ភាគទី5 : បើសិនជាឯងស្រឡាញ់អាសអូពិតមែន យើងឈប់រាប់អានជាមួយឯងហើយ!!

515 28 0
                                    

   ខ្វនសាំងវ៉ូស្ថិតក្នុងឈុតសិស្សពោពេញទៅដោយកិត្តិយសដើរចេញពីអគាររៀន ឆ្ពោះទៅរោងអាហារដែលមានថេយ៉ុងដើរក្បែរៗនោះទៅជាមួយគ្នាដែរ។

   នៅតាមផ្លូវកម្លោះតូចគិតតែពីត្រួតពិនិត្យមើលគេពីក្បាលរហូតដល់ចុងជើងដោយភាពស្ងើចសរសើរ លួចញញឹមញញែមតែម្នាក់ឯង ខ្វនសាំងវ៉ូដើរបានមួយសន្ទុះក៏ឈប់នៅពេលដែលក្រលែកនើលទៅឃើញផ្លាកធំមួយដាក់ប្រកាសនៅលើក្តារខៀនក្បែររោងអាហារ ថេយ៉ុងឃើញទឹកមុខចម្លែកៗរបស់ខ្វនសាំងវ៉ូក៏ឈប់ដើរ ហើយក៏ងាកទៅមើលតាមក្រសែភ្នែករបស់គេដែរ។

   បុណ្យសាលារៀនឆាយលួនប្រចាំឆ្នាំលើកទី13 នៅក្នុងថ្ងៃទី12 ខែកញ្ញា សុំអោយសិស្សរួមគ្នាតែមួយជំនាន់ ហើយមួយបន្ទប់ត្រូវបញ្ចូនអ្នកតំណាង3នាក់ មកចូលប្រកួតដណ្តើមពានរង្វាន់ជាទុនក្នុងការសិក្សា ក្នុងទឹកប្រាក់ចំនួន10លានរៀល។

   « ទៀតហើយហ្អេស? »

   « នេះវាជាស្អីទៅ? » ថេយ៉ុងភ្លាត់មាត់ស្រែកឡើងមក ទាំងដែលការពិតនាយចង់តែស្រែកថា” តើទីនេះវាជាសាលារៀនដែរឬទេ? ” ច្រើនជាង ព្រោះគ្មានសាលារៀនឯណាដែរមកប្រកួតបែបនេះទេ តែបើវាជាគំនិតរបស់ប៉ាដ៏វិសេសរបស់នាយក៏មិនប្រាកដដែរ។

   « កាលពីឆ្នាំទៅយើងក៏ចូលរួមប្រកួតដែរ តែក៏ធ្លាក់ព្រោះជុងហ្គុកអត់ចូលរួម! » ខ្វនសាំងវ៉ូ ដកដង្ហើមធំៗ គេសម្លឹងមើលផ្លាកប្រកាសនោះ ថេយ៉ុងសម្លឹងមើលមុខរបស់គេដោយការពិចារណា។

   « ..... »

   « ឯងប្រហែលជាចង់សួរថាហេតុអីអាជុងមិនមកចូលរួមប្រកួតហើយ មែនដែរទេ? »

   « បាទ តើហេតុអីទៅ? » ថេយ៉ុងស្រដីសួរ ទោះបីជាសម្លេងរបស់នាយធម្មតាមែន តែបើស្តាប់អោយល្អទៅវាបង្កប់ទៅដោយភាពចង់ដឹងចង់លឺរឿងរបស់គេមិនតិចទេ។

   « អាជុងវាប្រាប់ថាគ្មានប្រយោជន៍ គេមិនចាប់អារម្មណ៍អ្វីក្រៅពីរឿងរៀននឹងរឿងជំរុំបាល់ទាត់ទេ នេះហើយមនុស្សដែលមិនដែរមានមិត្តភក្តិ »

   « ក៏មាត់គេអាក្រក់បែបនេះហ្នឹងណ៎ា! » ថេយ៉ុង លួចរអ៊ូតិចៗនៅក្នុងបំពង់ក។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now