ភាគទី26 : ជាថ្វីដៃរបស់ឯងមែនទេ?

294 21 0
                                    

   ជុងហ្គុកអង្គុយអណ្តែតអណ្តូងទៅក្រៅបង្អួចថ្នាក់រៀន នៅក្បែរៗនេះក៏មានថេយ៉ុងកម្លោះតូចរូបស្រស់កំពុងតែខ្នះខ្នែងចម្លងចំណោទដែលគ្រូសរសេរដាក់នៅលើក្តារខៀន ជុងហ្គុកងាកទៅមើលថេយ៉ុងហើយក៏ដកដង្ហើមធំៗចេញមក បន្ទាប់មកក៏ងាកទៅសម្លឹងមើលទៅមេឃពណ៍ស៉ីជំពូរតាមមាត់បង្អួចម្តងទៀត។ ជុងហ្គុកមានអារម្មណ៍ថាជាប់ចិត្តនឹងវត្ថុដែលថេយ៉ុងធ្វើអោយគេជាច្រើនយ៉ាង ជាពិសេសគឺនាយតូចនៅឧស្សាហ៍ទៅកែរូបថតដែលសំខាន់បំផុតរបស់ខ្លួនអោយទៀត ពេលនោះទើបធ្វើអោយគេដឹងថាខ្លួនឯងកំពុងតែលង់ស្រលាញ់ថេយ៉ុងទៅហើយ តែអ្វីដែលជាបញ្ហាសម្រាប់គេនៅពេលនេះនោះគឺ ‹ ពួកគេគឺជាមិត្តនឹងគ្នា › ។

« ន៎ែ! អត់កត់ទេហ្អេស? » ថេយ៉ុងកេះស្មាជុងហ្គុកតិចៗ នាយក្រាស់មិនចាប់អារម្មណ៍នៅតែអង្គុយអណ្តែតអណ្តូងមើលទៅក្រៅបន្ទប់ដដែល។

« បន្តិចទៀតចាំយើងចម្លងពីឯងក៏បានដែរ »

« អញ្ចឹងហ្អេស តាមចិត្ត និយាយទៅមើលទៅនាយដូចជាតានតឹងណាស់ មានរឿងអ្វីមែនទេ? »

« ហេតុអីជីវិតរបស់យើងវាគួរអោយអាណិតបែបនេះ? អ្នកដែលយើងស្រឡាញ់បែរជា....ទៀត អោយស្លាប់ទៅចុះ ហើយនេះយើងខុសពីគេឯងតាំងតែពីពេលណាមកទៅហ្អាស? »

« លោកឯងកើតស្អីហ្អាស? »

« ព្រោះតែឯងម្នាក់ហ្នឹងណា »

« ព្រោះខ្ញុំ? ខ្ញុំបានធ្វើស្អីលោក? » ថេយ៉ុងសួរអ្នកម្ខាងទៀតទាំងងឿងឆ្ងល់ ហើយក៏ចង់ដឹងចង់លឺណាស់ដែរ ថានាយខ្លួនឯងនេះបានទៅធ្វើស្អីអោយជុងហ្គុកខូចអារម្មណ៍ទៅហ្អាស?

« ហៃទៅចុះ ឯងមិនពាក់ព័ន្ធទេ »

« ហួយយ៎ មានអញ្ចឹងទៀត ចុះអម្បាញ់មិញប្រាប់ថាព្រោះតែខ្ញុំ ឆឹស »

« បំភ្លេចវាចោលទៅ » ជុងហ្គុកឆ្លើយតបដោយសម្លេងក្រងួរៗ រួចហើយក៏ងាកមកខោកក្បាលថេយ៉ុងតិចៗ ហើយក៏អោនចុះយកសៀវភៅឡើងមកយកមកកត់ចំណោទនៅលើក្តារខៀនដើម្បីកុំអោយខ្លួនឯងគិតអ្វីផ្ដេសផ្ដាសទៀត។

   | 𝐒 𝐊 𝐈 𝐏 |

   ពេលសម្រាកថ្ងៃត្រង់ ខ្វនសាំងវ៉ូរត់មករកថេយ៉ុងដោយទឹកមុខភ្ញាក់ផ្អើលចូលមកក្នុងថ្នាក់រៀនរបស់ថេយ៉ុងហើយក៏ដើរលឿនៗចូលមកជិតតុរបស់នាយតូច ធ្វើអោយថេយ៉ុងភ្ញាក់មិនស្ទើរដែរ ព្រោះអម្បាញ់មិញនេះនាយកំពុងតែងប់ងុលនឹងការអានសៀវភៅលេងនោះ ទើបមិនបានចាប់អារម្មណ៍ឃើញថាមានអ្នកចូលមករកខ្លួនបែបនេះ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now