ភាគទី19 : ជុងហ្គីបាត់ខ្លួនហើយ

356 26 0
                                    

« ជាច្រើនថ្ងៃកន្លងមកនេះឃើញកូនចេញទៅក្រៅតាំងពីព្រលឹម ហើយត្រឡប់មកវិញក៏ព្រលប់រាល់ពេល ម៉ាក់ចង់ដឹងណាស់ថាទៅណា ហើយទៅធ្វើអ្វី? » អ្នកស្រីគីមយ៉ាដា ហាមាត់សួរនៅពេលទទួលទានអាហារពេលព្រឹកជាមួយថេយ៉ុងនៅតុអាហារ។

« ទៅជួបមិត្តណាម៉ាក់ »

« មិនត្រឹមតែប៉ុណ្ណឹងទេដឹង »

« ការពិតកូនទៅជួយក្មេងប្រុសម្នាក់ដែលបង្រៀនអោយកូនស្គាល់អ្វីជាអ្វីជាច្រើន ក្មេងម្នាក់នោះធ្វើអោយកូនស្គាល់ជីវិតដែលលំបាកលំបិន កាលពីមុនកូនគិតថាកូនអាចធ្វើអ្វីបានគ្រប់បែបយ៉ាង តែដល់ពេលមកជួបនឹងក្មេងម្នាក់នោះហើយគេធ្វើអោយកូនបានដឹងថាមនុស្សយើងត្រូវចេះស្គាល់ពីការបាត់បង់ ដែលរហូតមកកូនមិនដែលស្គាល់វាឡើយ »

« អូហូ! » អ្នកស្រីគីមឧទានឡើងដោយភាពចម្លែកនៅក្នុងចិត្ត។

« មិនចង់អោយជឿទេថាកូនក្លាយទៅជាមនុស្សដែលមានចរឹកចាស់ទុំទៅហើយនៀក៎ »

« ចា៎ស អញ្ចឹងកូនសុំលាអ្នកម៉ាក់ចេញទៅខាងក្រៅសិនហើយណា៎ »

   អ្នកស្រីគីមមិនទាន់បាននិយាយអ្វីផង ថេយ៉ុងក៏ម្នីម្នារត់ចេញទៅបាត់ ផ្ទុយជាមួយនឹងអ្នកដែលជាឪពុកដែលទើបនឹងដើរចូលមកល្មម លោកនាយកងាកមកមើលខ្នងរបស់កូនស្រីដែលកំពុងតែរត់យ៉ាងលឿនស្លេវនោះ បន្ទាប់មកក៏ងាកមកសួរភរិយារបស់លោកដោយការងឿងឆ្ងល់។

« ហេតុអីមួយរយៈនេះកូនយើងចេញទៅខាងក្រៅញឹកញាប់ខ្លាំងម្លេះ? »

« លឺថាទៅរកមិត្ត ហើយអូនមានអារម្មណ៍ថាកូនពួកយើងដូចជារីករាយខុសពីធម្មតា »

« បងក៏សង្កេតឃើញបែបនេះដែរ »

   នៅពេលដែលកំពុងជិះឡានទំនើបរបស់ខ្លួនឯងនោះ កម្លោះតូចថេយ៉ុងក៏ក្រលែកឃើញអ្នកណាម្នាក់ដែលនៅក្បែរថ្នល់ ទើបនាយបញ្ជាអោយអ្នកបើកឡានចតសិន បុរសម្នាក់នោះកំពុងឈរមើលការបញ្ចាំងបាល់ទាត់នៅមុខកញ្ចក់ទូរទស្សន៍ ភាពលេចធ្លោរបស់ប្រុសកម្លោះម្នាក់នោះធ្វើអោយក្រមុំៗដែលដើរឆ្លងកាត់ទៅមកងាកមកមើលគេដោយក្រសែភ្នែករាយមន្តស្នេហ៍ តែសមាធិរបស់ប្រុសកម្លោះម្នាក់នោះនៅតែផ្តោតទៅលើកញ្ចក់ទូរទស្សន៍ដោយមិនចាប់អារម្មណ៍ថាអ្នកណាលង់ស្នេហ៍គេសូម្បីតែបន្តិច ថេយ៉ុងអង្គុយសើចពួកស្រីៗអស់នោះមួយសន្ទុះ បន្ទាប់មកក៏ចុះដើរទៅកេះខ្នងរបស់បុរសម្នាក់ល្ងីល្ងើម្នាក់នោះបណ្តើរស្រែករាក់ទាក់បណ្តើរ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now