ភាគទី13 : ឯងមានសង្សារហើយឬនៅ

393 24 0
                                    

   ព្រឹកឡើងសម្លេងចេចចាចក្នុងសាលារៀនឆាយលួននៅលាន់រំពងដូចសព្វមួយដង ដូចជាសិស្សម្នាក់ៗមិនបានជួបមុខគ្នាយូរណាស់ហើយអញ្ចឹង គ្រាន់តែថ្ងៃឈប់សម្រាកមានតែសៅរ៍អាទិត្យប៉ុណ្ណោះ។ នៅក្នុងបន្ទប់បួនជ្រុងដែលអប់ទៅដោយក្លិនញើស ធ្វើអោយថេយ៉ុងវិលមុខចង់ក្អួតជាខ្លាំង។

« ថាមិច? ជុងហ្គុកទៅកាលពីយប់មិញហ្អេស? » ខ្វនសាំងវ៉ូ លាន់មាត់និយាយដោយសម្លេងខ្លាំងៗនៅពេលដែលបានដឹងរឿងពីមាត់របស់ចាត់ការជំរុំថ្មីដូចជាថេយ៉ុង។ ប្រាកដណាស់ថាអ្នកទាត់បាល់ក្នុងជំរុំដែលបានលឺក៏ងាកមកមើលដោយការចាប់អារម្មណ៍។

« បាទ »

« ហើយជុងហ្គុកនោះមានបានប្រាប់ទេថាទៅណា? »

« អត់ដឹងទេ ឃើញប្រាប់ថាអ្នកផ្ទះមានបញ្ហាហើយក៏អោយខ្ញុំមកមើលថែជំរុំជំនួសគេមួយរយ: »

« អញ្ចឹងហ្អេស ការពិតក៏បែបនេះឯង » ខ្វនសាំងវ៉ូ ដកដង្ហើមយ៉ាងធូរទ្រូង បន្ទាប់មកក៏ចាប់ញញឹមញញែមមកវិញ។

« អញ្ចឹងពួកយើងក្នុងជំរុំបាល់ទាត់ក៏សុំផ្ញើខ្លួនផ្ញើប្រាណផងណា៎ »

« ខ្ញុំក៏អញ្ចឹងដែរ សុំផ្ញើខ្លួនផ្ញើប្រាណផង »

« ក្នុងជំរុំកុំគិតថាយើងជាមិត្តឯងអីណា៎ អញ្ជើញបង្ហាត់បង្រៀនតាមសប្បាយ ព្រោះពេលនៅក្នុងជំរុំយើងមិនមែនជាមិត្តទៀតទេ តែស្ថិតនៅក្នុងឋានៈជាអ្នកបង្វឹកនឹងអ្នកកីឡា »

« បាទ ខ្ញុំដឹងហើយ »

« ពិតហើយថេយ៉ុង មិនប៉ុន្មានខែទៀតទេនឹងប្រកួតហើយ ពេលនោះខាងសាលានឹងអោយត្រឡប់ទៅផ្ទះវិញរហូតដល់បវេសនកាល ផ្ទះរបស់ឯងនៅឯណាដែរ? »

« អឺ... » ថេយ៉ុងនៅស្ងៀមបន្តិច មានអារម្មណ៍ថាភាំងនឹងសំណួររបស់ខ្វនសាំងវ៉ូ បើនាយប្រាប់គេថានៅផ្ទះតែមួយជាមួយនឹងនាយកសាលារៀននេះ ឬប្រាប់អាស័យដ្ឋានអោយបានដឹង ខ្លាចថាគេប្រាកដជាមករកនាយហើយដឹងរឿងគ្រប់យ៉ាងជាមិនខាន ដូច្នេះផ្លូវដែលល្អបំផុតនោះគឺកុហកថាខ្លួនឯងនៅឆ្ងាយនឹងអស់កង្វល់ហើយ។

« ខ្ញុំនៅប៉ូសាន »

« ហា៎ស...ប៉ូសាន! ហេតុអីក៏ឆ្ងាយម្ល៉េះ? »

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now