ភាគទី2 : គេងបន្ទប់ជាមួយគ្នា

1.2K 48 2
                                    

   ចាប់ផ្ដើមម៉ោងដំបូងនៅពេលរសៀល ជុងហ្គុកគិតតែពីអង្គុយសម្លឹងមើលខ្នងរបស់ថេយ៉ុងត្មែរ នៅមានអារម្មណ៍ខឹងៗជាមួយនឹងអារម្មណ៍ចម្លែកៗ ដែលកើតមានឡើងចំពោះនាយតូចថេយ៉ុង។

« ន៎ែ! អាសអូ »

« បាទ? » ថេយ៉ុង ងាកមកមើលនាយក្រាស់ដោយភ្នែកភ្លឺថ្លា។ ជុងហ្គុកក្រលែកមើលទៅក្រៅបង្អួចដើម្បីប្រមូលផ្តុំមិនអោយមានអារម្មណ៍ផ្សេងៗកើតមានឡើងទៅលើថេយ៉ុងទៀត។

« យើងគឺ ចនជុងហ្គុក ហើយយើងក៏ស្រឡាញ់មនុស្សស្រីដែរណា៎ »

« ជ្រាបហើយបាទ មានអីមែនទេ? »

« អត់ទេៗ អត់មានអីទេ » នាយក្រាស់បដិសេធ ពេលថេយ៉ុងងាកត្រឡប់ទៅចាប់អារម្មណ៍នឹងសៀវភៅនៅលើតុរៀនវិញ នាយក៏លួចជេរខ្លួនឯងតិចៗផងដែរ មិនគួរណានិយាយបែបនឹងសោះ។

« យើងកើតឆ្គួតៗស្អីឡើងមកនៀក៎! »

« ជុងហ្គុកហ៎ា » កម្លោះតូចងាកមកញញឹមដាក់ជុងហ្គុក ធ្វើអោយសមីខ្លួនរៀងភ្ញាក់បន្តិចដែរ។

« មានការអីហ្អេស? » ជុងហ្គុក សួរដោយទឹកមុខងឿងឆ្ងល់។

« សាលារៀននេះជាបន្ទប់ស្នាក់រួមឬបន្ទប់ស្នាក់ដាច់ដោយឡែក? »

« ចែកជាបន្ទប់ៗ បន្ទប់របស់យើងនៅខាងក្រោយសាលារៀនឯណោះ ហេតុអីសួរបែបនេះ? កុំប្រាប់ណាថាដេកបន្ទប់រួមមិនបាន? »

« អឺ បានហើយជាបន្ទប់ដេកបែបដាច់ដោយឡែកឬបន្ទប់ជារួម? »

   អាសអូនេះ គួរអោយសង្ស័យដល់ហើយ!

« បន្ទប់មួយដេកពីរអ្នក »

« ហា៎ស?? » ថេយ៉ុង ស្រែកភ្លាត់សម្លេង ធ្វើអោយមិត្តៗក្នុងថ្នាក់ ងាកមកមើលជាក្រសែភ្នែកតែមួយ មិនចន្លោះសូម្បីតែគ្រូភូមិដែលកំពុងតែបង្រៀននោះ។

« មានបញ្ហាអីហ្អេស? » គ្រូភូមិវិទ្យាសួរដោយសម្លេងសោះកក្រោះ។

« លោកគ្រូ បន្ទប់ស្នាក់នៅតម្រូវអោយគេងបន្ទប់មួយ2អ្នកមែនទេ? » កម្លោះតូចក្រោកឡើងសួរដោយទឹកមុខប្រាកដប្រជា រហូតទាល់តែជុងហ្គុកដឹងបាន។

« មែនហើយ មានបញ្ហាអីហ្អេស? »

« អរ អត់ទេ អត់មានបញ្ហាអីទេបាទ សុំទោសផងលោកគ្រូ » ថេយ៉ុងនិយាយបណ្តើរ ដាក់ខ្លួនចុះ អង្គុយលើកៅអីដូចដើមបណ្តើរ ទឹកមុខពិបាកចិត្តរួមផ្សំនឹងសម្លេងដកដង្ហើមធំរបស់នាយតូចកាន់តែធ្វើអោយជុងហ្គុកកាន់តែសង្ស័យនឹងនាយកាន់តែខ្លាំង។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now