ភាគទី24 : មើលថែ

324 28 1
                                    

ជុងហ្គុកបីថេយ៉ុងមកគេងនៅបន្ទប់ពេទ្យ ព្យាយាម ក្រលេករកមើលគ្រូពេទ្យប្រចាំបន្ទប់តែមិនឃើញសោះ ទើបគេចាត់ចែងរកថ្នាំនៅក្នុងថតតុយកមកលាបអោយនាយតូចដោយខ្លួនឯងយ៉ាងប្រយ័ត្នប្រយែងនឹងថ្នមដៃអោយស្រាលៗខ្លាចធ្វើអ្នកម្ខាងទៀតមានការឈឺចាប់ កម្លោះតូចអង្គុយមើលជុងហ្គុកដោយភាពចម្លែកក្នុងចិត្ត នាយមានអារម្មណ៍ថាប្លែកៗយ៉ងមិចមិនដឹងទេ ដែលអារម្មណ៍របស់អ្នកម្ខាងទៀតផ្លាស់ប្តូរទៅយ៉ាងឆាប់រហ័សបែបនេះ។

« អួយ!! »

« ឈឺហ្អេស? »

« ថ្នាំស្អីគេ ក្រហាយខ្លាំងណាស់ »

« អត់ដឹងទេ វាប្រាប់ថាលាបជើងទើបយកមកលាបអោយឯងទៅ » គេនិយាយដោយសំលេងស្មើៗ មួយសន្ទុះក្រោយមកទ្វារបន្ទប់ក៏ត្រូវបើកឡើង។

« អ៊ាវ៎! មានមនុស្សកើតអីឬនៀក៎? »

ថេយ៉ុង ជុងហ្គុក និង ជុងហ្គី ងាកទៅមើលប្រភពនៃសំលេងបង្ហាញអោយឃើញមានស្រីក្រមុំសក់វែងខ្មៅស្រិលក្នុងឈុតពណ៌ស.ស្រដៀងនឹងគ្រូពេទ្យយ៉ាងម៉េចមិនដឹងទេ។

« អ៊ាវ៎! គឺជាលោកទេតើ? » នាងស្រែករាក់ទាក់ ប៉ុន្តែទឹកមុខជុងហ្គុកក៏ចាប់ផ្តើមចម្លែកនៅពេលដែលឃើញមនុស្សស្រីម្នាក់នេះហាក់ដូចជាធ្លាប់ស្គាល់នាយពីមុនមក។

ជុងហ្គុកដកដៃចេញពីការលាបរបួសអោយថេយ៉ុងមកសម្លឹងមើលមនុស្សស្រីម្នាក់នោះ បន្ទាប់មកក៏ស្រដីសួរដោយការងើយឆ្ងល់។

« អ្នកជាអ្នកណា? »

« បងស្រីស្អាត » ជុងហ្គីស្រែករាក់ទាក់ស្រីម្នាក់នោះបណ្ដើរលើកដៃទៅវិញទៅមកដាក់នាងបណ្តើរ បន្ទាប់មកនាងក៏ងាកមកញញឹមដាក់អាល្អិតជុងហ្គីជាការរាក់ទាក់។

« យ៉ាងម៉េចដែរក្មេងតូច មិនបានជួបគ្នាយូរហើយសុខសប្បាយដែរទេ? »

« សុខសប្បាយធម្មតាទេបាទ »

« ខ្ញុំស្គាល់នាងដែរហ្អេស? » ជុងហ្គុកស្រដីសួរយ៉ាងងឿងឆ្ងល់ គេមានអារម្មណ៍ចម្លែកក្នុងចិត្តយ៉ាងខ្លាំងដែរខ្លួនឯងមិនមានអារម្មណ៍ប្រហាក់ប្រហែលឬដូចជាធ្លាប់ជួបមនុស្សស្រីម្នាក់នេះមកពីមុននោះទេ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now