ភាគទី27 : ខ្ញុំស្រឡាញ់លោក

382 23 0
                                    

   ក្នុងរោងកុនដែលងងឹតស្លុបមានត្រឹមតែពន្លឺភ្លើងព្រិលៗពីកញ្ចក់កុនប៉ុណ្ណោះ ដែលធ្វើអោយអ្នកទស្សនាអាចមើលឃើញវត្ថុជុំវិញខ្លួនបានព្រិលៗតែប៉ុណ្ណោះ ម៉ូហារ៉ាអង្គុយមើលកុនដោយនាងមិនបានចាប់អារម្មណ៍នឹងកុនរឿងសោះឡើយ តែនាងបែរជាគិតតែពីសម្លឹងមើលមុខនាយកម្លោះដែលអង្គុយនៅក្បែរៗនាងទៅវិញ ជុងហ្គុកកំពុងអង្គុយអណ្តែតអណ្តូងដូចជាថាចិត្តរបស់គេកំពុងអណ្តែតទៅណាបាត់ហើយអញ្ចឹង។

« កុនអត់ល្អមើលហ្អេស? » ម៉ូហារ៉ាស្រដីសួរទៅកាន់ជុងហ្គុកភ្លាមនៅពេលដែលពួកគេទាំងពីរអ្នកកំពុងតែឈានជើងចេញពីរោងកុននោះ។

« ក៏ល្អមើលតើស៎ ហើយចង់ទៅណាទៀត? »

« ខ្ញុំចង់ទៅដើរផ្សារ » នេះហើយមនុស្សស្រី ទាញខ្ញុំមកថ្ងៃនេះដើម្បីតែធ្វើរឿងឆ្កួតៗបែបនេះសោះ ហើយមើលទៅប្រហែលជាអោយខ្ញុំមកកាន់របស់អោយនាងហើយ ហ្ហឹម !!! គ្រាន់តែគិតក៏ឈឺក្បាលទុកមុនដែរ។

   ដូចជាគ្រូទាយពិតមែន វាដូចជាគេគិតមិនខុសទេ ជុងហ្គុកដើរតាមពីក្រោយម៉ូហារ៉ាត្រុកៗ ដៃទាំងសងខាងកាន់ស្បោងក្រដាសដាក់ខោអាវនឹងគ្រឿងសម្អាងជាច្រើនទៀត តែមើលទៅនាងស្រីអ្នកដែលដើរផ្សារនេះប្រហែលជានៅដើររកទិញសម្លៀកបំពាក់នៅហាងផ្សេងៗទៀតជាច្រើន។

   នៅឯផ្ទះអត់មានខោអាវពាក់ទេឬយ៉ាងម៉េចនៀក៎ បានជាទិញច្រើនបែបនេះ អោយស្លាប់ទៅចុះ ម្តេចមិនព្រមម៉ៅទាំងហាងតែម្តងទៅ - - ។

« ខ្ញុំថាអាវនៅក្នុងហាងនោះស្អាតៗណាស់ »

« បាទ »

« ចាំបន្តិចទៀតយើងឈាងចូលមកទិញម្តងទៀត »

« បាទ »

« យើងទៅញ៉ាំបាយជាមួយគ្នាសិនទៅ »

« បាទ » ជុងហ្គុកឆ្លើយតបអោយរួចតែពីមាត់ មិនយូរប៉ុន្មានក៏មកដល់ហាងអាហារជប៉ុនមួយកន្លែង។

   បន្ទាប់ពីកម្មង់អាហាររួចរាល់អស់ហើយ ទាំងពីរអ្នកក៏ចាប់ផ្តើមញ៉ាំទាំងស្ងៀមស្ងាត់ក្រោយពីកន្លះថ្ងៃកន្លងមកនេះពួកគេប្រើកម្លាំងថាមពលអស់ទៅជាច្រើន តាំងតែពីដើរលេងសួនកម្សាន្ដ ច្រៀងខារ៉ាអូខេ មើលកុន ដើរផ្សារ ដែលកម្មវិធីទាំងអស់នេះមិនប្រាប់ក៏ដឹងថាជាការដើរកំសាន្តដ៏ល្អដែរ មែនអត់ !?

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now