ភាគទី3 : ឯងនេះធ្វើអោយយើងដេកមិនលក់ ពេញមួយយប់ហើយ :((

816 38 2
                                    

   ពន្លឺថ្ងៃស្រទន់ៗចាំងជះចូលតាមវាំងននឫស្សីនៅបង្អួចចុះមកប៉ះនឹងផ្ទៃមុខស.ខ្ចីរបស់ថេយ៉ុង កម្លោះតូចយកភួយឡើងមកឃ្លុំមុខបន្ទាប់មកក៏អង្គុញខ្លួននៅក្រោមភួយការ៉ូបែបខ្លាឃ្មុំតូចនោះ។

« ដេកលក់ស្រួលណាស់ណ៎ » សម្លេងដ៏សែនមាំរបស់អ្នកណាម្នាក់បានបន្លឺឡើងចេញមកពីចុងគ្រែ ថេយ៉ុងបើកភ្នែកធំៗបន្ទាប់មកក៏ក្រោកឡើងមកអង្គុយ ក្រសែភ្នែកចាប់សម្លឹងទៅជុងហ្គុកដែលអង្គុយធ្វើទឹកមុខស្រងូតស្រងាត់នៅលើកៅអីឈើចុងគ្រែ។

« នាយ!...ចូលមកក្នុងបន្ទប់ដេករបស់ខ្ញុំបានដោយរបៀបណា? » ថេយ៉ុងស្រវាភួយមកបិទដើមទ្រូងរបស់ខ្លួន តែភាគីម្ខាងទៀតបែរជាមើលមកគេដោយក្រសែភ្នែកហត់នឿយដដែលទៅវិញ។


«

ខ្ញុំចូលមកតាំងតែពីពេលយប់មកម៉្លេះ » ជុងហ្គុក ឆ្លើយតបទៅវិញបែបហីៗ ធម្មតាៗមិនបានគិតច្រើន ប៉ុន្តែអ្នកដែលកំពុងតែស្តាប់ឯណេះវិញ បែរជាគិតបែបមិនធម្មតាទៅវិញ។


« លោកកំពុងតែគិតអ្វីដែលមិនល្អមកលើខ្ញុំមែនដែរទេ? » ពេលលឺបែបនេះ ថេយ៉ុងក៏សួរទៅកាន់ជុងហ្គុកវិញទាំងទឹកមុខភ័យៗខ្លាចៗ ណាមួយក៏ខ្លាចបែកការណ៍ថាខ្លួនជាមនុស្សស្រីដែរ។

« ខួរក្បាលចូលទឹកឬយ៉ាងមិច? ឯងក៏ជាមនុស្សប្រុសមិនអញ្ចឹងហ្អេស? យប់មិញឯងនេះធ្វើអោយយើងដេកមិនលក់ពេញមួយយប់ទៅហើយ ឯងមានដឹងខ្លួនថាខុសដែរឬទេ? » ពេលលឺសំណួរដែលថេយ៉ុងបានសួរមកខ្លួនហើយ ជុងហ្គុកក៏ហួសចិត្តមិនស្ទើរដែរ តែនាយក៏ជ្រើសយកការបកស្រាយប្រាប់ទៅកាន់នាយតូចវិញ ប៉ុន្តែក៏បកស្រាយមិនចប់ចុងចប់ដើមដែរ ហើយក៏ធ្វើអោយដេយ៉ាងមានការងឿងឆ្ងល់មិនស្ទើរដែរ។

« អេ៎? »

« មិនបាច់មកអេ៎ទេ មនុស្សឆ្កួតស្អីដេកស្រម៉ុកសម្លេងខ្លាំងៗ ថ្នាក់យើងដែលដេកបន្ទប់ទល់នេះក៏នៅតែលឺខ្លាំងៗទៀត រហូតទាល់តែបើកបទចម្រៀងបង្ក្រាបទើបបាន » និយាយដល់ត្រឹមនេះជុងហ្គុកក៏យកដៃឈ្លីក្បាលរបស់នាយតិចៗបណ្តើរ ព្រោះតែនាយពិតជាឈឺក្បាលខ្លាំងមែនទែន ណាមួយនាយមិនបានគេងស្ទើរតែពេញមួយយប់ទៅហើយ នាយទ្រាំមិនបានស្ទើរតែសន្លប់មួយកន្លែងហើយ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now