ភាគទី9 : ឯងស្អាតណាស់

509 19 0
                                    

   « កាលពីម្សិលមិញនេះ ហេតុអីយើងទៅនិយាយបែបនោះជាមួយអាសអូ និយាយមកធ្វើដូចគេជាមនុស្សស្រីអញ្ចឹង ម៉្យាងទៀតធ្វើដូចជាយើងនេះជាតួឯកដ៏សែនល្អអញ្ចឹង! » ជុងហ្គុក អង្គុយដាក់ចង្កានៅលើតុសរសេរនៅក្នុងបន្ទប់ដេក បាញ់ក្រសែភ្នែកចេញទៅតាមបង្អួចយ៉ាងអណ្តែតអណ្តូង មានអារម្មណ៍ថាខ្លួនឯងនេះឆ្គួតពិតមែនដែលទៅនិយាយស្តីជាមួយថេយ៉ុងកាលពីយប់មិញ។

   /តុក៎ៗ/

   « អ្នកណាគេ? »

   « គឺខ្ញុំ »

   « ហូ៎រ~ អាយុវែងមែនហើយ » នាយកម្លោះរអ៊ូបណ្តើរ ដកក្រសែភ្នែកពីមាត់បង្អួចមកសម្លឹងទៅមាត់ទ្វារបន្ទប់ដេករបស់ខ្លួនបណ្តើរ។

   « ចូលមក » ភ្លាមនោះសម្លេងអនុញ្ញាតរបស់អ្នកនៅក្នុងបន្ទប់បន្លឺឡើង។

   ថេយ៉ុងក៏បើកទ្វារចូលមកទាំងញញឹមយ៉ាងស្រស់ដាក់អ្នកម្ខាងទៀត។ ជុងហ្គុកដកដង្ហើមធំ មានអារម្មណ៍ថាពិបាកទ្រាំយ៉ាងខ្លាំងជាមួយនឹងបេះដូងដែលកំពុងតែលោតយ៉ាងចម្លែករបស់ខ្លួន ដែលវាលោតជាមួយនឹងមនុស្សប្រុសដូចគ្នា អត់ទេ! ត្រូវនិយាយថាជាមួយនឹងថេយ៉ុងតែម្នាក់ប៉ុណ្ណោះ។

   « មានការអី? »

   « ថ្ងៃនេះ អឺ...ជាថ្ងៃប្រកួតប្រជែងហើយណា៎ »

   « អរ.អញ្ចឹងហ្អេស! បានៗ ហើយពិធីនឹងចាប់ផ្តើមនៅពេលណាដែរ? » ជុងហ្គុកសួរ ហើយថេយ៉ុងក៏អោនមុខចុះមើលនាឡិកាពណ៍ស៉ីជំពូដ៏ស្រស់ស្អាតរបស់ខ្លួន។

   « កន្លះម៉ោងទៀត! » មើលហើយ ថេយ៉ុងក៏និយាយប្រាប់ជុងហ្គុក ដែលធ្វើអោយនាយកម្លោះដកដង្ហើមរៀងធំបន្តិចមុននឹងនិយាយ . . .

   « អូឃេ ហើយឯងកុំភ្លេចដែលសន្យាថាធ្វើជាទាសកររបស់យើងរហូតដល់រៀនចប់ណា៎ »

   ហ៉ឹស៎ៗ~ ក្រោយពីឯងក្លាយមកជាទាសករយើងហើយ យើងនឹងយកម្ចុលអោយឯងមើលថាយើងជាបុរសពិតៗ នឹងធ្វើអោយឯងមានសាច់ដុំកង់ៗតែម្តង ហើយក៏កាត់ផ្តាច់ពីអានាឡិកាពណ៍ស៉ីជំពូនេះផង បើឯងមើលទៅជាមនុស្សប្រុស យើងអាចមិនបាច់មកអង្គុយមានចិត្តលោតញាប់ញ័រជាមួយឯងទៀត។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now