សប្រុសយ៉ាងណាក៏ដោយ តែស្បែកទន់រលោងនឹងចង្កេះតូចរាងរៅដែលលេចចេញមករបស់ថេយ៉ុងនោះ ធ្វើអោយគេធ្វើអ្វីមិនត្រូវនោះទេ ព្រោះមើលយ៉ាងណាក៏វាពិតជាទាក់ទាញខ្លាំងណាស់ ថែមទាំងគួរអោយចាប់អារម្មណ៍ទៀតផង។

   « អរុណសួស្តី! »

   « ??? » ការបង្ហាញខ្លួនរបស់ខ្វនសាំងវ៉ូធ្វើអោយជុងហ្គុកភ្ញាក់ក្រញាង គេយកខ្លួនបាំងរាងកាយរបស់អ្នកដែលដេកមិនដឹងខ្លួននៅលើគ្រែនោះ ហើយងាកមកមើលមុខអ្នកដែលមកលេងនាយតូចដែលកំពុងតែដើរត្រុកៗចូលមកក្នុងបន្ទប់។

   « ឯងកំពុងធ្វើស្អីហ្នឹង? »

   « ឯងមកធ្វើស្អីនៅទីនេះ? »

   គ្រាន់តែងាកមកឃើញគ្នាភ្លាម អ្នកទាំងពីរក៏បន្លឺសំណួរសួរទៅកាន់គ្នាទាំងទឹកមុខឆ្ងល់ៗ។

   « យើងគិតថានឹងដើរទៅអាគារសាលារៀនជាមួយថេយ៉ុងរាល់ព្រឹក តែឯងវិញកំពុងតែធ្វើស្អីហ្នឹង? » ឆ្លើយប្រាប់ហេតុផលរបស់ខ្លួនចប់ ខ្វនសាំងវ៉ូក៏សួរទៅកាន់ជុងហ្គុកវិញ។

   « យើងក៏...ក-កំពុងតែមកដាស់អាសអូនោះអី » ជុងហ្គុក ឆ្លើយតបដោយសម្លេងរដិបរដុបស្ទើតែស្តាប់មិនចង់បាន ហើយក៏មិនភ្លេចលួចឈោងដៃទៅខាងក្រោយដើម្បីទាញអាវបិទអោយថេយ៉ុងដែរ។ បន្ទាប់មកក៏ងាកមកដាស់ថេយ៉ុងវិញដោយវិធីទះក្បាល ធ្វើអោយខ្វនសាំងវ៉ូហាមាត់ស្រឡាំងកាំងនឹងវិធីដាស់របស់គេ ព្រោះវាដូចជាធ្ងន់ធ្ងរពេកហើយ។

   « អួយ៎! ឈឺណាស់ » ថេយ៉ុងស្រែកបន្តិច ហើយក្រោកអង្គុយទាំងមីងមាំង ពេលឃើញមុខឡើងសម្លឹងឃើញមានកម្លោះពីរនាក់កំពុងតែនៅក្នុងបន្ទប់ជាមួយនាយដែរ កម្លោះតូចឡើងភ្ញាក់ព្រឺត រួចក៏ប្រញាប់ទាញភួយមកគ្របលើរាងកាយរបស់នាយភ្លាម ក្រសែភ្នែកមិនគួរអោយទុកចិត្តសម្លឹងមើលនាយកម្លោះទាំងពីរដោយឬកពារសង្ស័យ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now